• 2023-08-18 04:18:10
  • ព័ត៌មាន

ស្ថានទូត​សាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ប្រារព្ធកម្មវិធីតម្រង់ទិសសម្រាប់ និស្សិតអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ

  • 2023-08-18 04:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញនេះ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីតម្រង់ទិសសម្រាប់និស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(GKS) ថ្នាក់ក្រោយឧត្តមសិក្សា ឆ្នាំ២០២៣ នៅសាលពហុបំណងជាន់ផ្ទាល់ដី នៃស្ថានទូតសាធារណរដ្ឋកូរ៉េ នៅ រាជធានីភ្នំពេញ។

ឆ្នាំនេះ និស្សិតកម្ពុជាចំនួន ២៨ នាក់ (អនុបណ្ឌិត ២៧ នាក់ បណ្ឌិត ១ នាក់) ត្រូវបានជ្រើសរើសជានិស្សិត សម្រាប់កម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ថ្នាក់ក្រោយឧត្តមសិក្សា ហើយគ្រោង នឹងចូលទៅសាធារណរដ្ឋកូរ៉េ នៅចុងខែសីហានេះ។

កម្មវិធីតម្រង់ទិសសម្រាប់និស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(GKS) ថ្នាក់ក្រោយ ឧត្តមសិក្សា នៅឆ្នាំនេះ មានការចូលរួមពីនិស្សិតកម្ពុជាដែលជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត និងតំណាងអតីតនិស្សិតសិក្សានៅសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើ មាតុភូមិនិវត្តន៍ ហើយកំពុងបំពេញការងារក្នុងវិស័យផ្សេងៗ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ក្នុងសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបាន អញ្ជើញចូលរួមក្នុងកម្មវិធីនេះបានអបអរសាទរចំពោះនិស្សិតដែលបានជាប់អាហារូបករណ៍ឧបត្ថម្ភ ដោយ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(GKS) ថ្នាក់ក្រោយឧត្តមសិក្សា ហើយតាមរយៈកម្មវិធីអាហារូបករណ៍ ថ្នាក់ក្រោយ ឧត្តមសិក្សានេះ លោករំពឹងថាពួកគេនឹងកសាងចំណេះជំនាញ និងបទពិសោធន៍នៅសាធារណរដ្ឋកូរ៉េ ហើយ ដោយផ្អែកលើចំណុចទាំងនេះ ពួកគេនឹងបំពេញការ ងារយ៉ាង សកម្ម ទៅ ថ្ងៃ អនាគត។

លោក Noeum Sokvichhai ជាអតីតនិស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ថ្នាក់អនុ- បណ្ឌិត ឆ្នាំ២០១០-១៤) និងជា(Attorney-at-law, Head of Corporate, Commercial and Investinent Practice Group at Sithisak Law Office) ក្នុងនាមលោកជាសិស្សច្បង បានលើកទឹកចិត្តដល់និស្សិត អាហារូបករណ៍ ជាសិស្ស ប្អូនទាំងអស់ ហើយលោកបានស្នើដល់ពួកគេថា "សូមចងចាំថា អ្នកតំណាងឱ្យ ព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ និងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅពេលអ្នកត្រឡប់មកវិញ" ។

លោក Mork Chansokolដែលត្រូវបានជ្រើសរើសជានិស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋ កូរ៉េ (ថ្នាក់អនុបណ្ឌិត) បាននិយាយថា “ខ្ញុំមានគម្រោងចូលរៀនផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Soongsil ក្នុងសាធារណរដ្ឋកូរ៉េ ហើយបន្ទាប់ពីទទួលបានសញ្ញាបត្រអនុបណ្ឌិត ខ្ញុំសង្ឃឹមថានឹងចូលរួមចំណែក ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈការជំរុញ ការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកបង្កើតការងារថ្មីៗនៅ ព្រះរាជាណាចក្រកម្ពុជា”។

លោក Theng Bunnith ដែលត្រូវបានជ្រើសរើសជានិស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (ថ្នាក់អនុបណ្ឌិត) បាននិយាយថា “ខ្ញុំមានគម្រោងទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យសេអ៊ូល នៅ សាធារណរដ្ឋកូរ៉េ ហើយបន្ទាប់ពីទទួលបានសញ្ញាបត្រអនុបណ្ឌិត ខ្ញុំចង់ចូលរួមចំណែកពង្រឹង កិច្ចសហប្រតិបត្តិ- ការ ក្នុងវិស័យវេជ្ជសាស្រ្តរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា”។

កម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ  មានគោលបំណងជំរុញការផ្លាស់ប្តូរការអប់រំជាអន្តរជាតិ និងលើកកម្ពស់មិត្តភាពរវាងប្រទេសនានា ដោយការផ្តល់ឱកាសឱ្យនិស្សិតបរទេសបានសិក្សានៅ គ្រឹះស្ថានឧត្តមសិក្សានៅក្នុងសាធារណរដ្ឋកូរ៉េ។

កម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ  មានថ្នាក់បរិញ្ញាបត្រ(GKS-U) និងថ្នាក់ ក្រោយ ឧត្តមសិក្សា(GKS-G) ហើយអត្ថប្រយោជន៍ផ្សេងៗជាច្រើន ត្រូវបានផ្តល់ជូនដល់និស្សិត អាហារូបករណ៍ ដែលជាប់ រួមមាន សំបុត្រយន្តហោះទៅមក ថ្លៃបណ្តុះបណ្តាលភាសាកូរ៉េ ថ្លៃសិក្សា ថ្លៃធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ និង ប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅ ជាដើម។

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងរយៈពេលកន្លងមកនេះ បានជ្រើសរើសនិស្សិតអាហារូបករណ៍ប្រហែល ៣០០ នាក់ពីព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ បានរៀបចំកម្មវិធីចួបជុំអតីតនិស្សិតសិក្សានៅសាធារណរដ្ឋកូរ៉េ ដើម្បីគាំទ្រដល់ការកសាង បណ្តាញទំនាក់ទំនង រវាងអតីតនិស្សិត ដែលបានត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ ហើយកំពុងបំពេញ ការងារក្នុងវិស័យផ្សេងៗដូចជា រដ្ឋាភិបាល ធុរកិច្ច និងការអប់រំជាដើម បន្ទាប់ពីបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យក្នុងសាធារណរដ្ឋកូរ៉េ។

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី