• 2024-11-28 09:41:56
  • ព័ត៌មាន

ព្រឹត្តិការណ៍ ពិព័រណ៌ស្អាត ២០២៤ ដើម្បីស្វែងរកភាពច្នៃប្រឌិត និងការរស់នៅបែបបៃតងនៅកម្ពុជា

  • 2024-11-28 09:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញស្អាត និងសហគមន៍ផ្ទះចាស់ មានកិត្តិយសធ្វើការប្រកាសអំពីការរៀបចំ ពិព័រណ៌ស្អាត ២០២៤ ព្រឹត្តិការណ៍ដ៏ចម្រុះដែលសមស្របសម្រាប់គ្រួសារ និងផ្តោតលើការចងរួមសិល្បៈ និងអាជីវកម្មក្នុងស្រុក។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី 29 ខែវិច្ឆិកា ដល់ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2024 ពីម៉ោង 9:00 ព្រឹក ដល់ 7:00 ល្ងាច រយៈពេល 3 ថ្ងៃ និងមានកម្មវិធីជាច្រើនសម្រាប់អ្នកគ្រប់គ្នា។

ពិព័រណ៌ស្អាត ២០២៤ ផ្ដោតលើប្រធានបទ “ខ្មែរ ស្អាត” និង បៃតង ដោយបង្ហាញផលិតផល និងសេវាកម្មក្នុងស្រុកដូចជា៖

  • ដំណាំ និងកសិកម្ម
  • ផលិតផលច្នៃប្រឌិត និងបែបបៃតង
  • ស្ថាបត្យកម្ម និងសិល្បៈក្នុងស្រុក
  • សេដ្ឋកិច្ចបៃតង និងយុទ្ធនាការអភិរក្សបរិស្ថាន
  • ផលិតផលដៃគូ
  • ធុរកិច្ចថ្មី ផ្នែកបច្ចេកវិទ្យា

យោងតាម លោកជា សុខហុី ហៅបីល នាយកប្រតិបត្តិ ភ្នំពេញស្អាត បានអោយដឹងថា អ្នកចូលរួមក៏អាចរីករាយ ជាមួយ ការសម្តែងសិល្បៈផ្ទាល់ ជម្រើសម្ហូបឆ្ងាញ់បែបចម្រុះ និង កន្លែងក្មេងលេងសម្រាប់គ្រួសារ ដែលជាទិសដៅដ៏ល្អឥតខ្ចោះ សម្រាប់សប្តាហ៍ចុងសប្តាហ៍។
ដើម្បីបន្ថែមភាពច្នៃប្រឌិត ភ្នំពេញស្អាត បានសហការជាមួយ AIESEC និង សហព័ន្ធធុរកិច្ចថ្មីកម្ពុជា (CamStartup) ដើម្បីរៀបចំ វេទិកាធុរកិច្ចស្អាត ដែលជាព្រឹត្តិការណ៍មួយប្រព្រឹត្ត នៅថ្ងៃសៅរ៍ ទី30 ខែវិច្ឆិកា និងថ្ងៃអាទិត្យ ទី1 ខែធ្នូ ម៉ោង 2:00 រសៀល ដល់ 5:00 ល្ងាច។ កិច្ចសម្របសម្រួលនេះនឹងមានវាគ្មិនកិត្តិយសជាច្រើនចូលរួម ដោយចែករំលែកចំណេះដឹងនៅលើប្រធានបទ ការគ្រប់គ្រងអាជីវកម្ម ការងារស្មោះត្រង់ និងប្រសិទ្ធភាពការងារ។

កិច្ចសម្របសម្រួលនេះនឹងមានវាគ្មិនកិត្តិយសជាច្រើនចូលរួម ដោយចែករំលែកចំណេះដឹងនៅលើប្រធានបទ ការគ្រប់គ្រងអាជីវកម្ម ការងារស្មោះត្រង់ និងប្រសិទ្ធភាពការងារ។
ដោយក្នុងនោះ រួមមាន៖

  • ឯកឧត្តម បណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា
  • កែវ ទ្បង់ឌី សហស្ថាបនិក Baby Outlet
  • នុត ក្លារ៉ា នាយិកាប្រតិបត្តិការ ក្រុមហ៊ុន អប្សរា មេឌា សឺវីស(AMS)
  • សែម រតនា វេជ្ជបណ្ឌិត និងអ្នកបង្កើតមាតិកា
  • ហៀង អូមួយ នាយកប្រតិបត្តិក្រុមហ៊ុន Asia Digital Technology Innovation
  • ឡី កំថូង នាយកប្រតិបត្តិក្រុមហ៊ុន CheckInMe
  • យុី ចាន់រស្មី អ្នកគ្រប់គ្រងផ្នែកទាក់ទាញធនធានមនុស្ស ក្រុមហ៊ុន KPMG
  • ទីន កុលមែន ស្ថាបនិក BIGEIGHT
  • ឡាយ សុីវហួង នាយកគ្រប់គ្រង Dichi Academy
  • ផាន់ ឡៃហេង សហស្ថាបនិក ក្រុមហ៊ុន KrubKrong

សម្រាប់ព័ត៌មានបន្ថែម៖
អ៊ីមែល៖ phnompenhsaat@gmail.com
ទូរស័ព្ទ៖+85515563567
បណ្តាញសង្គម www.facebook.com/Phnompenhsaat

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

មតិយោបល់
អត្ថបទថ្មី