• 2023-08-16 12:01:00
  • ព័ត៌មាន

ការបើកសម្ពោធហាង HUGO ផ្លូវការដំបូងគេក្នុងប្រទេសកម្ពុជា

  • 2023-08-16 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីភាពជោគជ័យដែលគួរឲ្យកត់សម្គាល់ក្នុងការដាក់ប្រើប្រាស់ម៉ាកយីហោថ្មីកាលពីខែមករាឆ្នាំ 2022 កន្លងទៅ ម៉ាកយីហោលំដាប់ពិភពលោក HUGO BOSS មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការដាក់សម្ពោធហាង HUGO ដំបូងរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ ដែលមានលក្ខណៈពិសេសក្នុងការបង្ហាញពីគំនិតច្នៃប្រឌិតសម្រាប់យុវវ័យសម័យថ្មី។ ក្នុងនាមជាហាងដំបូងរបស់ HUGO នៅក្នុងប្រទេសកម្ពុជា ការដាក់សម្ពោធនេះបានបង្ហាញពីសក្ខីភាពនៃភាពជោគជ័យរបស់ម៉ាកយីហោទាំងមូល។

គំនិតច្នៃប្រឌិតរបស់ HUGO បង្ហាញពីភាពទំនើប និងទាន់សម័យនៃសម្លៀកបំពាក់យុវវ័យ។ ជាមួយគ្នាផងដែរ ការរចនារបស់ហាងគឺមានភាពធំទូលាយដែលពីបង្ហាញពីការស្វាគមន៍ និងដើម្បីផ្តល់ជូនភាពងាយស្រួលដល់អតិថិជនក្នុងការទទួលបទពិសោធន៍ថ្មីពី HUGO។ លក្ខណៈពិសេសមួយទៀតនៃការរចនារបស់ហាង HUGO គឺផ្នែកខាងក្នុងដែលមានពណ៌ក្រហម ប្រកបដោយបរិយាកាសទាន់សម័យដែលឆ្លុះបញ្ចាំងពីភាពច្បាស់លាស់របស់យីហោដែលលោកអ្នកអាចទុកចិត្តបាន។

ខូឡិចសិននីមួយៗរបស់ HUGO ដែលមានដូចជាខោខូវប៊យ អាវធំ អាវក្រៅ និងជម្រើសជាច្រើនផ្សេងទៀតត្រូវបានបង្កើតឡើងសម្រាប់យុវវ័យដែលនិយមការស្លៀកពាក់ទាន់សម័យប្រកបដោយភាពច្នៃប្រឌិតគ្រប់រដូវកាល។ អ្វីដែលអស្ចារ្យនោះ គឺរាល់ខូឡិចសិនពី HUGO ទាំងអស់គឺស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តការលេងម៉ូដសម្លៀកបំពាក់ពេញនិយមដែលមានការរចនាម៉ូដថ្មីនិងប្លែកពីម៉ាកដទៃ។

ចំនុចពិសេសនៅហាងថ្មីរបស់ HUGO គឺលោកអ្នកនឹងទទួលបានសម្លៀកបំពាក់បុរស ស្រ្តី រួមទាំងស្បែកជើង និងផលិតផលផ្សេងៗទៀត ពីខូឡិចសិនចុងក្រោយបំផុតនៃរដូវស្លឹកឈើជ្រុះឆ្នាំ 2023 របស់ម៉ាក HUGO។ លើសពីនេះទៅទៀត ការរចនា និងការដាក់តាំងសម្លៀកបំពាក់និងផលិតផលទាំងអស់នៅក្នុងហាងគឺពោរពេញទៅដោយភាពទាន់សម័យឥតដែនកំណត់និងភាពល្អឥតខ្ចោះជាមួយនឹងពណ៌ក្រហមដែលមានភាពលេចធ្លោនិងស្រស់ឆើតឆាយ។

ដើម្បីអបអរសាទរការបើកហាង HUGO ដំបូងគេក្នុងប្រទេសកម្ពុជា ម៉ាកយីហោនេះក៏មានកម្មវិធីពិសេសឈ្មោះថា HUGO Party ដែលត្រូវបានធ្វើឡើងនៅហាង WIP Zone ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី 9 ខែសីហា ឆ្នាំ 2023 កន្លងទៅនេះ។

ដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ម៉ាកយីហោទាំងមូល HUGO Party បានស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់នៅក្នុងបរិយាកាសដ៏រស់រវើកដែលតុបតែងដោយពណ៌ក្រហម។ កម្មវិធីត្រូវបានចាប់ផ្តើមជាមួយនឹងការសម្តែងពីកញ្ញា TEY$ និងក្រុម La Cima Cartel ជាមួយនឹងការចាក់ចម្រៀងសប្បាយៗពី DJ Alex Matt ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ HUGO Party ក៏មានការចូលរួមពីសំណាក់តារាល្បីៗដូចជា David Eung Hao, Mey Xiang, Fanh, Kevin Tes, Monyta Keo និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ HUGO ក៏នឹងបន្តការអបអរសាទរការដាក់សម្ពោធហាងថ្មីរបស់ខ្លួនជាមួយនឹងកម្មវិធីពិសេសនៅចំពីមុខហាង HUGO ផ្ទាល់ ដែលមានទីតាំងនៅក្នុងផ្សារទំនើប Aeon មានជ័យ ចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 20 ខែសីហា ឆ្នាំ 2023 ដែលផ្តល់ជូនភាពសប្បាយរីករាយជាច្រើនជាមួយនឹងស្តង់ថតរូប ការលេងហ្គេម និងកន្លែងញុំាការ៉េម។

សម្រាប់ព័ត៌មានបន្ថែមៈ

ទូរស័ព្ទៈ +855967501689

អុីម៊ែលៈ hugo.aeon3@vattanacinvestment.com

ទីតាំងៈ G055 ជាន់ផ្ទាល់ដី AEON Mall មានជ័យ មហាវិថីសម្តេចតេជោ ហ៊ុន សែន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ

មតិយោបល់