• 2024-02-26 13:41:21
  • ព័ត៌មាន

អាមេរិក​ទើប​​ត្រលប់​ទៅ​​ឋាន​ព្រះចន្ទ​ជា​លើក​ដំបូង​ ក្នុង​​កន្លះ​សតវត្ស​ចុង​ក្រោយ​នេះ

  • 2024-02-26 13:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក​ទើប​បាន​ត្រលប់​ទៅ​កាន់​ឋាន​ព្រះចន្ទ​ជា​លើក​ដំបូង​ ក្នុង​រយៈពេល​៥០ឆ្នាំ​ជាង​ចុង​ក្រោយ​នេះ​។ បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ឯកជន​យានអវកាស​ Intuitive Machines កាល​ពី​ថ្ងៃ​២២ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​។

យានយន្ត​​អវកាស​ដែល​គ្មាន​មនុស្ស​ Odysseus របស់​ក្រុម​ហ៊ុន​ Intutive Machines នេះ​បាន​ទៅ​ដល់​ឋាន​ព្រះចន្ទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២២ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ ក្នុង​ថេរវេលា​ ២៣:២៣ GMT បន្ទាប់​ពី​បាន​ចេញ​ដំណើរ​ពី​ភពផែនដី​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​។

គម្រោង​ទៅ​កាន់​ឋាន​ព្រះចន្ទ​របស់​ក្រុម​ហ៊ុន​នេះ​បាន​ឧបត្ថម្ភ​ និង​ជួយ​ជ្រោមជ្រែង​ផ្ទាល់​ដោយ​ NASA ដោយ​បន្ទាប់​ពី​បាន​ដល់​ភព​ព្រះចន្ទ​ដោយ​ជោគជ័យ​នេះ​ខាង​ NASA បាន​ប្រកាស​ថា​នេះ​មហា​ជោគជ័យ​ដ៏អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​​ ក៏​ដូច​ជា​អាមេរិក​ផ្ទាល់​ សម្រាប់​ការ​ស្រាវជ្រាវ​​ទាក់ទង​នឹង​អាវកាស​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អាមេរិក​បាន​ទៅ​កាន់​ភព​ព្រះចន្ទ​ជា​លើក​ចុងក្រោយ​នៅ​ឆ្នាំ​១៩៧២ ដែល​ពេល​នោះ​បាន​បញ្ជូន​ Apollo 17 ជា​មួយ​អាកាសយានិក​២រូប​គឺ​ Gene Cernan និង​ Harrison Schmitt៕

ប្រភព៖ Aljazeera អត្ថបទ៖ សេរី មង្គល

មតិយោបល់