• 2024-12-19 03:26:52
  • ព័ត៌មាន

វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត

  • 2024-12-19 03:26:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងបរិបទសេដ្ឋកិច្ចមិនស្ថិតស្ថេរ មនុស្សជាច្រើនជ្រើសរើសយុទ្ធសាស្ត្រ "រឹតបន្តឹងផ្នែកហិរញ្ញវត្ថុ"។ ទោះជាយ៉ាងណាក៏ដោយការសម្រេចចិត្តកាត់បន្ថយការចំណាយនិងលៃលកការចំណាយឱ្យសមស្របគឺជារឿយៗតែងតែខ្វះការពិចារណាឱ្យបានត្រឹមត្រូវ។ អ្នកជំនាញសេដ្ឋកិច្ចបានណែនាំថា គោលការណ៍ជាមូលដ្ឋាននៃការរឹតបន្តឹងការចំណាយ មិនគួរពាក់ព័ន្ធនឹងការចំណាយទៅលើផលិតផលដែលជះឥទ្ធិពលដល់សុខភាពដោយផ្ទាល់នោះទេ។ ទាំងនេះគួរតែត្រូវបានចាត់ទុកថាជា "ការវិនិយោគ" ដ៏សំខាន់ដែលត្រូវតែបន្តធ្វើ។

ចំណាយឱ្យសមស្រប គឺជាការវិនិយោគលើសុខភាព

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាបានប្រឈមមុខនឹងបញ្ហាធំៗជាច្រើន ដែលភាគច្រើនបណ្តាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ ឥទ្ធិពលទាំងនេះមិនត្រឹមតែកាត់បន្ថយកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរដែរ។ មនុស្សជាច្រើនមានទំនោរក្នុងការឆ្លើយតបដោយ "រឹតបន្តឹងផ្នែកហិរញ្ញវត្ថុ"។ ប៉ុន្តែជាការព្រួយបារម្ភថា ប្រជាជនបែរជាកាត់បន្ថយការចំណាយលើការទិញម្ហូបអាហារនិងគ្រឿងផ្សំក្នុងការចម្អិនអាហារប្រចាំថ្ងៃរបស់ពួកគេទៅវិញ ដោយជ្រើសរើសផលិតផលដែលមានតំលៃថោក។

ការចំណាយដ៏សំខាន់ដែលជះឥទ្ធិពលដល់សុខភាពដោយផ្ទាល់ គួរតែផ្តល់អាទិភាពជាចម្បងនិងបន្តធ្វើ ជាក់ស្តែង យោងតាមអ្នកជំនាញសេដ្ឋកិច្ច ប្រសិនបើអ្នកក្រឡេកមើលច្បាប់ 50/30/20 ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន (50% នៃប្រាក់ចំណូលសម្រាប់តម្រូវការចាំបាច់ 20% នៃប្រាក់ចំណូលសម្រាប់ការសន្សំនិងការវិនិយោគ ហើយ30% នៃប្រាក់ចំណូលដែលនៅសល់ត្រូវបានប្រើប្រាស់សម្រាប់តម្រូវការផ្ទាល់ខ្លួន) បន្ទាប់មកមនុស្សម្នាក់ៗគួរតែកាត់បន្ថយការចំណាយលើតម្រូវការផ្ទាល់ខ្លួនជាមុនសិន ជាជាងកាត់បន្ថយការចំណាយលើតម្រូវការចាំបាច់ (¹)ដោយទទួលស្គាល់ពីភាពផ្ទុយនៃការចំណាយនេះ ដែលមាននៅក្នុងចិត្តរបស់ប្រជាជនកម្ពុជាជាច្រើន រួមទាំងយុវវ័យ influencerដ៏ល្បីគឺអ្នកនាង ជា ស្រីនា បានចែករំលែកនៅក្នុងកម្មវិធីជជែកិច្ចពីភាក្សាមួយក្រោមប្រធានបទ “វិនិយោគសម្រាប់សុខភាពបេះដូង” “ខ្ញុំសង្កេតឃើញថាមនុស្សជាច្រើនតែងតែចំណាយច្រើនទៅលើរបស់ដែលមិនចាំបាច់សម្រាប់ចំណង់ចំណូលចិត្តរបស់ខ្លួន របស់ក្រៅខ្លួន ប៉ុន្តែមិនសូវយកចិត្តទុកដាក់ក្នុងការជ្រើសរើសអាហារ ជាពិសេសគ្រឿងផ្សំដែលប្រើរាល់ថ្ងៃដែលវាមានឥទ្ធពលនិងប៉ះពាល់ផ្ទាល់ដល់សុខភាពយើងនៅរយៈពេលវែង”។

