• 2023-09-01 07:50:00
  • ព័ត៌មាន

ស្រស់ប្លែកអ្វីម្លេះ! ទេពអប្សរអង្គរ កំពុងរាំពត់ពេនលើភ្នំទឹកកក នាទឹកដី នូវែលហ្សេឡង់

  • 2023-09-01 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អប្សរាកម្ពុជាកំពុងតែបង្អួតសម្រស់របស់ខ្លួននៅលើវាលសមុទ្ទទឹកកក យ៉ាងស្រស់ស្អាត អស្ចារ្យគួរជាទីមោទនភាពជាតិខ្មែរក្រៃលែង រឹងមាំ និងត្រៀមរួចជាស្រាច់ក្នុងការផ្តល់ស្នាមញញឹមដ៏ស្រទន់នៃវប្បធម៌ជាតិខ្មែរទៅកាន់អន្តរជាតិ។

ប្រភពរូបភាព៖ Kon Ant

ពិតជាមានមោទនភាព ខ្លាំងណាស់ ដែលកញ្ញា សុគា គីមលាង ដែលមាន Nick name ថា Kon Ant ជានាដការីរបាំបុរាណមួយរូប នាំយកឈុត អប្សរាអង្គរកម្ពុជា សម្តែងរបាំព្រះរាជទ្រព្យ ( របាំអប្សារា ) នៅលើ ភ្នំទឹកកកនៃប្រទេស នូវែលហ្សេឡង់ (New Zealand) ពិតជាមោទនភាពខ្លាំងណាស់ ដោយបានលើកស្ទួយ សម្បត្តិបេតិកភណ្ឌជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមការបង្ហោះលើគណនី ហ្វេសប៊ុក របស់កញ្ញាផ្ទាល់នៅថ្ងៃនេះ។

ក្រោយការបង្ហោះនេះ មហាជនជាច្រើនសរសើរមិនដាច់ពីមាត់ ដោយមានអ្នកទស្សនាជាច្រើនពាន់នាក់ និងបានចែករំលែកផុសនេះយ៉ាងច្រើនផងដែរ។

ទេពអប្បរស្រី គឺជាស្ត្រីមានសម្បុរថ្លាស្រស់ផូរផង់ឬស្ត្រីមានមុខថ្លាស្រស់បំព្រង។ ស្ត្រីសួគ៌ស្រីអប្សរ, ស្រីទេពអប្សរ, នាងអប្សរ ។ តាមសេចក្ដីតំណាលក្នុងគម្ពីរព្រាហ្មណ៍ថា ស្ត្រីសួគ៌ពួកមួយដែលផុសឡើងអំពីទឹក ក្នុងកាលដែលកូរទឹកអម្ឫត ( ប៉ុន្តែតាមការណ៍ពិត មិនមែនដូច្នោះទេ, ដែលហៅថា អប្សរ ឬ អប្សរា នោះដោយសេចក្ដីថា "ស្រីសួគ៌មានសម្បុរភ្លឺថ្លាផូរផង់ឬស្រីសួគ៌ឆើតឆោម") ៕

សូមចុចលីងនេះដើម្បីទស្សនាវីដេអូ៖ https://www.facebook.com/reel/6484211988365869

ប្រភពរូបភាព៖ Kon Ant
ប្រភពរូបភាព៖ Kon Ant
ប្រភពរូបភាព៖ Kon Ant
ប្រភពរូបភាព៖ Kon Ant

ប្រភពរូបភាព៖ Kon Ant

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់