• 2023-07-01 00:09:16
  • ព័ត៌មាន

ហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់ "Otteri wash & dry" សម្ពោធបើកសាខាដំបូងបង្អស់នៅកម្ពុជា

  • 2023-07-01 00:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន PTT (Cambodia) Co.,Ltd. (PTTCL) បានរួមសហការជាមួយក្រុមហ៊ុន K-Nex Corporation (KNX) ក្នុងការពង្រីកទីផ្សារអាជីវកម្មរបស់ Otteri wash & dry ដែលជាហាងបោកគក់និងសម្ងួតសម្លៀកបំពាក់បែបទំនើបនិងរហ័សទាន់ចិត្តសាខាដំបូងបង្អស់ដែលស្ថិតនៅក្នុងស្ថានីយ៍ ភីធីធី សាខាច្បារអំពៅក្នុងរាជធានីភ្នំពេញ។

ហាង បានដាក់សម្ពោធនាថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023 ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពរបស់ លោក Racha U-Thaichan អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុន PTT Oil and Retail Business Public Limited, រួមជាមួយលោក Nuttapong Kaewtrakulpong នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ភីធីធី ខេមបូឌា និងលោក Kavin Nitasanajarukul នាយកប្រតិបត្តិកាក្រុមហ៊ុន K-Nex Corporation (KNX) ដោយលោកបានចូលរួមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Single Unit Franchise សម្រាប់អាជីវកម្ម Otteri wash & dry នៅកម្ពុជា។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមរបស់លោកឯកឧត្តម Cherdkiat Atthakorn ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលលោកចូលរួមជាសាក្សីក្នុងពិធីចុះហត្ថលេខានិងបើកដំណើរការសេវាកម្មរបស់ហាងបោកគក់និងសម្ងួតសម្លៀកបំពាក់ “Otteri wash & dry” សាខាដំបូងគេបង្អស់ដែលស្ថិតនៅក្នុងស្ថានីយ៍ ភីធីធី ច្បារអំពៅ។

ហាង "Otteri wash & dry" គឺជាហាងបោកគក់និងសម្ងួតសម្លៀកបំពាក់លំដាប់លេខមួយនៅក្នុងប្រទេសថៃ ដែលមានសាខាច្រើនជាង 950សាខាទូទាំងប្រទេស។ ក្នុងឱកាសនេះផងដែរក្រុមហ៊ុន PTTCL និង KNX បានកត់សម្គាល់ពីសក្ដានុពលនៃទីផ្សារបោកគក់សម្លៀកបំពាក់នៅប្រទេសកម្ពុជា ដូច្នេះហើយ PTTCL បាននាំយកហាង “Otteri wash & dry” មកផ្តល់ជូននូវសេវាកម្មបោកគក់ និងសម្ងួតសម្លៀកបំពាក់ដោយខ្លួនឯងជាមួយនឹងស្តង់ដារល្អរួមជាមួយផាសុខភាពដល់ប្រជាជនកម្ពុជា។

ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការរវាង PTTCL និង KNX នឹងជួយបង្កើនភាពសម្បូរបែបនៃអាជីវកម្មក្នុងស្ថានីយ៍ ភីធីធី ក្នុងប្រតិបត្តិការ ដើម្បីបំពេញតម្រូវការររបស់ប្រជាជនកម្ពុជា ក៏ដូចជាផ្តល់ឱកាសក្នុងការកំណើនអាជីវកម្មរួមគ្នារវាង PTTCL និង KNX ។

ហាងបោកគក់និងសម្ងួតសម្លៀកបំពាក់ Otteri wash & dry ដែលស្ថិតក្នុងស្ថានីយ៍ ភីធីធី ច្បារអំពៅជាសាខាទី១ និងផ្តល់សេវាកម្ម24ម៉ោងព្រមជាមួយនឹងម៉ាស៊ីនបោកគក់ប្រភេទឧស្សាហកម្មចំនួន6គ្រឿងនិងម៉ាស៊ីនសម្ងួតចំនួន 6គ្រឿងដោយប្រើកាក់សម្រាប់បង់ថ្លៃសេវា និងមានជាមួយនឹងសេវាកម្ម Wi-Fi ដោយឥតគិតថ្លៃសម្រាប់អតិថិជនផងដែរ។ PTTCLគ្រោងនឹងដាក់ឱ្យដំណើរការហាងបោកគក់និងសម្ងួតសម្លៀកបំពាក់ "Otteri wash & dry" ចំនួន 3ទីតាំងនៅក្នុងស្ថានីយ ភីធីធី ក្នុងឆ្នាំ 2023៕

ជិន សុភ័ក្ដ្រ

មតិយោបល់