• 2024-02-26 12:42:18
  • ព័ត៌មាន

ភ្នំពេញអាចនឹងមានផ្លូវរូងក្រោមដីក្នុងរយៈពេល ១០ឆ្នាំខាងមុខ

  • 2024-02-26 12:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញមានគម្រោងក្នុងការសាងសង់ផ្លូវរូងក្រោមដីពីទីតាំរង្វង់មូលសម្ដេចជួន ណាត ទៅកាន់តំបន់អរិយក្សត្រ។ នេះបើតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣

រដ្ឋាភិបាលកម្ពុជាបានចេញផែនការមេនេះកាលពីខែសីហា ឆ្នាំ២០២៣ ដែលផែនការនេះដាក់ចេញនូវទិសដៅចក្ខុវិស័យ និងផែនការក្នុងការសាងសង់ផ្លូវនានាទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនៅក្នុងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៣ និងរហូតដល់ឆ្នាំ២០៥០។

ចំណែកឯនៅក្នុងរាជធានីភ្នំពេញវិញ រដ្ឋាភិបាលមានគម្រោងសាងសង់ផ្លូវជាច្រើនក្នុងនោះក៏មាន ផ្លូវរូងក្រោមដីពីរង្វង់មូលសម្ដេចជួន ណាត និងឆ្លងកាត់ទន្លេទៅកាន់តំបន់អរិយក្សត្រ។

ផ្លូវនេះមានប្រវែង ៣,៥គីឡូម៉ែត្រ និងមាន ៤គន្លង ហើយគ្រោងនឹងចំណាយទឹកប្រាក់ ៨៥០ដុល្លារអាមេរិក។ ផ្លូវស្ថិតក្នុងជំពូកគម្រោងធ្វើផ្លូវល្បឿនលឿនទាំង ៩ របស់រដ្ឋាភិបាល ហើយគ្រោងនឹងបញ្ចប់យ៉ាងយូរត្រឹមឆ្នាំ២០៣៣៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់