• 2024-02-23 11:52:42
  • ព័ត៌មាន

បុរស​រូប​នេះ​ធ្វើ​ការ​ឲ្យ​ក្រុម​ Fast Food ដ៏​ល្បី​បំផុត​មួយ​នេះ​ រយៈពេល​៥០ឆ្នាំ​

  • 2024-02-23 11:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ George Caruana ដែល​ធ្វើ​ការ​រស់​នៅ​ទី​ក្រុង​ Melbourne ប្រទេស​អូស្ត្រាលី​ បាន​ធ្វើ​គម្រប់​ខួប​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​ McDonald's អស់​រយៈពេល​៥០ឆ្នាំ​ កាល​ពី​ពេលថ្មីៗ​នេះ​។

លោក​បាន​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ Fast Food ដ៏​ល្បី​មួយ​នេះ​តាំង​ពី​លោក​មាន​អាយុ​១៩ឆ្នាំ​ គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៤​មក​ នៅ​ពេល​ដែល​ក្រុម​មួយ​នេះ​ទើប​បោះជំហាន​ចូល​ទី​ផ្សារ​អូស្ត្រាលី​បាន​៣ឆ្នាំ​។

អស់​រយៈពេល​៥០ឆ្នាំ​នេះ​ លោក​ George បាន​ធ្វើ​ការ​ងារ​ក្នុង​តំណែង​តូច​ធំ​ជា​ច្រើន​ឲ្យ​ប្រមាណ​ ៤០ហាង​របស់​ក្រុមហ៊ុន​នេះ​ចាប់​តាំង​ពី​តំណែង​អ្នក​បង្វិល​នំ​ អ្នក​បម្រើ​សេវាកម្ម​ភ្ញៀវ​ រហូត​ដល់​តំណែង​ជា​អ្នក​ដឹកនាំ​។

លោក​មាន​ភាព​ពេញ​ចិត្ត​នឹង​ការងារ​របស់​លោក​ខ្លាំង​ដោយ​លោក​បាន​ប្រមូល​វត្ថុ​អនុស្សាវរីយ៍​តាំង​ទុក​ដើម្បី​ឲ្យ​ភ្ញៀវ​បាន​ដឹង​ពី​ការ​វិវត្តន៍​ខ្លួន​របស់​ McDonald's ក្នុង​ប្រទេស​អូស្ត្រាលី​៕

ប្រភព៖ 10newsfirst

អត្ថបទ៖ សេរី មង្គល

មតិយោបល់