- 2023-08-11 08:24:36
- ព័ត៌មាន
ចង់ទៅបោះតង់ ជូនកាដូមនុស្សពិសេស នឹកឃើញផលិតផលអ្នកបាត់ដំបងមួយនេះ
- 2023-08-11 08:24:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ទៅបោះតង់ ជូនកាដូមនុស្សពិសេស នឹកឃើញផលិតផលអ្នកបាត់ដំបងមួយនេះ
ចន្លោះមិនឃើញ
ផលិតផលក្នុងស្រុករបស់អ្នកបាត់ដំបង បាន និងកំពុងពេញនិយមទាំងនៅក្នុង និងក្រៅស្រុក ក្នុងនោះមិនត្រឹមតែល្អសម្រាប់បរិភោគក្នុងគោលបំណងទូទៅ ប៉ុន្តែរឹតតែល្អ និងងាយស្រួលសម្រាប់សកម្មភាពដើរលេងបោះតង់ ឬជូនជាអំណោយដល់មនុស្សពិសេសជាដើម។
នេះនិយាយដល់ផលិតផលផ្លែឈើសម្ងួតរបស់ មិសុតា ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរគឺ លោកស្រី ឈុយ សូភី និងលោក តាន់ មីសស្សែល។ មិសុតា មានរោងចក្រនៅក្នុងខេត្តបាត់ដំបងនាតំបន់ពាយព្យ នៃប្រទេសកម្ពុជា ដែលមានផ្គត់ផ្គង់ផលិតផលប្រភេទផ្លែឈើសម្ងួត ផលិតផលជាច្រើនប្រភេទ ក្នុងនោះមានដូចជា៖ ១.ផ្លែឈើសម្ងួតធម្មជាតិ Oja (ស្វាយ ម្នាស់ ចេក) ២.តំណាប់ផ្លែឈើ Misota (ស្វាយ ម្នាស់ ក្រូចពោធិ៍សាត់) ៣.ផ្លែឈើស្រោបដោយជាតិសូកូឡា Misota ៤.ផ្លែឈើសម្ងួតចម្រុះ Green charm និង ៥.សុរា Jatoro។
តាមលោក អុល តុលា ផលិតផលទាំងនោះ មានកំណើននៃការលក់ល្អទាំងនៅទីផ្សារក្នុងស្រុក និងនាំចេញទៅជប៉ុនកំពុងកើនឡើងខ្ពស់ បញ្ជាក់ថាអតិថិជនពេញចិត្តគុណភាពផលិតផលទាំងនេះ។
ថ្នាក់ដឹកនាំដដែល ពន្យល់ទៀតថា ផលិតផលផ្លែឈើសម្ងួតរបស់ មិសុតា ល្អ និងសាកសមសម្រាប់ការដំណើរកម្សាន្ត បោះតង់ ឬសកម្មភាពកម្សាន្តផ្សេងទៀត ក្នុងនោះក៏ដោយសារថា ការយកផ្លែឈើស្រស់តាមខ្លួន ងាយបាក់បែក ជ្រាយ ឆាប់ខូចគុណភាព។ ដោយឡែកផលិតផលរបស់ មិសុតា រក្សាក្នុងកញ្ចប់ទុកបានយូរ ស្រាល ងាយដាក់តាមកាបូបសម្រាប់ពេលត្រូវការអាហារសម្រន់មានជីវជាតិនិងរសជាតិឆ្ងាញ់។
ពិសេសនោះ ការរចនាកញ្ចប់ឬប្រអប់បង្កប់អត្ថន័យបង្ហាញពីស្នាដៃខ្មែរនិងនិម្មិតសញ្ញាគុណភាពបញ្ជាក់ដោយស្ថាប័នអន្តរជាតិ។
ក្រៅពីនេះ ដោយមានប្រភពចេញពីកម្ពុជា សំបកវេចខ្ចប់ស្រស់ស្អាត និងអត្ថន័យរបស់ផលិតផលដែលលើសពីអាហារសម្រន់ និងសូកូឡាឆ្ងាញ់នោះ គឺបេះដូង និងការផលិតប្រកបដោយការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋខ្មែរ វាជាចំណុចសំខាន់ៗដែលធ្វើឲ្យផលិតផលទាំងនេះស័ក្តិសមជាកាដូ ឬជំនូនដ៏មានន័យសម្រាប់មនុស្សជាទីគោរពស្រលាញ់របស់អ្នកនៅកម្មវិធីសំខាន់ៗដូចជា ផលិតផលអនុស្សាវរីយ៍ជូនមិត្តបរទេស គ្រូ អ្នកមានគុណជាចាស់ទុំ ភ្ញៀវកិត្តិយសនាពិធីអាពាហ៍ពិពាហ៍ ជាដើម ។ល។
តាមការបញ្ជាក់របស់លោក អុល តុលា ដដែល ផលិតផលទាំងនេះត្រូវបានកែច្នៃពីផ្លែឈើស្រស់ដែលប្រមូលពីចំការនៅស្រុកខ្មែរដែលល្បីខាងដីមានជីជាតិ ដូច្នេះភោគផលដែលចេញពីការដាំដុះនេះមានរសជាតិឆ្ងាញ់ពិសេស។ លោកថា គុណតំលៃមួយនៃផលិតផល Oja, Misota & Green charm គឺផ្តល់ការលើកទឹកចិត្តនិងស្នាមញញឹមដល់កសិករនិងផលិតករខ្មែរដែលខិតខំប្រឹងប្រែងដាំដុះ និងកែច្នៃប្រកបដោយការយកចិត្តទុកដាក់។
បច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុន មិសុតា កំពុងទទួលបានការចូលចិត្តកើនឡើងនៅប្រទេសជប៉ុន ថៃ បារាំង និងអាមេរិក។ វាត្រូវបានផលិតដោយអនុវត្តតាមស្តង់ដារអន្តរជាតិផ្នែកសុវត្ថិភាពអាហារ និងគុណភាព។ អតិថិជនខ្មែរ និងបរទេសតែងតែសរសើអំពីរសជាតិនិងគុណភាពរបស់ផ្លែឈើសម្ងួត តំណាប់ផ្លែឈើ និងផ្លែឈើស្រោបដោយសូកូឡា របស់ក្រុមហ៊ុន មិសុតា។ ក្រៅពីផលប្រយោជន៍នៃអាហារល្អជួយសុខភាព រាល់ការទិញមួយកញ្ចប់ឬប្រអប់មានន័យជ្រាលជ្រៅសម្រាប់ផលិតផលខ្មែរ និងកសិករខ្មែរ៕