- 2024-08-06 11:46:48
- ព័ត៌មាន
មកដឹងពីសម្បត្តិបេតិកភណ្ឌពិភពលោក នៅអាស៊ីអាគ្នេយ៍
- 2024-08-06 11:46:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីសម្បត្តិបេតិកភណ្ឌពិភពលោក នៅអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
នៅក្នុងអាស៊ីអាគ្នេយ៍មានប្រទេសចំនួន៩ ដែលបានជាប់ស្ថិតក្នុងបញ្ជីប្រទេស ដែលមានសម្បត្តិបេតិកភណ្ឌពិភពលោក UNESCO បើគិតតែពីសម្បត្តិបេតិកភណ្ឌរូបិយ ដោយនៅក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
នៅក្នុងបញ្ជីមួយនេះប្រទេសឥណ្ឌូណេស៊ីបានឈានមុខគេដោយមាន សម្បត្តិបេតិកភណ្ឌពិភពលោក UNESCO រូបិយ ១០កន្លែង ប្រទេសវៀតណាមមាន ៨កន្លែង ប្រទេសថៃមាន៨កន្លែង ប្រទេសហ្វីលីពីន ៦កន្លែង ប្រទេសម៉ាឡេស៊ី ៥កន្លែង ប្រទេសកម្ពុជា ៤កន្លែង ប្រទេសឡាវ ៣កន្លែង ប្រទេសមីយ៉ាន់ម៉ា ២កន្លែង និងសិង្ហបុរី ១កន្លែង។
នៅក្នុងចំណោមបញ្ជីប្រទេសទាំងនេះនៅក្នុងនោះកម្ពុជាមាន ៤កន្លែង ដោយនៅក្នុងនោះរួមមាន៖
១. តំបន់អង្គរវត្ត៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
២. ប្រាសាទព្រះវិហារ៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
៣. ប្រាសាទសំបូរព្រៃគុក៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។ ការសម្រេចនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី ៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
៤. ប្រាសាទកោះកេរ្តិ៍៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕
ប្រភព៖ SEA Infographics