• 2023-06-07 08:54:38
  • ព័ត៌មាន

ពិសេស​សម្រាប់​ប្អូន​ៗវិទ្យាល័យ ចូល​រួម​ប្រកួត​កម្មវិធី "បញ្ញាវន្តឌីជីថល" ឈ្នះ​បាន​ប្រាក់​រង្វាន់​ច្រើន

  • 2023-06-07 08:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ដំណើរ​អនុវត្ត​គោលនយោបាយ សង្គម សេដ្ឋកិច្ច​ឌីជីថល​របស់​រាជរដ្ឋាភិបាល ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ បាន​បង្កើត​កម្មវិធី​ថ្មី​មួយ​ឈ្មោះ "បញ្ញាវន្តឌីជីល" ដែល​លើក​ទឹក​ចិត្ត​ប្អូន​ៗ​សិស្សវិទ្យាល័យ​ចូល​រួម​ប្រកួត​ប្រជែងដោយក្នុង​នោះ​មាន​ប្រាប់​រង្វាន់​រាប់លាន​ថែម​ទៀត។

បញ្ញវន្តឌីជីថលជាកម្មវិធីអប់រំកំសាន្ត ផលិតដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ឱកាសដល់សិស្សានុសិស្សកំពុងសិក្សាថ្នាក់វិទ្យាល័យទូទាំងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងចំណេះដឹង បង្ហាញពីភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហា ទៅលើប្រធានបទអំពីបច្ចេកវិទ្យាឌីជីថល។

ក្រសួង​ប្រៃសណីយ​បាន​ដំណឹង​នេះ​ជា​​ពិសេស​សម្រាប់​ប្អូន​ៗ​កំពុង​សិក្សា​ថ្នាក់​វិទ្យាល័យ។ តាម​ក្រសួង សម្រាប់​ប្អូន​ៗ​ឈ្នះជ័យលាភីលេខ១ ទទួលបានទឹកប្រាក់១៥លានរៀល ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ១០លានរៀល និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់៥លានរៀល ព្រមទាំងទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងឱកាសទៅទស្សនកិច្ចសិក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅក្រៅប្រទេស។

ដោយឡែកជ័យលាភីលេខ៤ ដល់លេខ២០នឹងទទួលបានកុំព្យូទ័រយួរដៃ ១គ្រឿង និងប្រាក់ឧបត្ថម្ភផងដែរ។ កម្មវិធីនេះ នឹងរៀបចំ​ធ្វើ​ឡើង​នៅ ៦រាជធានីខេត្ត មាន​ដូច​រាជធានីភ្នំពេញ ខេត្តកណ្ដាល​ ខេត្តតាកែវ​ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។

សម្រាប់​ប្អូន​ៗវិទ្យាល័យ​មាន​បំណង​ដាក់​ពាក្យ​ប្រកួត​ប្រជែង សូម​ចុច​លើ​តំណរ​៖ https://forms.gle/37Hd5nrSAQU4bFCp6

អត្ថបទ៖ ទារិកា

មតិយោបល់