ជា ស្រីនា ជឿថាការចំណាយផ្នែកសុខភាពគឺចាត់ទុកថាជាការវិនិយោគ

ស្រីនាក៏បានសង្កត់ធ្ងន់នៃការយល់ឃើញថា ការជ្រើសរើសអាហារ និងគ្រឿងផ្សំដែលមានតម្លៃថោក ដើម្បីចិញ្ចឹមរាងកាយ វាអាចផ្តល់ស្ថិរភាពហិរញ្ញវត្ថុយមួយរយៈពេលប៉ុណ្ណោះ ប៉ុន្តែមានហានិភ័យ និងផលវិបាកអវិជ្ជមានជាច្រើនសម្រាប់សុខភាពរយៈពេលយូរ ដោយមិនគិតពីតម្លៃនៃការព្យាបាលនាពេលអនាគតដែលអាចចំណាយច្រើនលើសលុប។ “វិនិយោគសម្រាប់សុខភាពបេះដូង គឺជាការវិនិយោគរយៈពេលវែងដែលផ្តល់ផលចំណេញច្រើនបំផុត”

នេះជាអ្វីដែលពិធីករដ៏ល្បីគឺអ្នកនាង ហុិន ច័ន្ទនីរត្នបាន ប្រាប់ពីបញ្ហានេះ! ដោយឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិត ពិធីការិនីដ៏មានទេពកោសល្យរូបនេះ បានបើកបេះដូងនៅពេលដឹងថា សុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុត ហើយត្រូវតែយកចិត្តទុកដាក់។ តាមការយល់ឃើញរបស់អ្នកនាងនីរត្ន ការមានសុខភាពល្អ យើងអាចជម្នះគ្រប់រឿងរ៉ាវទាំងអស់ ដូច្នេះមិនថាបរិបទសេដ្ឋកិច្ចបែបណានោះទេ អ្នកគួរតែចំណាយប្រាក់សមស្របដើម្បីវិនិយោគលើសុខភាព ជាពិសេសសុខភាពបេះដូង ព្រោះនេះជាផ្នែកមួយដ៏សំខាន់នៃថាមពលរាងកាយរបស់មនុស្សម្នាក់ៗ “ដូច្នេះ វិនិយោគលើសុខភាពបេះដូង មិនត្រឹមតែជាការវិនិយោគរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយុទ្ធសាស្ត្រវិនិយោគដ៏ឆ្លាតវៃ ដែលជួយយើងរក្សាថាមពល និងភាពធន់ក្នុងគ្រាលំបាក។ នៅពេលប្រឈមមុខនឹងបញ្ហា បេះដូងដែលមានសុខភាពល្អ នឹងជួយឱ្យរាងកាយរបស់យើងរក្សាភាពបត់បែន និងភាពធន់នឹងអ្វីៗគ្រប់យ៉ាង" អ្នកនាង ហុិន ច័ន្ទនីរត្នបានចែករំលែក។

ពិធីការិនីនីរត្នក៏បានបង្ហើបពីវិធីដែលនាងមើលថែនិងវិនិយោគទៅលើសុខភាពជារៀងរាល់ថ្ងៃ។ ទាំងនោះគឺរួមបញ្ចូលការរក្សាស្មារតីសុទិដ្ឋិនិយមជានិច្ច ព្យាយាមធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ 15 នាទី បរិភោគបន្លែបៃតងច្រើន;កាត់បន្ថយការទទួលទានអំបិល អាហារដឹតៗពេក រក្សាគីឡូ កុំឱ្យធាត់ពេកនិងជាពិសេសត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជ្រើសរើសខ្លាញ់ដែលមានសារធាតុផ្សំដែលល្អសម្រាប់បេះដូងនិងមិនប៉ះពាល់សុខភាព។ ប្រភពនៃខ្លាញ់មានប្រយោជន៍ដែលនាងតែងតែប្រើគឺ ត្រីសាល់ម៉ុន គ្រាប់ធញ្ញជាតិ ប្រេងបន្លែជាដើម..

សម្រាប់ពិធីការិនីនីរត្ន ការជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់បេះដូងរបស់អ្នកចាប់ផ្ដើមដោយការជ្រើសរើសគ្រឿងផ្សំធ្វើម្ហូបប្រចាំថ្ងៃដូចជាប្រេងឆាជាដើម

