
- 2025-05-12 03:38:14
- ព័ត៌មាន
គម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៣៣,៥% គិត ត្រឹមខែឧសភា ឆ្នាំ២០២៥
- 2025-05-12 03:38:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៣៣,៥% គិត ត្រឹមខែឧសភា ឆ្នាំ២០២៥
ចន្លោះមិនឃើញ
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលជាគម្រោងសំខាន់មួយសម្រាប់ការតភ្ជាប់ចរាចរណ៍នៅរាជធានីភ្នំពេញ បានសម្រេចការងារប្រមាណ ៣៣,៥% គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
បច្ចុប្បន្ន ការងារសាងសង់ផ្នែកខាងកើតនៃស្ពានបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់៖
• ផ្នែកគ្រឹះស្ពាន៖ សម្រេចបាន ៥៥% ដោយបានចាក់បេតុងសសរគ្រឹះចំនួន ១០៧ ដើម (ក្នុងចំណោម ១៥៦ ដើម) សាងសង់ជើងតាងចំនួន ៦ ជើងតាង (ក្នុងចំណោម ២០ ជើងតាង) និងធ្នឹមភ្ជាប់ក្រោមចំនួន ៨ ធ្នឹម (ក្នុងចំណោម ១២ ធ្នឹម)។
• រចនាសម្ព័ន្ធក្រោមស្ពាន៖ សម្រេចបាន ៣១,៥% ដោយបានសាងសង់តួសរសរស្ពានចំនួន ៦ តួសរសរ (ក្នុងចំណោម ១២ តួសរសរ) សរសេរស្ពានចំនួន ៧៦ សរសេរស្ពាន (ក្នុងចំណោម ៥២ សរសេរស្ពាន) និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន ១៦ ធ្នឹម (ក្នុងចំណោម ៣៤ ធ្នឹម) ព្រមទាំងការងារសំខាន់ៗផ្សេងទៀត។
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ការសាងសង់បានដំណើរការអស់រយៈពេល ១៣ ខែ ស្មើនឹង ៣១% នៃផែនការសាងសង់សរុប ៤២ ខែ។ គួរឱ្យកត់សម្គាល់ គម្រោងនេះបានដំណើរការទាន់ពេលវេលាតាមកម្មវិធីការងារដែលបានគ្រោងទុក ដោយមិនមានការយឺតយ៉ាវឡើយ។ ស្ពានឆ្លងកាត់ទន្លេបាសាក់នេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលជួយសម្រួលដល់ការធ្វើដំណើរ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់៕