• 2023-09-22 12:05:14
  • ព័ត៌មាន

ព្រលាន​យន្តហោះ​សិង្ហបុរី​គ្រោង​នឹង​ប្រើ​យន្តការមិនប្រើប្រាស់​លិខិត​ឆ្លងដែន

  • 2023-09-22 12:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសយានដ្ឋាន​អន្តរជាតិ​ឆាងីសិង្ហបុរី គ្រោង​នឹង​ដាក់​ចេញ​នូវ​ការ​ប្រើប្រាស់​យន្តការ​ចាកចេញ​ពី​ប្រទេស​សិង្ហបុរី ដោយ​មិន​ប្រើប្រាស់​លិខិត​ឆ្លងដែន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ទំនាក់ទំនង​ និង​ព័ត៌មាន​ អ្នកស្រី ចូសេហ្វីន ត្យូ (Josephine Teo) នៅ​ក្នុង​សប្ដាហ៍​នេះ។

អ្នកស្រី​បាន​លើកឡើង​ថា សិង្ហបុរី​នឹង​ដាក់​ចេញ​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ សម្រាប់​ការជម្រះបញ្ជី​នៅ​ស្ថានីយ៍អន្តោវេសន៍ ដោយ​មិន​ប្រើប្រាស់​លិខិត​ឆ្លងដែន។ ប្រព័ន្ធ​នឹង​ធ្វើ​ការ​ស្កេន​លើ​មុខ និង​ស្កេន​ក្រយៅដៃ នៅ​កន្លែង​ត្រួតពិនិត្យ​អន្តោប្រវេសន៍។

ទោះ​បី​ជា​បែប​នេះ​ក្ដី ប្រព័ន្ធ​នឹង​ដាក់​អនុវត្ត​នៅ​តែ​ព្រលាន​សិង្ហបុរី​ប៉ុណ្ណោះ ដូច្នេះ​អ្នក​ដំណើរ​នៅ​តែ​កាន់​លិខិត​ឆ្លងដែន​ដដែល ដោយសារតែ​ព្រលាន​ប្រទេស​ផ្សេងៗ​ទៀត​ មិន​ទាន់​បំពាក់​នូវ​បច្ចេកវិទ្យា​នេះ​នៅ​ឡើយ ដោយ​នៅ​ត្រូវ​ការ​ត្រួតពិនិត្យ​លិខិត​ឆ្លងដែន។

សូម​ជម្រាប​ផង​ដែរ​ថា កន្លង​ទៅ​មាន​តែ​ព្រលាន​ទីក្រុង​មួយ​ចំនួន​ទេ​ ដែល​មាន​បច្ចេកវិទ្យា​នេះ។ ព្រលាន​ទាំង​នោះ​រួមមាន ព្រលាន​ Heathrow ប្រទេស​អង់គ្លេស ព្រលាន Narita ទីក្រុង​តូក្យូ ព្រលាន​ទីក្រុង​ហុងកុង ក៏​ដូច​ជា​ព្រលាន​នៅ​ទីក្រុង​ឌុយបៃ។

ការ​ដាក់​ចេញ​នូវ​បច្ចេកវិទ្យា​ស្កេន​មុខ និង​ក្រយៅ​ដៃ ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ពេលវេលា​នៃ​ការ​ត្រួតពិនិត្យ​លិខិតឆ្លងដែន ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ចំណាយ​តែ ៥វិនាទី​ប៉ុណ្ណោះ ដើម្បី​ត្រួតពិនិត្យ​អត្តសញ្ញាណ​អ្នក​ដំណើរ៕​

ប្រភព៖ CNN អត្ថបទ៖ សេរី មង្គល

មតិយោបល់