- 2024-12-17 07:53:29
- ព័ត៌មាន
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Grab ផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកបើកបរតុកតុក ២០០ នាក់អំពីសុវត្ថិភាពលើដងផ្លូវ និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ
- 2024-12-17 07:53:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Grab ផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកបើកបរតុកតុក ២០០ នាក់អំពីសុវត្ថិភាពលើដងផ្លូវ និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ
ចន្លោះមិនឃើញ
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Grab រួមជាមួយនឹងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសហការគ្នាក្នុងការផ្តល់នូវវគ្គបណ្តុះបណ្តាលដល់អ្នកបើកបរតុកតុកក្នុងរាជធានីភ្នំពេញចំនួន ២០០ នាក់ស្តីពីការបើកបរប្រកបដោយសុវត្ថិភាពដើម្បីលើកកម្ពស់សុវត្ថិភាពតាមដងផ្លូវ និងការទទួលខុសត្រូវ សម្រាប់ប្រទេសកម្ពុជាកាន់តែប្រសើរឡើង។
ក្នុងសិក្ខាសាលារយៈពេលកន្លះថ្ងៃនេះ អ្នកបើកបរតុកតុកទទួលបានការយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា គ្រោះថ្នាក់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងអាកប្បកិរិយាបើកបរប្រកបដោយសុវត្ថិភាព។ សិក្ខាសាលានេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់អ្នកបើកបរតុកតុកអំពីសុវត្ថិភាពចរាចរណ៍ និងការអនុវត្តការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។
កញ្ញា អ៊ីវ ធួនលក្ខិណា ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ បានគាំទ្រកម្មវិធី និងបានចែករំលែកអំពីអាកប្បកិរិយាសុវត្ថិភាពចរាចរណ៍ដោយលោកបានអត្ថាធិប្បាយក្នុងសុន្ទរកថាបើកកម្មវិធីថា៖ «អនុលោមតាមបទប្បញ្ញត្តិផ្លូវគោក និងអាកប្បកិរិយាសុវត្ថិភាពក្នុងចំណោមអ្នកបើកបរគឺជាកត្តាសំខាន់សម្រាប់ការបង្កើនសុវត្ថិភាពចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍អាចត្រូវបានបញ្ចៀស និងទប់ស្កាត់ដោយឥរិយាបថត្រឹមត្រូវ។ យើងសូមកោតសរសើរចំពោះការងាររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Grab ក្នុងការលើកកម្ពស់ការយល់ដឹងដល់អ្នកបើកបរតុកតុក។ យើងរួមគ្នាដើម្បីបង្កើនសុវត្ថិភាពតាមដងផ្លូវសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា»។
Grab គឺជាកម្មវិធីកក់សេវាធ្វើដំណើរឈានមុខគេក្នុងប្រទេសកម្ពុជាដែលបាននាំយកនូវដៃគូអ្នកបើកតុកតុកចំនួន ២០០ នាក់ ដើម្បីចូលរួមសិក្ខាសាលាបណ្តុះបណ្តាលនេះ។ កិច្ចខិតខំប្រឹងប្រែងនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Grab ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ និងការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួន។ លោក កង សុវណ្ណារ៉ូត អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ ក្រុមហ៊ុន Grab Cambodia បានមានប្រសាសន៍ថា៖ «យើងធានាថា អ្នកបើកបរតុកតុករបស់យើងមានអារម្មណ៍ថាគាត់ត្រូវបានទទួលការផ្តល់តម្លៃ និងលើកទឹកចិត្តក្នុងការបំពេញការងារ។ សិក្ខាសាលានេះមិនត្រឹមតែបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើនបទពិសោធន៍ប្រកបដោយសុវត្ថិភាព និងប្រសើរជាងមុនសម្រាប់អតិថិជនរបស់យើងផងដែរ»។
សិក្ខាសាលានេះក៏បានពង្រឹងសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ស្របតាមការប្ដេជ្ញាចិត្តរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការលើកកម្ពស់លើការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។
លោកស្រី Anne De Graaf នាយិកាផ្នែកកិច្ចការសាជីវកម្មរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងប្តេជ្ញាចិត្តលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវដែលជាស្នូលនៃមហិច្ឆតារបស់យើង។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការពិសាដោយការទទួលខុសត្រូវ និងបង្កើតទម្លាប់ក្នុងការទទួលទានក្នុងកម្រិតសមស្រប និងការទទួលខុសត្រូវ។ តាមរយៈការលើកកម្ពស់វប្បធម៌នៃទំនួលខុសត្រូវ យើងមានគោលបំណងធានាថាផលិតផលរបស់យើងត្រូវបានទទួលទានក្នុងបរិបទមួយដែលមិនប៉ះពាល់ដល់សុវត្ថិភាព ឬសុខភាព ដែលស្របទៅនឹងការប្តេជ្ញាចិត្តរបស់ពួកយើងចំពោះការ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ»។ អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦.០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតកាបូន កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