- 2023-08-14 02:33:24
- ព័ត៌មាន
វត្តគល់ទទឹងរៀបសិក្ខាសាលា លើកកម្ពស់ចំណេះដឹង "ម្ដាយ និងកូន" ស្គាល់តួនាទីគ្នាទៅវិញទៅមក
- 2023-08-14 02:33:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្តគល់ទទឹងរៀបសិក្ខាសាលា លើកកម្ពស់ចំណេះដឹង "ម្ដាយ និងកូន" ស្គាល់តួនាទីគ្នាទៅវិញទៅមក
ចន្លោះមិនឃើញ
ភាគីពាក់ព័ន្ធមួយចំនួនបានរៀបសិក្ខាសាលាដ៏កម្រមួយនៅវត្តគង់ទទឹងរបស់ព្រតេជគុណ គូ សុភា ជំរុញការយល់ដឹងពីតួនាទីរៀងខ្លួន របស់អ្នកមានគុណ និងបុត្រា បុត្រី ក្រោមប្រធានបទ «បញ្ចប់ភាពក្រីក្រតជំនាន់»។
តាម សាលាហេបភីច័ន្ទតារានារីព្រែកថ្មី នៃសមាគមទូតទឺសអាឡេកូល បានឲ្យដឹងថាកម្មវិធីសិក្ខាសាលាខាងលើ មានអាណាព្យាបាល និងសិស្សានុសិស្សទាំងបីកម្រិតនៃវិទ្យាល័យហេបភីច័ន្ទតារានារីព្រែកថ្មីរួមមានសិស្ស ថ្នាក់ទី១០ ទី១១ និងទី១២សរុបជាង២០០នាក់ បានមកចូលរួម។
សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងបង្កើនទំនាក់ទំនងល្អរវាងមាតា បិតា និងកូនៗ តាមរយៈការស្គាល់តួនាទីគា្នទៅ វិញទៅមក និងវិធីសាស្ត្រមួយចំនួនពីវាគ្មិនកិត្តិយស និងស្វែងយល់ពីឫសគល់នៃភាពក្រីក្រ និងដំណោះស្រាយ ក្នុងការលុបបំបាត់ភាពក្រីក្រ ដែលមានការបង្ហាញបទពិសោធជីវិតជាក់ស្ដែងពីវាគ្មិនកិត្តិយស។
នៅក្នុងសិក្ខាសាលា«បញ្ចប់ភាពក្រីក្រតជំនាន់» នេះដែរ គឺមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយស សំខាន់ៗចំនួនបួនរូបរួមមាន ព្រះភិក្ខុវជិរប្បញ្ញោ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្ដាំវត្តនិគ្រោធវ័ន ហៅវត្តគល់ ទទឹង លោកបណ្ឌិត វីរៈពុចុង ស៊ុផាកឆៃ នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអគ្គនាយកសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ឯកឧត្តម វ៉េង សិរីវុឍ អ្នកនិពន្ធសៀវភៅ «គ្មាននរណាកើតមកក្រ» និងលោក អ៊ឹម ឈុននី អគ្គនាយក/ស្ថាបនិកក្រុមហ៊ុនវិបស្សា Vipassa ក្នុងការចែករំលែកពីបទពិសោធជីវិតជាក់ស្ដែងក្នុង ដំណើរជីវិត និងការប្រកបការងារឆ្ពោះទៅរកភាពជោគជ័យ ការផ្ដល់ដំបូន្មាន និងការណែនាំទៅកាន់អាណា ព្យាបាល និងសិស្សានុសិស្សក្នុងការបំពេញតួនាទី និងភារកិច្ចក្នុងនាមជាមាតាបិតា និងកូនៗ។
កម្មវិធីសិក្ខាសាលាមួយនេះជាការសហការរៀបចំដោយវត្តនិគ្រោធវ័នហៅ វត្តគល់ទទឹង សាលាហេបភី ច័ន្ទតារានារីព្រែកថ្មី នៃសមាគមទូតទឹសអាឡេកូល ឯកឧត្តម វ៉េង សិរីវុឍ អ្នកនិពន្ធសៀវភៅ «គ្មាននរណាកើតមកក្រ» លោក នឹម ឈុននី អគ្គនាយក/ស្ថាបនិកក្រុមហ៊ុនវិបស្សា Vipassa និងឧបត្ថម្ភដោយស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៥, ថ្នាំTIFFY, ថ្នាំSARA, NEOTICA BALM, និងទឹកបរិសុទ្ធលីយ៉ង។
កម្មវិធីសិក្ខាសាលានេះដែរក៏មានការចែកកញ្ចប់ថ្នាំដល់មាតាបិតាសិស្សដែលបានចូលរួម និងការចែក សៀវភៅ គ្មាននរណាកើតមកក្រទេ ដល់សិស្សានុសិស្សទាំងអស់ រួមទាំងសកម្មភាពជួយរៀបចំកន្លែង និង សម្អាតបរិវេណវត្តដោយអាណាព្យាបាល និងសិស្សានុសិស្សជាកិច្ចបញ្ចប់កម្មវិធី៕