- 2023-11-16 13:00:56
- ព័ត៌មាន
ប្រទេសណាមានព្រលានយន្តហោះច្រើនជាងគេលើលោក?
- 2023-11-16 13:00:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសណាមានព្រលានយន្តហោះច្រើនជាងគេលើលោក?
ចន្លោះមិនឃើញ
នៅលើពិភពលោកយើងនេះ សហរដ្ឋអាមេរិកមានអាកាសយានដ្ឋានច្រើនជាងគេនៅលើពិភពលោកនេះ។ ប្រទេសមហាអំណាចមួយនេះមានព្រលានយន្តហោះទាំងក្នុងស្រុក និងអន្តរជាតិសរុបជាង ២ម៉ឺនកន្លែងឯណោះ។ នេះបើតាមស្ថិតិឆ្នាំ២០១៩ ចុះផ្សាយដោយទំព័រ Statista។
បន្តពីអាមេរិកគឺ ប្រទេសប្រេស៊ីល ដែលមានព្រលានយន្តហោះប្រមាណ ៤ពាន់កន្លែង ហើយបន្ទាប់ទៀតគឺ ម៉ិកស៊ីកូមានជិត ២ពាន់កន្លែង។ ចំណែកឯប្រទេសអាស៊ានយើងវិញក៏មានមួយក្នុងចំណោមប្រទេសមានព្រលានយន្តហោះច្រើនជាងគេដែរ។ ប្រទេសនោះគឺ ឥណ្ឌូនេស៊ី ដែលមានព្រលានសរុប ៦៨៣កន្លែង។
ខាងក្រោមនេះជាប្រទេសទាំង ១០ ដែលមានព្រលានយន្តហោះច្រើនជាងគេបង្អស់លើលោក៖
១- សហរដ្ឋអាមេរិក៖ ២០,៣០៣កន្លែង។
២- ប្រេស៊ីល៖ ៣,៨៩៨កន្លែង។
៣- ម៉ិកស៊ីកូ៖ ១,៧១៤កន្លែង។
៤- កាណាដា៖ ១,៦២០កន្លែង។
៥- រុស្ស៊ី៖ ១,២១៨កន្លែង។
៦- អាហ្សង់ទីន៖ ១,១៣៨កន្លែង។
៧- កូឡុំប៊ី៖ ៩៩២កន្លែង។
៨- បូលីវី៖ ៩៥២កន្លែង។
៩- ប៉ារ៉ាហ្គាយ៖ ៧៩៩កន្លែង។
១០- ឥណ្ឌូនេស៊ី៖ ៦៨៣៕