- 2024-01-31 11:33:01
- ព័ត៌មាន
ម៉ាឡេស៊ីតែងតាំងស្ដេចថ្មី ដែលនឹងគ្រងរាជ្យរយៈពេល ៥ឆ្នាំ
- 2024-01-31 11:33:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាឡេស៊ីតែងតាំងស្ដេចថ្មី ដែលនឹងគ្រងរាជ្យរយៈពេល ៥ឆ្នាំ
ចន្លោះមិនឃើញ
ប្រទេសម៉ាឡេស៊ីមានស្ដេចថ្មីហើយ ដែលស្ដេចនោះមានព្រះនាម ព្រះចៅស៊ុលតង់អ៊ីប្រាហ៊ីម។ ព្រះអង្គជាស៊ុលតង់នៃរដ្ឋចូហរ (Johor) ដែលជារដ្ឋម៉ាឡេស៊ី ជាប់នឹងសិង្ហបុរី។
ព្រះចៅស៊ុលតង់អ៊ីប្រាហ៊ីមបានគ្រងរាជ្យនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។ ព្រះអង្គជាស្ដេចស៊ុលតង់ម៉ាឡេស៊ីទី១៧ ដែលគ្រងរាជ្យបន្ទាប់ពីស្ដេចស៊ុលតង់រដ្ឋប៉េណាំង ព្រះចៅ Al-Sultan Abdullah Sultan Ahmad Shah។
ស្ដេចថ្មីរបស់ម៉ាឡេស៊ីត្រូវបានគេស្គាល់ថាជាសេដ្ឋីរាប់ពាន់លានដុល្លារ ដែលមានឡាន ម៉ូតូទំនើបៗ។ ស្ដេចថ្មីនេះចង់ក្លាយជាស្ដេចសកម្ម ដោយព្រះអង្គចង់ឱ្យក្រុមហ៊ុនប្រេងរដ្ឋ Petroliam Nasional និងអង្គភាពប្រឆាំងអំពើពុករលួយ រាយការណ៍ទៅព្រះអង្គ។
នៅក្នុងប្រព័ន្ធដឹកនាំរដ្ឋម៉ាឡេស៊ី ប្រទេសអាស៊ីអាគ្នេយ៍មួយនេះជារដ្ឋសហព័ន្ធ និងជាប្រទេសរាជានិយមអាស្រ័យធម្មនុញ្ញ។ រាជានិយមប្រទេសនេះដឹកនាំដោយរាជវង្ស ៩ត្រកូល ដែលដឹកនាំរដ្ឋទាំង៩ នៅម៉ាឡេស៊ី។
ស្ដេចម៉ាឡេស៊ីត្រូវបានជ្រើសរើសចេញពីក្សត្រនៃរដ្ឋនីមួយៗ ហើយមានអាណត្តិ៥ឆ្នាំ។ នៅតាមច្បាប់ ការជ្រើសរើសនេះធ្វើឡើងតាមការបោះឆ្នោត តែតាមការជាក់ស្ដែង ការជ្រើសរើសនេះកើតចេញពីការដាក់វេនគ្នា៕