- 2024-06-11 13:25:57
- ព័ត៌មាន
តម្លៃសាំងធម្មតាចុះ ១០០៛/លីត្រ ខណៈតម្លៃម៉ាស៊ូតចុះ ៥០៛/លីត្រទូទាំងប្រទេសកម្ពុជា
- 2024-06-11 13:25:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃសាំងធម្មតាចុះ ១០០៛/លីត្រ ខណៈតម្លៃម៉ាស៊ូតចុះ ៥០៛/លីត្រទូទាំងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
នៅទូទាំងប្រទេសកម្ពុជា ប្រេងសាំងធម្មតានឹងលក់ក្នុងតម្លៃ ៤,១០០៛/លីត្រ រីឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,០០០៛/លីត្រ សម្រាប់រយៈពេលកំឡុងពេល ១០ថ្ងៃខាងមុខនេះ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនៅក្នុងថ្ងៃនេះ។
តាមពិតទៅបើផ្អែកតាមទីផ្សារអន្តរជាតិសម្រាប់តម្លៃប្រេងឥន្ធនៈកំឡុង ១០ថ្ងៃខាងមុខ ប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៤,៣៦៨៛/លីត្រ រីឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,២៦៨៛/លីត្រ។
ប៉ុន្តែសម្រាប់កម្ពុជាបានលក់ក្រោមទីផ្សារអន្តរជាតិនេះ គឺដោយសារតែមានការជួយជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ ក៏ដូចជាការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈផងដែរ ដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនកម្ពុជាយើងទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរ បើប្រៀបធៀបនឹងតម្លៃកាលពីកំឡុងជិត១០ថ្ងៃមុនចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ សាំងធម្មតាគឺលក់ក្នុងតម្លៃ ៤,២០០៛/លីត្រ រីឯ ម៉ាស៊ូតលក់ក្នុងតម្លៃ ៤,០៥០៛/លីត្រ នៅទូទាំងប្រទេសកម្ពុជា៕