• 2023-05-29 09:30:19
  • ព័ត៌មាន

យុវជនកម្ពុជាទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីនៅកូឡាឡាំពួរ ពីក្រុមហ៊ុនស្មាត

  • 2023-05-29 09:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានរៀបចំដំណើរកម្សាន្តអប់រំអំពីបច្ចេកវិទ្យាសម្រាប់ជ័យលាភីក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញសហគ្រិនភាព SmartSpark ២០២២ និងកម្មវិធី SmartEdu Unipreneur Learning Platform ២០២២ ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៩-១២ ឧសភា ២០២៣។

ជ័យលាភីក្នុងកម្មវិធីទាំងពីរ ទទួលបានឱកាសទៅទស្សនាស្វែងយល់អំពីប្រតិបត្តិការនៃក្រុមហ៊ុនបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្មផ្សេងៗ រួមមានក្រុមហ៊ុន ADA នៃ Axiata Group ក្រុមហ៊ុន REXXL ធុរកិច្ច Eat x Dignity ធុរកិច្ច MRanti ធុរកិច្ច Masala Wheels ធុរកិច្ច PitchIn ធុរកិច្ចសង្គម Impact Hub KL ធុរកិច្ច ReSkills និង គម្រោងផ្តួចផ្តើម Biji Biji ជាដើម។

ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងណែនាំអ្នកចូលរួមអំពីភាពជឿនលឿននៃបច្ចេកវិទ្យា និងគំរូអាជីវកម្មថ្មីៗនៅក្នុងប្រទេសម៉ាឡេស៊ី។ បន្ថែមពីនេះផងដែរ ឪកាសសិក្សាមួយនេះ ក៏បានផ្តល់ឲ្យពួកគេនូវបទពិសោធន៍ថ្មីប្លែកៗ និងទស្សនវិស័យដ៏មានតម្លៃ ដែលពួកគេអាចប្រើប្រាស់ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជាផងដែរ។

ក្រុមហ៊ុន Smart Axiata តែងតែឈានមុខគេក្នុងការវិនិយោគលើទេពកោសល្យក្នុងស្រុក និងអភិវឌ្ឍធនធានមនុស្ស ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត។ លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «ក្រុមហ៊ុន Smart Axiata តែងតែផ្តល់អទិភាពដល់ការវិនិយោគ និងកសាងសមត្ថភាពរបស់ប្រជាជនកម្ពុជា។ យើងពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រប្រជាជនក្នុងតំបន់ និងជួយពួកគេឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីមួយនេះ គឺគ្រាន់តែជាគំនិតផ្តួចផ្តើមមួយដែលយើងបានអនុវត្តដើម្បីបំផុសគំនិត និងលើកកម្ពស់ទេពកោសល្យវ័យក្មេង ដើម្បីលើកស្ទួយវប្បធម៌ឧត្តមភាព ឬភាពល្អឥតខ្ចោះនៅកម្ពុជា»។

តាំងពីដើមមក ក្រុមហ៊ុន Smart Axiata បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមិទ្ធិផលជាតិ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ខ្លួននៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាល ដោយផ្តល់នូវការសេវាកម្មទំនាក់ទំនងក្នុងតម្លៃសមរម្យ និងអាចទុកចិត្តបានដល់សហគមន៍ ដែលនៅតំបន់ដាច់ស្រយាល។ បន្ថែមពីនេះផងដែរ ក្រុមហ៊ុន Smart Axiata ក៏បានផ្តួចផ្តើមនូវកម្មវិធីអក្ខរកម្មឌីជីថល ដោយលើកកម្ពស់ និងកសាងសមត្ថភាពយុវជន និងប្រជាជនកម្ពុជា ឲ្យមានលទ្ធផលបំពេញលក្ខខណ្ឌនៃជំនាញនានា ដែលមានតម្រូវការបច្ចេកវិទ្យាខ្ពស់។ ជាងនេះទៅទៀត ក្រុមហ៊ុនបាននិងកំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមប្រព័ន្ធឌីជីថលផងដែរ។

តាមរយៈគំនិតផ្តួចផ្តើផ្សេងៗ ដូចជាកម្មវិធីពន្លឿនធុរកិច្ចសង្គម និងប្រព័ន្ធទូទាត់ឌីជីថល (E-Top Up) ក្រុមហ៊ុន Smart Axiata បាននឹងកំពុងជំរុញការច្នៃប្រឌិត និងសហគ្រិនភាពក្នុងចំណោមប្រជាជនកម្ពុជា បង្កើតឱកាសការងារកាន់តែច្រើន និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ ជារួម ការចូលរួមចំណែករបស់ក្រុមហ៊ុន Smart Axiata ដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងជួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។

ដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនេះ គ្រាន់តែជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនដែលក្រុមហ៊ុនបានអនុវត្ត ដើម្បីបង្កើតឱកាសសម្រាប់យុវជនកម្ពុជា និងកសាងសមត្ថភាពបច្ចេកវិទ្យារបស់ប្រទេស។

អ្នកចូលរួមកម្មវិធី SmartSpark និង SmartEdu ULP បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart Axiata សម្រាប់ឱកាសទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី និងទទួលបានបទពិសោធន៍ពីបច្ចេកវិទ្យាថ្មីៗ ដែលពួកគេជឿជាក់ថានឹងជួយពួកគេក្នុងអាជីពរបស់ពួកគេ។ ពួកគេបាននិយាយថា ដំណើរកម្សាន្តនេះបានបើកគំនិតរបស់ពួកគេចំពោះលទ្ធភាពថ្មីៗក្នុងវិស័យបច្ចេកវិទ្យា និងជំរុញពួកគេឱ្យបន្តការច្នៃប្រឌិតនៅកម្ពុជា។

ដំណើរកម្សាន្តនេះគឺជាជោគជ័យដ៏ធំធេង និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart Axiata ក្នុងការវិនិយោគលើយុវជនដែលមានទេពកោសល្យរបស់ប្រទេសកម្ពុជា និងការជំរុញសេដ្ឋកិច្ចឌីជីថលរបស់ ប្រទេសកម្ពុជា។

មតិយោបល់
អត្ថបទថ្មី