• 2023-07-27 04:19:38
  • ព័ត៌មាន

គំនិត​អាជីវកម្ម​ខ្លាំង! សុខ ហេង ផ្ដើមចេញពីបាតដៃទទេ ក្លាយជាអគ្គនាយិកាដ៏ល្បីឈ្មោះនៅកម្ពុជា

  • 2023-07-27 04:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើម​ចេញ​ពី​អាជីវករ​លក់ដូរ​អីវ៉ាន់​តូចតាច​នៅ​ផ្សារ​ធំថ្មី រាជធានី​ភ្នំពេញ លោកស្រី សុខ ហេង បាន​ក្លាយ​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ដ៏​ធំ និង​ជាម្ចាស់ប្រេន ពូកសុខភាព ដែល​ដំណើរការ​យ៉ាង​លេចធ្លោរ​ អស់យៈ​ពេលជាង ២០ឆ្នាំ មក​ហើយ។

លោកស្រី សុខ ហេង ដែល​មាន​ឈ្មោះ​ពិត ឡេង ម៉េងអាំង គឺជាបុគ្គលកសកម្មនឹងការងារ និងមុខជំនួញរបស់ខ្លួន។ ដើម្បី​ភាព​រីកចម្រើន​ក្នុង​ក្រុមហ៊ុន អ្នកស្រី បាន​ខ្នះខ្នែងរកមធ្យោបាយ ឬគន្លឹះថ្មីៗ ដើម្បី​អាច​ឈរ​ជើង​បាន​លើ​ទីផ្សារ​ដ៏​ប្រកួតប្រជែងខ្លាំង និង​សម្បូរ​បែប​សម្រាប់​អតិថិជន ខណៈ​ដែល​មាន​បម្រែបម្រួល​ផ្នែក​សេដ្ឋកិច្ច​ជាសកល​នេះ។

លោកស្រី ចាប់​ផ្ដើម​រលាស់​ខ្លួន​ចេញ​ពី​អាជីវកម្ម​តូចតាច ហើយ​ងាក​មក​លក់​ពូក​សុខភាព​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។ ដំណើរការអាជីវកម្ម​បាន​ហក់​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយពូកសុខភាពប្រេន Jasmine, Loma, និង M.A បាន​ក្លាយ​ជា​តម្រូវការ​ចាំ​បាច់​ចំពោះ​អ្នក​ប្រើប្រាស់ ទើប​អ្នកស្រី​សម្រេច​ពង្រីក​សាខា​បន្ថែម​ទៀត។

បច្ចុប្បន្ន លោកស្រី សុខ ហេង គឺជា អគ្គនាយិកា ក្រុមហ៊ុនពូកសុខភាពផង, ម្ចាស់អាជីវកម្ម ផ្គត់ផ្គង់គ្រឿងសង្ហារឹម ព្រំគ្រប់ប្រភេទ និងសម្ភារៈផ្ទះបាយ ហើយក៏ជាម្ចាស់ បុរី ចាស្មីន ដ៏ល្បីឈ្មោះប្រចាំក្រុងបាត់ដំបងផងដែរ។

មិនត្រឹមតែបង្កើតការងារ ផ្តល់ការងារ ដល់បុគ្គលិករាប់ពាន់នាក់តែប៉ុណ្ណោះទេ លោកស្រី សុខ ហេង ថែមទាំងមានទឹកចិត្តល្អប្រពៃ សម្រាប់បុគ្គលិក កុមារកំព្រា ជនទីទាល់ក្រ ស្ត្រីងាយរងគ្រោះ និងមនុស្សចាស់ជរាថែមទៀតផង តាមរយៈការផ្តល់នូវនំចំណីអាហារ សម្ភារៈប្រើប្រាស់ ថ្នាំសម្កូវ និងថវិកាជាដើម។

ជាមួយ​គ្នា​នេះ​ដែរលោកស្រី តែងតែធ្វើវីដេអូ Vlog បង្ហាញពីសកម្មភាពលើកទឹកចិត្តដល់មហាជន សារក្រើនរំលឹក និងបង្ហាញនូវគន្លឹះថ្មីៗ ដែលជាចំណេះដឹងទូទៅសម្រាប់ត្រិះរិះពិចារណាក្នុងអាជីវកម្ម និង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ថែមទៀតផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់