- 2023-09-07 07:05:00
- ព័ត៌មាន
អ្នកឧត្ដរមានជ័យ សូមប្រុងប្រយ័ត្ន!! ស្ថានភាពទឹកទំនប់អាងទឹកតាម៉ុកកំពុងហក់ឡើងខ្លាំងគួរឱ្យបារម្ភ
- 2023-09-07 07:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឧត្ដរមានជ័យ សូមប្រុងប្រយ័ត្ន!! ស្ថានភាពទឹកទំនប់អាងទឹកតាម៉ុកកំពុងហក់ឡើងខ្លាំងគួរឱ្យបារម្ភ
ចន្លោះមិនឃើញ
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្ដរមានជ័យ លោក ញឺន កួន បានឱ្យដឹងថា មកដល់ព្រឹកថ្ងៃទី០៧ ខែកញ្ញា នេះ ទឹកក្នុងទំនប់អាងទឹកតាម៉ុក ដែលមានភូមិសាស្ត្រនៅក្នុងស្រុកអន្លង់វែង បានហក់ឡើងដល់កម្ពស់ ៣.៨១ម៉ែត្រ ដែលស្ថានភាពទឹកនេះ គឺស្ថិតក្នុងកម្រិតកម្ពស់មួយ ដែលគួរឱ្យមានការប្រុងប្រយ័ត្ន ។
លោកបានបញ្ជាក់ថា ទឹកក្នុងទំនប់អាងទឹកតាម៉ុក បានហក់ឡើងលឿន ដោយសារថា រយៈពេល ប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតាមតំបន់ជួរភ្នំដងរែក ក្នុងកម្រិតចាប់ពី ១០០មីលី ម៉ែត្រ ។
លោកបានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់អាងទឹកតាម៉ុក និងតាមដងអូរនា នា ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បើទោះជាទឹកមិនទាន់ហក់ដល់កម្រិតប្រកាសអាសន្នក៏ដោយ ដែលកម្រិតប្រកាសអាន្ន គឺកម្ពស់ទឹក ៤ម៉ែត្រកន្លះ ។តែលោក ញឺ កួន បានបញ្ជាក់ថា ប្រសិនពុំមានភ្លៀងធ្លាក់ថែមទៀតទេនៅថ្ងៃនេះ ទឹកនឹងស្រកចុះ វិញដែរ នាវេលាល្ងាចថ្ងៃនេះ ៕
ប្រភព៖ BTV Cambodia