ទាក់ទងទៅលើប្រធានបទនៃការវិនិយោគលើសុខភាពបេះដូងលោកវេជ្ជបណ្ឌិត ថេង យូដាលីន(ឯកទេសនៃជម្ងឺបេះដូងនិងសរសៃឈាម) បាននិយាយថា មូលហេតុនៃជំងឺសរសៃឈាមបេះដូង មិនត្រឹមតែមកពីហ្សែន ភេទ ការជក់បារីឬទទួលស្រាតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលពីកត្តារស់នៅ និងចំណីអាហារូបត្ថម្ភផងដែរ។ នោះហើយជាមូលហេតុដែលជំងឺស្ទះសរសៃឈាមបេះដូងដែលអាចកើតឡើងពីក្មេងនៅក្នុងប្រទេសកម្ពុជា ហើយជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងផ្សេងទៀតនៃការស្លាប់នៅកម្ពុជា (យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក) (២)។ ដូច្នេះបើតាមវេជ្ជបណ្ឌិត បុគ្គលម្នាក់ៗត្រូវចាត់វិធានការដើម្បី «វិនិយោគប្រកបដោយនិរន្តរភាព» សម្រាប់បេះដូងចាប់ពីថ្ងៃនេះតទៅ។

វេជ្ជបណ្ឌិត ថេង យូដាលីនបានផ្តល់អនុសាសន៍ថា យោងតាមព័ត៌មានពីសហព័ន្ធបេះដូងពិភពលោក 80% នៃហានិភ័យនៃជំងឺស្ទះសរសៃឈាមបេះដូងអាចត្រូវបានការពារតាមរយៈរបបអាហារ របៀបរស់នៅ និងការហាត់ប្រាណជាទៀងទាត់។ ការកសាងទម្លាប់នេះអាចធ្វើទៅបានមួយជំហានម្តងៗ តាមរយៈសកម្មភាពសាមញ្ញៗ ប៉ុន្តែមានប្រសិទ្ធភាពដូចជា៖ មិនជក់បារី ឆាប់ចូលគេង ហាត់ប្រាណទៀងទាត់ ញ៉ាំអាហារប្រៃតិច កាត់បន្ថយខ្លាញ់សត្វ ជំនួសដោយប្រេងបន្លែ…។ នៅក្នុងក្រុមអាហារូបត្ថម្ភ វាមិនមែនគ្រាន់តែអំពីមុខម្ហូបប៉ុណ្ណោះទេ សូម្បីតែគ្រឿងផ្សំដែលប្រើក្នុងការរៀបចំក៏មានតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រវិនិយោគសុខភាពផងដែរ។ ឧទាហរណ៍ ប្រេងបន្លែទាំងអស់គឺដូចគ្នា ។ ប្រេងបន្លែមួយដបផលិតដោយគ្រឿងផ្សំជំនួយសុខភាពបេះដូង ដែលអាចរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាបេះដូងឱ្យរឹងមាំ និងមានសុខភាពល្អ" ដំបូន្មានរបស់លោកវេជ្ជបណ្ឌិតយូដាលីន។

លោកវេជ្ជបណ្ឌិត យូដាលីន បានបញ្ជាក់ថា ការជ្រើសរើសប្រេងបន្លែដែលផលិតចេញពីគ្រឿងផ្សំជំនួយសុខភាពបេះដូង ក៏ដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកធ្វើឱ្យបេះដូងរឹងមាំ និងមានសុខភាពល្អ»។

យោងតាមការណែនាំរបស់លោកវេជ្ជបណ្ឌិត អ្នកប្រើប្រាស់អាចជ្រើសរើសប្រេងបន្លែគុណភាពខ្ពស់ ដែលទទួលបានគ្រឿងផ្សំពីធម្មជាតិដែលជួយដល់សុខភាពបេះដូង។ ជាឧទាហរណ៍ ប្រេងសណ្តែកសៀងសុទ្ធសម្បូរទៅដោយអូមេហ្គា 3-6-9 ប្រេងអង្ករសម្រូបសុទ្ធសម្បូរដោយហ្គាម៉ាអូរីហ្សាណុល ហើយប្រេងផ្កាឈូករ័ត្នសុទ្ធសម្បូរទៅដោយវីតាមីន E ធម្មជាតិ។ សារធាតុចិញ្ចឹមទាំងនេះជួយការពារកូឡេស្តេរ៉ុលអាក្រក់ និងការពារសុខភាពបេះដូងរបស់អ្នក។

ដូច្នេះហើយ ការវិនិយោគលើសុខភាពជាទូទៅ និងជាពិសេសសុខភាពបេះដូង នៅក្នុងអំឡុងពេលមានការលំបាកផ្នែកហិរញ្ញវត្ថុ គឺជាការសម្រេចចិត្តដ៏យូរអង្វែង និងប្រកបដោយនិរន្តរភាព។ ជាមួយនឹងបេះដូងដែលមានសុខភាពល្អ មិនត្រឹមតែធ្វើឱ្យគុណភាពជីវិតប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយការពារបន្ទុកនៃ ការចំណាយលើការព្យាបាលនាពេលអនាគត។ (1): UNFCU - Budgeting basics: The 50-30-20 rule (2): https://data.who.int/countries/116 (3): https://world-heart-federation.org/what-we-do/prevention/

អត្ថបទ៖ Tep Sovannmoly

មតិយោបល់