• 2024-11-07 06:45:48
  • ព័ត៌មាន

ពិភពលោកយើង​នឹង​លែងមាន​ម្ចាស់ក្សត្រិយ៍​គ្រងរាជ្យ​

  • 2024-11-07 06:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​កាល​ណា​និយាយ​ពី​ម្ចាស់ក្សត្រិយ៍ នោះ​គេ​នឹង​នឹកឃើញ​ទៅ​ដល់​ម្ចាស់ក្សត្រិយ៍អេលីហ្សាប៊ែតទី ២ នៃ​ចក្រភពអង់គ្លេស ដោយសារ​តែ​ព្រះអង្គ​គ្រងរាជ្យក្បែរ ៧០ឆ្នាំ។ ប៉ុន្តែ​គិតត្រឹម​ថ្ងៃ​ទី៥ ខែ​មករា​ នៅ​លើ​ពិភពលោក​នៅ​មាន​ម្ចាស់ក្សត្រិយ៍ ដែល​នៅ​គ្រងរាជ្យ​តែ​មិន​កាន់​អំណាច។

ម្ចាស់ក្សត្រិយ៍នោះគឺ ម៉ាហ្គ្រែត​ទី២ (Margrethe II) នៃ​ប្រទេស​ដាណឺម៉ាក។

ម្ចាស់ក្សត្រិយ៍រូបនេះមានព្រះជន្ម ៨៣វស្សាហើយ។ ព្រះអង្គគ្រងរាជបល្ល័ង្កដាណឺម៉ាក់តាំងពីឆ្នាំ១៩៧២ បន្តពីបិតារបស់ទ្រង់គឺ ស្ដេចហ្វ្រេឌ្រិចទី៩ (Fredrick IX)។

មកទល់ឆ្នាំនេះ ម្ចាស់ក្សត្រិយ៍ម៉ាហ្គ្រែតគ្រងរាជ្យក្បែរ ៥២ឆ្នាំមកហើយ ដែលក្លាយជាប្រមុខរដ្ឋរាជានិយមគ្រងរាជ្យយូរជាងគេលើលោក ដែលនៅមានជីវិតក្នុងពេលបច្ចុប្បន្ននេះ។

យ៉ាងណាក៏ដោយ ម្ចាស់ក្សត្រិយ៍អង្គនេះប្រកាសដាក់រាជ្យ នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់ទ្រង់ ដោយដាណឺម៉ាកនឹងមានស្ដេចថ្មីគឺ ស្ដេច Frederik ៕

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

មតិយោបល់
អត្ថបទថ្មី