- 2023-06-07 04:55:25
- ព័ត៌មាន
នេះសម្បត្តិធម្មជាតិរបស់យើង! ថតបានផ្សោតទឹកប្រៃមួយហ្វូង ហែលប្រដេញគ្នាត្រសង គួរឲ្យគយគន់!
- 2023-06-07 04:55:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះសម្បត្តិធម្មជាតិរបស់យើង! ថតបានផ្សោតទឹកប្រៃមួយហ្វូង ហែលប្រដេញគ្នាត្រសង គួរឲ្យគយគន់!
ចន្លោះមិនឃើញ
តាមក្រសួងពាណិជ្ជកម្ម ក្រុមការងារគម្រោងអភិរក្សថនិកសត្វសមុទ្រកម្ពុជា នៃអង្គការអភិរក្សសមុទ្រកម្ពុជា ថ្មីៗនេះបានថតជាប់ក្រុមផ្សោតមួយហ្វូងស្ថិតក្នុងដែនទឹកប្រៃនៃសហគមន៍មួយរបស់ខេត្តកំពត។
ក្រុមការងារគម្រោងទម្លាក់ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិត និងក្រុមការងារគម្រោងអភិរក្សថនិកសត្វសមុទ្រកម្ពុជា នៃអង្គការអភិរក្សសមុទ្រកម្ពុជា ថតបានហ្វូងផ្សោតទាំងនោះ កាលពីចុងខែឧសភា ឆ្នាំ២០២៣ ក្នុងបេសកកម្មទម្លាក់ប្រអប់ និងសិក្សាស្រាវជ្រាវថនិកសត្វសមុទ្រ ដែលមានទីតាំងនៅសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត។
គ្រានោះ ក្រុមការងារ MCC បានប្រទះឃើញសត្វផ្សោតមួយហ្វូងនេះ។ តាមការកត់សម្គាល់ ក្នុងហ្វូងនោះមានសត្វផ្សោតចំនួន ២ប្រភេទ គឺប្រភេទផ្សោតឃ្លាច (Indo Pacific Humpback Dolphin) ដែលចំនួនជាមធ្យមប្រហែល២០ក្បាល និងសត្វផ្សោតក្បាលត្រឡោក(Irrawaddy Dolphin) ចំនួន៤ក្បាល។
នេះមិនមែនជាលើកទីមួយនោះទេ សម្រាប់ការប្រទះឃើញផ្សោតទឹកប្រៃ រឺ ត្រី Dolphin នៅខេត្តកែប។ កាលពីដើមឆ្នាំ គេបានធ្លាប់បានប្រទះឃើញប្រភេទត្រីផ្សោត ចម្លែក និងកម្រឃើញបំផុតនៅកម្ពុជានោះគឺ ផ្សោតទឹកប្រៃរឺ ត្រីDolphin ដែលចម្លែកមានពណ៌ផ្កាឈូក ជាពូជកម្របំផុតបង្ហាញវត្តមាននៅខេត្តកែប។ វាត្រូវបានហៅថាឈ្មោះជាភាសាខ្មែរថា ផ្សោតឃ្លាច និង ឈ្មោះអង់គ្លេស Indo-Pacific Humpback dolphin និងឈ្មោះវិទ្យាសាស្ត្រ Sousa Chinensis។
ផ្សោតទាំងនេះគឺជាប្រភេទសត្វផ្សោតជិតផុតពូជ ដែលល្បីល្បាញដោយសាររូបរាង និងពណ៌ផ្កាឈូកខុសគេតែមួយគត់របស់វា។ ផ្សោតពណ៌ផ្កាឈូកជាប្រភេទមានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN (DD) ជាប្រភេទមិនទាន់មានព័ត៌មាន និងទិន្នន័យគ្រប់គ្រាន់លើពិភពលោក។ ដោយឡែក ផ្សោតក្បាលត្រឡោក ឬផ្សោតទន្លេមេគង្គ តាមអត្ថបទដែលចុះផ្សាយដោយក្រសួងព័ត៌មាន វាមានឈ្មោះជាភាសាអង់គ្លេសថា Irrawaddy Dolphin និងមានឈ្មោះវិទ្យាសាស្ត្រថា Orcaella Brevirostris។ វាក៏ជាអំបូរផ្សោតកម្រដែរ ដោយសារតែបច្ចុប្បន្ន មានតែប្រទេសចំនួន០៦ប៉ុណ្ណោះ ដែលមានវត្តមានផ្សោតវារស់នៅ ហើយកម្ពុជាគឺជាផ្ទះមួយក្នុង៦ ដែលវារស់នៅ៕