• 2024-11-07 07:34:47
  • ព័ត៌មាន

រុក្ខជាតិ​ចំនួន ៥​ នេះ ​មាន​សមត្ថភាព​​ដេញ​មូសចង្រៃ​បានយ៉ាង​មាន​ប្រសិទ្ធភាព

  • 2024-11-07 07:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូស​ជា​សត្វ​ល្អិត​មួយ​ប្រភេទ​ដែល​បង្ក​ការ​រំខាន​ដល់​មនុស្ស។ ការ​ខាំ​របស់​សត្វ​ប្រភេទ​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រមាស់​ទេ ថែម​ទាំង​អាច​បង្ក​ជា​ជំងឺ​គ្រុនឈាម ឬ​គ្រុន​ចាញ់​ថែម​ទៀត។ ជា​រឿយៗ​ ការ​ប្រើ​ប្រាស់​សារធាតុ​គីមី ដូច​ជា​ធូប​មូស និង ថ្នាំ​បាញ់​មូស​ ជាដំណោះស្រាយពេញនិយម សម្រាប់​ដោះ​ស្រាយ​បញ្ហា​នេះ ប៉ុន្តែវា​ក៏​បង្ក​ដល់​បញ្ហា​ដល់​សុខភាព​ដែរ។

ដូច្នេះ សម្រាប់​លោក​អ្នក​ដែល​ចង់​ដោះ​ស្រាយ​កង្វល់​នេះ​តាម​បែប​ធម្មជាតិ អត្ថបទ​នឹង​បង្ហាញ​ជូន​រុក្ខជាតិ​ចំនួន ៥​ ណែនាំ​ដោយ​គេហទំព័រ Natural Living Ideas ដែល​អាច​មាន​សមត្ថភាព​ដេញ​មូស៖

១.​ស្លឹក​គ្រៃ៖ ក្លិន​របស់​រុក្ខជាតិ​នេះ​ មាន​សមត្ថភាព​ដេញ​មូស ដូច្នេះ​ការ​ដាំ​គល់​ស្លឹក​គ្រៃ​នៅ​ទី​លាន​ណា​មួយ​នៅ​ផ្ទះ ជួយ​ដេញ​មូស​បាន​មួយ​ភាគ។ លោក​អ្នក​ ក៏​អាច​យក​គល់​ស្លឹក​គ្រៃ​មក​បុក​ឲ្យ​ម៉ត់ រួច​យក​មក​ត្រដុស​លើ​ស្បែក រួច​លាង​ទឹក​ចេញ។ ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ ធ្វើ​ឲ្យ​មាន​ក្លិន​ក្រអូប​ទេ ថែម​ទាំង​អាច​បង្ការ​មូស​កុំ​ឲ្យ​មក​ក្បែរ​លោក​អ្នក​ទៀត​ផង។

២.ស្លឹក​ក្រូចឆ្មារ៖ មាន​សមត្ថភាព​ដេញ​មូស និង​របៀប​យក​ទៅ​ប្រើ​ប្រាស់​ដូចជា​ស្លឹក​គ្រៃ​អ៊ីចឹងដែរ។

៣.ផ្កា​ស្បៃ​លឿង៖​ បើ​យោង​តាម​ការ​សិក្សា​មួយ បាន​បញ្ជាក់​ឃើញ​ថា ​សារធាតុ​ប្រេង​មាន​នៅ​ក្នុង​ផ្កា​នេះ មាន​សមត្ថភាព​ដេញ​សត្វ​ល្អិត។ លោក​អ្នក​អាច​ដាក់​តាំង​ផ្កា​ប្រភេទ​នេះ​នៅ​ជិត​ទ្វា​ចូល​ ឬ​បង្អួច​នៃ​ផ្ទះ​របស់​លោក​អ្នក ដើម្បី​ដេញ​សត្វ​ល្អិត​ដូច​ជា​មូស​ជា​ដើម។

៤.ជី​នាង​វង៖ មិន​ត្រឹម​តែ​ជួយ​ធ្វើ​ឲ្យ​ម្ហូប​មាន​ក្លិន​ឈ្ងុយ​នោះ​ទេ​ ជី​នាង​វង​ថែម​ទាំង​មាន​សារធាតុ​ប្រេង​ម្យ៉ាង​ដែល​មាន​សមត្ថភាព​ខ្លាំងក្លា​ក្នុង​ការ​ដេញ​មូស ។ ដូច្នេះ​លោក​អ្នក អាច​បុក​ជី​ប្រភេទ​នេះ​ឲ្យ​ម៉ត់ រួច​យក​មក​លាប​លើ​ស្បែក បន្ទាប់​មក​លាង​ទឹក​ចេញ ដើម្បី​ការពារ​កុំ​ឲ្យ​មូស​ខាំ។

៥.ខ្ទឹម​ស៖ ដូច​ជី​នាង​វង​ដែរ ខ្ទឹម​ស មាន​នាទី​លើស​ពី​ធ្វើ​ឲ្យម្ហូប​ឈ្ងុយ ពោល​គឺ​មាន​សមត្ថភាព​ដេញ​មូសទៀត។ ដូច្នេះ លោក​អ្នក​អាច​ដាំ​ខ្ទឹម​ស នៅ​តាម​បរិវេណ​ផ្ទះ​។ ធ្វើ​ដូច​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​លោក​អ្នក​មាន​ភាព​ងាយ​ស្រួល​ ក្នុង​ការ​យក​ខ្ទឹម​ស​មក​ធ្វើ​ម្ហូប​ទេ វា​ថែម​ទាំង​អាច​ជួ​យបង្ការ​លោក​អ្នក​ពី​មូស​ខាំ​ទៀត​ផង៕

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

មតិយោបល់
អត្ថបទថ្មី