• 2024-12-26 04:45:29
  • ព័ត៌មាន

នាយករដ្ឋមន្រ្តីកម្ពុជា ជម្រុញបង្កើត Data Centre ដើម្បីរក្សាទុកស្នាដៃស្រាវជ្រាវ របស់ សិស្សនិស្សិត

  • 2024-12-26 04:45:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជម្រុញឱ្យក្រសួងអប់រំ យុវជន និង កីឡា ក៏ដូចជាគ្រឹះស្ថានអប់រំរដ្ឋ និង ឯកជន សហការគ្នាដើម្បីបង្កើត មណ្ឌលរក្សាទិន្នន័យ (Data Centre) សម្រាប់រក្សាទុកនូវរាល់ឯកសារ និក្ខេបបទ និង សារណា របស់សិស្សនិស្សិតកម្ពុជា។

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រ ជូនដល់និស្សិត ប្រមាណជាង ១០០០នាក់ នៃសកលវិទ្យាល័យ ធនធានមនុស្ស សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជា គួរតែមាន បណ្ណាល័យ ឫ មណ្ឌលរក្សាទិន្នន័យ ជាក់លាក់មួយ ដើម្បីរក្សាទុកនូវរាល់ឯកសារ និក្ខេបបទ និង សារណា របស់សិស្សនិស្សិត។ សម្តេច បន្តថា មណ្ឌលរក្សាទិន្នន័យ សំខាន់ខ្លាំងណាស់ ព្រោះវាជាមូលដ្ឋានគ្រឹះក្នុងការ ពិនិត្យពិចៃ និង រៀបចំយុទ្ធសាស្រ្ត របស់ទិន្នន័យជាតិ (national data)។

មណ្ឌលរក្សាទិន្នន័យ Data Centre (រូបតំណាង)

ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំសិស្សនិស្សិតកម្ពុជាទាំងអស់ ដែលបានទៅសិក្សានៅក្រៅប្រទេស ឱ្យ copy ឯកសារសិក្សាស្រាវជ្រាវរបស់ពួកគេ ដើម្បីរក្សាទុកនៅក្នុងមណ្ឌលរក្សាទិន្នន័យជាតិ៕

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់