• 2023-09-19 03:05:44
  • ព័ត៌មាន

សម្ផស្សក៏ស្អាត ចំណេះដឹងក៏ខ្ពស់ ម៉ម គឹមអេង ចំណាយពេល១២ឆ្នាំសិក្សារនៅអឺរ៉ុប ដើម្បីក្លាយជាអ្នកឯកទេសដ៏កម្រ

  • 2023-09-19 03:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ម គឹមអេង (Dr.Mam Kim Eng Plastic Surgeon) បច្ចុប្បន្ន គឺជាអ្នកឯកទេសសោភ័ណសល្យសាស្រ្ត ដែលមានសញ្ញាបត្រជំនាញក្នុងស្រុក រហូតដល់សញ្ញាប័ត្រមកពីអឺរ៉ុប និងអាមេរិកថែមទៀត។

តាមសាវតា ម៉ម គឹមអេង បានបញ្ចប់មធម្យសិក្សាទុតិយភូមិ កាលពីឆ្នាំ ២០០៦។ ១ឆ្នាំក្រោយបញ្ចប់ចំណេះទូទៅ ពោលគឺនៅឆ្នាំ ២០០៧ វេជ្ជបណ្ឌិតរូបនេះ បានទទួលអាហារូបករណ៍ បន្តការសិក្សានៅ មហាវិទ្យាល័យ វិទ្យសាស្ត្រសុខាភិបាល ដែលជាជំហានចាប់ផ្ដើមនៃអាជីពជាអ្នកឯកទេស សោភ័ណសល្យសាស្ត្រនាពេលបច្ចុប្បន្ន។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន វេជ្ជបណ្ឌិតស្រីឆ្នើម ម៉ម គឹមអេង បានប្រឡូកក្នុងផ្នែកវេជ្ជសាស្រ្ត និងបានឆ្លងកាត់ការសិក្សារយៈពេល ១២ឆ្នាំ វេជ្ជបណ្ឌិតទូទៅ និង ថ្នាក់ឯកទេសវះកាត់ កែសម្ផស្ស ដោយទទួលបានសញ្ញាប័ត្រ សោភ័ណសល្យសាស្រ្ត ពីសាកលវិទ្យល័យវិទ្យាសាស្រ្តសុខាភិបាល និងសញ្ញាប័ត្រវះកាត់កែសម្ជស្ស និងឆ្អឹងមុខ ពីប្រទេសបារាំង (Hôspital Pierre Paul Riquet) និងបន្តការសិក្សា នៅសហរដ្ឋអាមេរិក Standford Hospital ថែមទៀតផង បន្ថែមជិត ២ឆ្នាំទៀត។

ក្រោយបានការសិក្សានៅក្នុង និងក្រៅប្រទេសជាហូរហែរមក វេជ្ជបណ្ឌិត ម៉ម គឹមអេង ក៏បានត្រឡប់មកប្រទេសកំណើតវិញ ហើយបើកគ្លីនិកកែសម្ជស្សផ្ទាល់ខ្លួនឈ្មោះ មជ្ឈមណ្ឌលកែសម្ជស្ស «គ្រីស្តាល់» មានទីតាំងនៅអាគារ១១១ ផ្លូវលេខ៧ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី សែនសុខ ច្រកចូលទល់មុខផ្សារដីហ៊ុយរយៈពេលជាង ៣ឆ្នាំ។

ក្នុងរយៈពេលនេះ វេជ្ជបណ្ឌិតវ័យក្មេង ទទួលបានការទុកចិត្ត និងគាំទ្រច្រើន ក្នុងនោះឃើញមានអ្នកលក់អ៊នឡាញ Influencer និងតារាប្រុសស្រីជាច្រើនដួងទៀត ដែលបានធ្វើការកែសម្ជស្ស និងបងប្អូនទាំងក្នុងស្រុក និងក្រៅស្រុកផ្តល់ការទុកចិត្តផងដែរ។ តារាចំរៀង ទេព បូព្រឹក្ស ក៏ជាម្នាក់ក្នុងចំណោមអតិថិជនរបស់មជ្ឈមណ្ឌល កែសម្ផស្ស គ្រីស្តាល់ ដែរ។

តាមវេជ្ជបណ្ឌិតដដែល អះអាងទៀតថា អ្នកសិល្បៈជាច្រើនទៀត ដែលមានភាពស្រស់ស្អាត និងក្មេងជាងវ័យប្រិយមិត្តឃើញសព្វថ្ងៃ ក៏ដោយសារ ពួកគេបានមកទទួលយកសេវាកែកុនសម្រស់ នៅមជ្ឈមណ្ឌលខ្លួនដែរ។

មកដល់បច្ចុប្បន្ន វេជ្ជបណ្ឌិត ម៉ម គឹមអេង បានមកដល់ចំណុចគួរឲ្យមោទនៈមួយ។ ដូច្នេះហើយ វេជ្ជបណ្ឌិត ក៏មិនភ្លេចចែករំលែកភាពជោគជ័យនោះ ទៅមនុស្សនានានៅក្នុងសង្គមដែរ។ តាម ម៉ម គឹមអេង ប្រាប់ថា លោកស្រីវេជ្ជបណ្ឌិតធ្លាប់ធ្វើកម្មវិធី វះកាត់ជូនបងប្អូនដែលមានការខ្វះខាត និងការជួយដល់មនុស្សម្នាជាសប្បុរសធម៌ជាច្រើនផងដែរ។

ជាក់ស្ដែងថ្មីៗនេះ វេជ្ជបណ្ឌិត ម៉ម គឹមអេងបាន បរិចាក 1000$ ទៅមន្ទីរពេ្យកុមារ អង្គរ តាមរយៈ concert របស់ idol ទេព បូព្រឹក្ស ដែលប្រព្រឹត្តនៅថ្ងៃ ទី១៦ ខែកញ្ញា ២០២៣ នេះ។ វេជ្ជបណ្ឌិតដ៏ស្រស់ស្អាត បញ្ជាក់ថា ខ្លួននឹងបន្តសកម្មភាពសប្បុរសបន្តបន្ទាប់ទៀត ដើម្បីបងប្អូនជនរួមជាតិដែលមានជីវភាពខ្វះខាត បានទទួលអត្ថប្រយោជន៍កាន់តែច្រើន៕

ជិន សុភ័ក្ដ្រ

មតិយោបល់