- 2024-09-23 12:30:42
- ព័ត៌មាន
មកស្គាល់ប្រទេស ដែលបានបង្ហោះផ្កាយរណបទៅក្រៅផែនដី មុនគេបំផុត
- 2024-09-23 12:30:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ប្រទេស ដែលបានបង្ហោះផ្កាយរណបទៅក្រៅផែនដី មុនគេបំផុត
ចន្លោះមិនឃើញ
សហភាពសូវៀតបានបង្ហោះយាន Sputnix I ទៅកាន់អវកាសដោយជោគជ័យកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៥៧។ យានមួយនេះ មានអង្កត់ផ្ចិត ៥៨ សង់ទីម៉ែត្រ ទម្ងន់ ៨៣.៦គីឡូក្រាម ហើយបានប្រើពេល ៩៨នាទីដើម្បីធ្វើដំណើរជុំវិញគន្លងរបស់ផែនដី។
ការបង្ហោះផ្កាយរណបសិប្បនិម្មិតមួយនេះ បានធ្វើឲ្យកើតមានទៅជាការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា យោធា និង ប្រព័ន្ធនយោបាយថ្មី។ ម្យ៉ាងទៀត វាក៏បង្កឲ្យកើតមាននូវព្រឹត្តិការណ៍មួយដែលមានឈ្មោះថា ការប្រកួតប្រជែងអវកាស (Space Race) រវាងសហភាពសូវៀត និង សហរដ្ឋអាមេរិក។
Sputnix I បានផ្លាស់ប្ដូរគ្រប់យ៉ាងដោយធ្វើឲ្យពិភពលោកចាប់អារម្មណ៍ចំណេះដឹងផ្នែកអវកាស។ ក្រៅពីនេះ ប្រទេសជាច្រើនមានក្ដីព្រួយបារម្ភថា សូវៀតនឹងប្រើប្រាស់បច្ចេកវិទ្យានេះក្នុងការបម្លែងឲ្យទៅជាការបង្ហោះកាំជ្រួចមីស៊ីលបាលីស្ទិក (Ballisitc) ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរពីអឺរ៉ុប ទៅ កាន់សហរដ្ឋអាមេរិក។
យានមួយនេះដែរ ក៏បានត្រួសត្រាយផ្លូវឲ្យមានការបង្ហោះយានផ្សេងៗក្នុងពិភពលោករហូតដល់ពេលបច្ចុប្បន្ន៕