- 2023-11-08 12:38:28
- ព័ត៌មាន
កូរ៉េខាងត្បូង ចាយលុយរាប់សែន ដើម្បីទប់ការកើនឡើងសត្វល្អិត
- 2023-11-08 12:38:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូង ចាយលុយរាប់សែន ដើម្បីទប់ការកើនឡើងសត្វល្អិត
ចន្លោះមិនឃើញ
កូរ៉េខាងត្បូង បានចាយលុយ ៣៨៣,០០០ ដុល្លារ និងបង្កើតក្រុមការងារពិសេសមួយដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលឡើងនូវសត្វល្អិតទូទាំងប្រទេស។ នេះបើយោងតាម BBC នៅក្នុងថ្ងៃនេះ។
សត្វល្អិតនេះមិនមែនជាជំងឺឆ្លងអ្វីឡើយ ប៉ុន្តែវាធ្វើឲ្យរមាស់ទ្រាំមិនបាន ដែលធ្វើឲ្យប្រជាជននៅទីនោះពិបាកនឹងរស់នៅ ព្រោះតែត្រូវការអេះ និងបន្តធ្វើឲ្យរមាស់ កន្ទួល។
ប្រជាជនខ្លះហ៊ានទៅរោងកុន និងប្រើប្រាស់ការធ្វើដំណើរសាធារណៈនានា ព្រោះតែខ្លាចសត្វល្អិតនេះ។
ករណីនៃសត្វល្អិត ដែលធ្វើឲ្យរមាស់ខ្លាំងនេះកើនឡើងគួរឲ្យកត់សម្គាល់តាំងពីខែកញ្ញាមក ក្នុងសកលវិទ្យាល័យមួយ នៅទីក្រុង Deagu កូរ៉េខាងត្បូង៕