- 2024-06-10 15:10:57
- ព័ត៌មាន
រកឃើញសត្វផ្សោតប្រភេទថ្មី ស្លាប់បាត់បង់ជីវិតនៅដែនទឹកខេត្តកំពត
- 2024-06-10 15:10:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញសត្វផ្សោតប្រភេទថ្មី ស្លាប់បាត់បង់ជីវិតនៅដែនទឹកខេត្តកំពត
ចន្លោះមិនឃើញ
ក្រុមបច្ចេកទេស ផ្នែកអភិរក្សថនិកសត្វសមុទ្រនៃអង្គការ MCC បានទទួលព័ត៌មានអំពីការស្លាប់របស់សត្វផ្សោតប្រភេទថ្មី វ័យជំទង់មួយក្បាល ក្រោមការណែនាំដោយផ្ទាល់ពី លោកនាយក និងនាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការសហគមន៍នេសាទ ត្រពាំងរពៅ ខេត្តកំពត បានធ្វើការពិនិត្យ និងវិនិច្ឆ័យអំពីប្រភេទសត្វផ្សោតនេះ នាវេលាម៉ោង ០៧:៣២ ពេលព្រឹក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
ក្រុមការងារបច្ចេកទេស និងតាមរយៈការផ្តល់ព័ត៌មានលម្អិតពីគណៈកម្មការសហគមន៍នេសាទបានធ្វើការពិនិត្យយ៉ាងយកចិត្តទុកដោយអាចកំណត់បានថា ផ្សោតដែលបានបាត់បង់ជីវិតនេះជាសត្វផ្សោតគ្មានព្រុយខ្នង ដែលជាកំណត់ត្រាប្រភេទថ្មីក្រៅពីប្រភេទផ្សោតចំនួនពីរប្រភេទដែលបានកត់ត្រារួចហើយនៅក្នុងដែនទឹកសមុទ្ររបស់ខេត្តកំពត។
ក្រុមការងារអភិរក្ស បានបញ្ជាក់ថាវត្ដមានសត្វផ្សោតប្រភេទអត់ព្រុយខ្នងនៅក្នុងដែនសមុទ្រប្រទេសកម្ពុជាជាកំណត់ត្រាថ្មី ហើយវាក៏ជាលទ្ធផលបង្ហាញពីការកើនឡើងនៃជីវៈចម្រុះ ជាពិសេសប្រភពអាហារ ជម្រកនិងសុវត្ថិភាព ដែលទាក់ទាញប្រភេទសត្វកំពុងរងគ្រោះថ្នាក់មករស់នៅក្នុងកន្លែងអភិរក្សជលផលសមុទ្រកម្ពុជា។
ក្រុមការងារបច្ចេកទេសនឹងបន្តធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីកំណត់ត្រាថ្មីនេះ ដើម្បីទទួលបានព័ត៌មានកាន់តែទូលាយនិងលម្អិតបន្ថែម និងព្យាយាមការពារថនិកសត្វថ្មីនេះ៕