/PR(16)/64dc4f2b99097_1692159780_medium.jpg)
- 2023-08-16 04:27:16
- ព័ត៌មាន
នាយិកាខ្មែរមួយរូប ទទួលបានពានរង្វាន់ដល់ ៥ នៅលើឆាកអន្តរជាតិ
- 2023-08-16 04:27:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយិកាខ្មែរមួយរូប ទទួលបានពានរង្វាន់ដល់ ៥ នៅលើឆាកអន្តរជាតិ
ចន្លោះមិនឃើញ
ស្ត្រីខ្មែរមួយរូបមានឈ្មោះ ឡៃ ស៊ូយៀក ដែលជានាយិកាក្រុមហុ៊នផ្គត់ផ្គង់ប្រេន Miss ទទួលបានកិត្តិយសធំធេងនៅលើឆាកអន្តរជាតិ ដោយទទួលបានពានរង្វាន់ដល់ទៅ ៥ក្នុងពេលតែមួយ។
នេះ ចាត់ទុកថាគឺជាមោទនភាពធំមួយរបស់ស្ត្រីខ្មែរ គឺ លោកស្រី ឡៃ ស៊ូយៀក ដែលជាម្ចាស់ប្រេនMiss ត្រូវបានគណៈកម្មធិការវាយតម្លៃពានរង្វាន់ធំមួយនៅក្នុងប្រទេសបាន ផ្តល់កិត្តិយសអោយដាក់boots តាំងលក់ផលិតផល Miss នៅលេីឆាកអន្តរជាតិ ដេីម្បីផ្សព្វផ្សាយពីសក្តានុពល របស់ប្រេន Miss ដោយគ្មានលក្ខខណ្ឌ និង ចាត់ទុកជាផលិតផលទី1 ដែលមានសិទ្ធអាធិភាព តែមួយគត់ ដែលមានសិទ្ធិអាចបញ្ឃរតាំងលក់ផលិតផល នៅក្នុងកម្មវិធី។
ការប្រកាសនេះ គឺ ដោយមេីលឃេីញពីស្តង់ដាផលិតផល ទីផ្សារ និងការទទួលស្គាល់ ក្នុងការប្រេីប្រាស់ពីសំណាក់អតិថិជន ដែលកាន់តែធ្វើអោយផលិតផល Miss ក្លាយជាប្រេនដ៏ល្បីរន្ទឺសុះសាយ លោកស្រីក៏ទទួលបានពានចំនួន៥ ដែលធ្វើអោយម្នាក់ៗភ្ញាក់ផ្អើលមិនតិចផងដែរ ដែលនៅក្នុងកម្មវិធីនេះ។ គឺលោកស្រីមិនត្រឹមតែជាប់ជាស្ត្រីដែលឈ្នះពានរង្វាន់ដល់ទៅ៥ម្នាក់ឯង តែម្យ៉ាងទេ តែក៏ចាត់ទុកថា គឺជាកិត្តិយសដ៏ធំផងដែរ។
អ្វីដែលគេកាន់តែកោតសរសើរ គឺនៅពេលលោកស្រីត្រូវបានគណកម្មការចេញប្រកាសអោយមានសិទ្ធិដាក់ បញ្ឃរតាំងលក់ផលិតផលក្នុងកម្មវិធីអន្តរជាតិមួយនេះ ដែលផលិតផលជាប្រេនខ្មែរ គឺកម្រមានឱកាសណាស់។
ចំពោះសមិទ្ធផលនេះ លោកស្រីក៏ថ្លែងអំណរគុណចំពោះអតិថិជន និងតំណាងចែកចាយគ្រប់គ្នាដែលផ្តួចផ្តេីម ហើយនាំអោយមានសមិទ្ធផលទាំងនេះ សម្រាប់ប្រេន Miss ទាំងមូលផងដែរ។ លោកស្រីបញ្ជាក់ថា កូនខ្មែរធ្វេីបាន ហើយក៏ជាមោទនភាពផងដែរ សម្រាប់ស្ត្រីកម្ពុជាមួយរូប៕