• 2023-11-09 11:02:25
  • ព័ត៌មាន

ប្រធានាធិបតី​អាមេរិក​តែ​មួយ​គត់​ដែល​បាន​លា​លែង​ពី​តំណែង

  • 2023-11-09 11:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សហរដ្ឋអាមេរិក​ ប្រធានាធិបតី​ជា​តំណែង​កំពូល​មួយ​នៃ​អំណាច​នីតិ​ប្រតិបត្តិ​របស់​ពួក​គេ​។ ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​មាន​តែ​បុគ្គល ៤៤​រូប​ប៉ុណ្ណោះ​ទេ​ដែល​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី។ យ៉ាង​ណា​ក៏​ដោយ មាន​តែ​ប្រធានាធិបតី​តែ​មួយ​រូប​ទេ​ដែល​បាន​ចុះ​ចេញ​ពី​តំណែង​។

ប្រធានាធិបតី​នោះ​គឺ លោក​ Richard Nixon ដោយ​គាត់​បាន​ចុះ​ចេញ​នៅ​ឆ្នាំ ១៩៧៤ ក្រោយ​ពី​ការ​កាន់​តំណែង​អស់​រយៈពេល​ជាង​ ៦​ឆ្នាំ។ ការ​ចុះ​ចេញ​នេះ​គឺ ​ដោយ​សារ​តែ​រឿង​អាស្រូវ​ Watergate។ រឿង​អាស្រូវ​នេះ លោក​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​យក​ព័ត៌មាន​ដោយ​ខុស​ច្បាប់​ពី​ស្នាក់​ការ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា គណបក្ស​ដៃ​គូ​ប្រកួត​ប្រជែង​។

លោក Nixon ត្រៀម​ឡើង​ឧទ្ធម្ភាគចក្រ​ចេញ​ពី​សេតវិមាន​ក្រោយ​លាលែង​ពី​តំណែង​

ទាក់ទង​នឹង​រឿង​អាស្រូវ​នេះ​ដែរ​ លោក​បាន​ប្រឈម​នឹង​មាន​ទោស​ តែ​លោក​ត្រូវ​បាន​ប្រធានាធិបតី​ Gerald Ford ដែល​ជា​ប្រធានាធិបតី​ថ្មី​ លើកលែង​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​មក​លើ​រូប​លោក។

ក្រោយ​ពី​បាន​លាលែង​ពី​តំណែង​ លោក​ Nixon រស់​ក្នុង​ជីវិត​ស្ងប់ស្ងាត់​នៅ​រដ្ឋ California និង​ ក្រោយ​មក​រស់​នៅ New Jersey។ លោក​បាន​ទទួល​មរណភាព​ក្នុង​ឆ្នាំ ១៩៩៤​ ដោយ​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន៕

ប្រភព៖ History អត្ថបទ៖ សេរី មង្គល

មតិយោបល់