- 2023-08-18 10:01:37
- ព័ត៌មាន
លោក តាំង គង់ស្រេង ជោគជ័យ លើរមណីយដ្ឋានធម្មជាតិ “ចាស្តស្ទីន វីឡេច” ហើយត្រៀមពង្រីក សាខាថ្មីបន្ថែមទៀត
- 2023-08-18 10:01:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក តាំង គង់ស្រេង ជោគជ័យ លើរមណីយដ្ឋានធម្មជាតិ “ចាស្តស្ទីន វីឡេច” ហើយត្រៀមពង្រីក សាខាថ្មីបន្ថែមទៀត
ចន្លោះមិនឃើញ
លោក តាំង គង់ស្រេង គឺជាម្ចាស់ រមណីយដ្ឋានធម្មជាតិ “ចាស្តស្ទីន វីឡេច” ដែលកំពុងល្បីល្បាញនៅលើបណ្តាញសង្គម។ ដើមចមដែលជម្រុញឲ្យលោក តាំង គង់ស្រេង សម្រេចចិត្តបោះទុនបង្កើតនូវ រមណីយដ្ឋានជាតិនេះឡើង ដោយសារតែលោកស្រឡាញ់នូវ ដំណើរកម្សាន្ត និង ការរស់នៅបែបធម្មជាតិ ដែលជួយផ្តល់នូវអារម្មណ៍ស្រសស្រាយ ផាសុកភាព និង សុខភាពល្អ និងជាពិសេសជួយលើកស្ទួយនូវវិស័យទេសចរណ៍ទាំងក្នុង និងក្រៅស្រុកថែមទៀតផង។
លោក តាំង គង់ស្រេង បានឲ្យដឹងថា ចាស្តស្ទីន វីឡេច គឺ រមណីយដ្ឋានធម្មជាតិក្នុងក្តីស្រមៃរបស់លោក ដែលត្រូវបានរៀបចំឡើង សម្រិតសម្រាងយ៉ាងល្អឥតខ្ជោះ ដោយការដេគ័រ និងឌីហ្សាញ មានភាពស៊ីចង្វាក់នៃការកម្សាន្តតាមព្រៃព្រឹក្សាលតាវល្លិ មានផាសុកភាពសម្រាប់ការស្នាក់នៅ ខ្យល់ឱកាសល្អបរិសុទ្ធ ម្ហូមអាហារឆ្ងាញ់សម្បូរបែប សេវាកម្មល្អ បុគ្គលិករួសរាយរាក់ទាក់ មានសុខសុវត្ថិភាព។ ចាស្តស្ទីន វីឡេច មានផ្តល់បន្ទប់សម្រាប់ជួលស្នាក់នៅកម្សាន្ត ឬថតរឿង, មានជួលម៉ូតូ និងឡាន Off Road ជិះលេងកម្សាន្តតាមជើងភ្នំ ឬ ក្នុងព្រៃ។
ដោយសម្លឹងឃើញនូវសក្តានុពលនៃវិស័យទេសចរណ៍បែបធម្មជាតិ លោក តាំង គង់ស្រេង ត្រៀមកញ្ចប់ថវិកាខ្ទង់លានដុល្លារ សម្រាប់វិនិយោគលើវិស័យ រមណីយដ្ឋានធម្មជាតិនៅលើផ្ទៃដីរាប់រយហិតា។
លោក តាំង គង់ស្រេង បន្ថែមថា “រមណីយដ្ឋាន ចាស្តស្ទីន វីឡេច នៅ ភូមិព្រៃព្រាល ស្រុកត្រាំកក់ ខេត្តតាកែវ ជិតជើងភ្នំដំរីរមៀល ទទួលបានសន្ទុះការគាំទ្រខ្លាំង ពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ អាស្រ័យហេតុនេះ ខ្ញុំកំពុងត្រៀមបើកដំណើរការសាខាថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ”។
ភាពជោគជ័យនៃ រមណីយដ្ឋាន ចាស្តស្ទីន វីឡេច របស់ លោក តាំង គង់ស្រេង បានចូលរួមចំណែកយ៉ាងធំក្នុងការផ្តល់ឱកាសការងារដោយផ្ទាល់ និងដោយប្រយោល របស់ប្រជាពលក្នុងស្រុក និងជួយលើកស្ទួយនូវទេសចរណ៍ទាំងក្នុង និងក្រៅស្រុក។
ក្រៅពីនេះ លោក តាំង គង់ស្រេង បានបរិច្ចាទឹកប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផាច្រើនលើកច្រើនសារ, កុមារកំព្រា, ប្រជាជនក្រីក្រ, មនុស្សចាស់ជរា និង សកម្មភាពសប្បុរសធម៌ផ្សេងទៀត -ល-៕