• 2023-06-21 08:43:51
  • ព័ត៌មាន

អ្នក​ដែល​ទិញ​ផ្ទះ​បុរី ចង់​ដឹង​ថា​បុរី​ដែល​ខ្លួន​ទិញ​ស្រប​ច្បាប់​ឬ​អត់ ឥឡូវ​អាច​ផ្ទៀង​ផ្ទាត់​បាន​ហើយ!

  • 2023-06-21 08:43:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​បច្ចុប្បន្ន មាន​ពលរដ្ឋ​កម្ពុជា​វណ្ណៈកណ្ដាល​ជា​ច្រើន​បាន និង​កំពុង​រស់នៅ​ក្នុង​បុរីដោយ​ខ្លះ​បាន​ទិញ​ដាច់ អ្នក​ខ្លះ​បង់​រំលស់។ បើ​ទោះ​ទិញ​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ អ្វី​ដែល​ត្រូវ​តែ​ប្រាកដ​នោះ ថា​តើ​ផ្ទះ ឬ​បុរី​ដែល​យើង​កំពុង​ស្នាក់​នៅ​នោះ មាន​ច្បាប់​ត្រឹម​ត្រូវ​ឬ​អត់។

រូបតំណាង

នេះ​ជា​ចំណុច​ដ៏​រសើប​មួយ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ខណៈ​ចចាមអារ៉ាម​ខ្លះ ក៏​បាន​លើក​ឡើង​ថា បុរីខ្លះ ប្លង់​មេ​ត្រូវ​ដាក់​បញ្ចាំ​នៅ​ធនាគារ​ដើម្បី​យក​ប្រាក់​មក​វិនិយោគ។ ឥឡូវ​នេះ លាង​ជម្រះ​មន្ទិល​ខ្លះ​ចំពោះ​បុរី​ដែល​មាន​វត្តមាន​នៅ​កម្ពុជា និយ័តករ​អាជីវកម្ម​អចលវត្ថុ និង​បញ្ចាំ(ន.អ.ប) បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃនេះ។

តាម​សេចក្តីជូនដំណឹង របស់​និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប) បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ គម្រោងអភិវឌ្ឍលំនៅឋានចំនួន ០៤ គម្រោង ដែល​កំពុង​ដំណើរ​ការ​ដោយ​គ្មានអាជ្ញាបណ្ណពី ន.អ.ប។

គម្រោង​អភិវឌ្ឍ​ទាំង​នោះ​មាន៖

១.បុរី ធីវី ស្តា ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ សង្កាត់​ព្រៃស ខណ្ឌដង្កោរ

២.បុរី ទ្រី គឹម កួរស្រូវ ស្ថិត​ក្នុង​ភូមិសាស្ត្រ សង្កាត់​ព្រែក​កំពិស ខណ្ឌដង្កោរ

៣.សំណង់ផ្ទះល្វែង អិលវី ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ

៤. បុរី The Royal Gaden ស្ថិត​ក្នុង​ភូមិសាស្ត្រ សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌសែនសុខ

អត្ថបទ៖ ទារិកា

មតិយោបល់