• 2023-08-23 03:07:09
  • ព័ត៌មាន

ជប៉ុន​ ត្រៀមបង្ហូរទឹកវិទ្យុសកម្ម ពីរោងចក្រ នុយក្លេអ៊ែរ ជាង១លានតោន ចូលទៅក្នុងមហាសមុទ្រប៉ាសុីហ្វិក

  • 2023-08-23 03:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសជប៉ុន នឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលយកចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលរងគ្រោះដោយរលកយក្សស៊ូណាមិ។

ទឹកវិទ្យុសកម្មរបស់ជប៉ុន នឹងត្រូវបង្ហូរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ បើទោះបីជាមានការប្រឆាំងពីប្រទេសជិតខាងក៏ដោយ។ ការសម្រេចចិត្តនេះធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានអនុម័តគម្រោងនេះ។ ទឹកប្រហែល 1.34 លានតោន ដែលគ្រប់គ្រាន់ដើម្បីបំពេញអាងហែលទឹកកម្រិតអូឡាំពិក ទំហំ 500 អាង ត្រូវបានប្រមូលទុក ចាប់តាំងពីរលកយក្សស៊ូណាមិឆ្នាំ 2011 បានបំផ្លាញរោងចក្រនេះ។

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរនឹងស្នើសុំឱ្យប្រតិបត្តិកររោងចក្រ "រៀបចំភ្លាមៗ" សម្រាប់ការបង្ហូរចេញនូវទឹកនេះ ដែលចាប់ផ្តើមនៅថ្ងៃទី 24 ខែសីហា ប្រសិនបើអាកាសធាតុ និងលក្ខខណ្ឌសមុទ្រសមស្រប។ លោក Kishida បានទៅទស្សនារោងចក្រកាលពីថ្ងៃអាទិត្យ ដែលជំរុញឱ្យមានការរំពឹងទុកថា ការបញ្ចេញទឹកវិទ្យុសកម្មនេះ គឺជិតមកដល់ហើយ។

រដ្ឋាភិបាលបាននិយាយថា ការរំដោះទឹកគឺជាជំហានចាំបាច់មួយក្នុងដំណើរការដ៏យូរ និងចំណាយថ្លៃដើមនៃការរុះរើរោងចក្រនេះ ដែលស្ថិតនៅលើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស ដែលមានចម្ងាយប្រហែល 220 គីឡូម៉ែត្រ ភាគខាងជើង នៃរដ្ឋធានីតូក្យូ។ ប្រទេសជប៉ុនបាន ប្រមូល និងរក្សាទុកទឹកវិទ្យុសកម្មនេះ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ប៉ុន្តែកន្លែងទំនេរសម្រាប់បន្តផ្ទុក បានអស់ទៅហើយ៕

អត្ថបទ ៖ សង្ហា

មតិយោបល់