• 2014-12-09 17:18:05
  • ព័ត៌មាន

ចង់​បាន iPhone 6 ចូល​ទៅ​កាន់ Get Your Sexy Back KH

  • 2014-12-09 17:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​និយាម​លេង ​Facebook អាច​ចូល​ទៅ​កាន់ Page Get Your Sexy Back​ KH ធ្វើ​តាម​ការណែនាំ ប្រិយមិត្ត​​​នឹង​​​មានឱកាស​ឈ្នះ​រង្វាន់ iPhone 6 ​មួយ​គ្រឿង ​និង ​​សំបុត្រ VIP ចូល​រួម​​ទស្សនា​ក្រុម​កំប្លែង​នាយ​ពែកមី នៅ​ល្ងាច​ថ្ងៃ​ទី 24 ធ្នូ ឆ្នាំ 2014 នៅ​សណ្ឋាគារ​សូហ្វីតែល ខាង​មុខនេះ។

 

កម្មវិធី​ខាង​លើក​រៀប​ចំឡើង​ដោយ ក្រុម​ហ៊ុន​ស្រា​បៀរ​ថៃហ្គ័រ សហការ​ជា​មួយ​ក្រសួងព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គណៈកម្មាធិការ​ជាតិ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក។ ប្រធាន​បទ​ក្នុង​​ក្នុង​កម្មវិធី​នេះ​ មាន​ឈ្មោះ​ថា (Get Your Sexy Back ឬ យក​ភាព​សង្ហា​របស់​អ្នក​ត្រលប់​មក​វិញ) ក្នុង​គោល​បំណង​ចង់​ឲ្យ​យុវជន​យល់​ដឹង​ពី​ផលវិបាក​ដែល​បណ្ដាល​មក​ពី​ការ​ពិសា​គ្រឿង​ស្រវឹង​លើស​កម្រិត​ជា​ប្រចាំ​ ឬ ​រ៉ាំ​រ៉ៃ​ជា​ពិសេស អាច​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍ ពី​ការ​ស្រវឹង​ហើយ​បើកបរ​ នឹង​ជំរុញ​លើក​ទឹកចិត្ត​យុវជន​ឲ្យ​ប្រកាន់​​យក​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សមរម្យ​ និង​ បំបាត់​ទម្លាប់​នៃ​ការ​ទទួល​គ្រឿង​ស្រវឹង​ហួស​កម្រិត​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន។

 

 

យុទ្ធនាការ​ស្ដី​ពី ”Get Your Sexy Back” អ្នក​ដែល​ចូល​រួម ត្រូវ​មាន​​អាយុ​ចាប់​ពី​ ១៨ ឆ្នាំ ឡើង​ទៅ ហើយ​​កម្មវិធី​មួយ​នេះ​មាន​រយៈ​ពេល​មួយ​ខែ​ចាប់​ពី​ថ្ងៃ​ទី ០៨ ខែធ្នូ ឆ្នាំ ២០១៤​ នេះ​តទៅ ដោយ​មាន​​សកម្មភាព​ចម្បង​បួន៖

 

ទី១, ការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​​​នានា។

 

ទី២​, លោក​អ្នក​អាច​ចូល​ទៅ​កាន់ Facebook Page“Get Your Sexy Back​ KH” ចូលរួម កម្មវិធី ប្រកួត "មិនមែនខ្ញុំ" ដើម្បី​ជួយ​មិត្ត​របស់​លោក​អ្នក​ឲ្យ​ពិសា​គ្រឿង​ស្រវឹង​​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ហើយ​លោក​អ្នក​មាន​ឱកាស​ឈ្នះ​ទូរសព្ទ​ iPhone 6 និង​ សំបុត្រ ​VIP ចូល​រួម​​ទស្សនា​ក្រុម​កំប្លែង​នាយ​ពែកមី នៅ​ល្ងាច​ថ្ងៃ​ទី 24 ធ្នូ ឆ្នាំ 2014 នៅ​សណ្ឋាគារ​សូហ្វីតែល។

 

ទី៣, ការ​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដា​ហាង​ក្នុង​រាជធានី​ភ្នំពេញ។

 

ទី៤, ជាការ​​សម្ដែង​បែប​អប់រំ​ពី​ក្រុម​តារា​កំប្លែង​នាយ​ពែកមី​នៅ​ល្ងាច​ថ្ងៃ​ទី 24 ធ្នូឆ្នាំ 2014 នៅ​សណ្ឋាគារ​សូហ្វីតែល។

ក្រុម​ហ៊ុន​ស្រា​បៀរ​ថៃហ្គ័រ ​ក៏​ដូច​ជា​ដៃគូ​សហការ​សង្ឃឹម​​យ៉ាង​មុតមាំ​ថា យុទ្ធនាការ​នេះ ​និង ធ្វើ​ឲ្យ​​យុវជន​វ័យ​ក្មេង​កម្ពុជា​អាច​និយាយ​ប្រកប​ដោយ​ទំនុក​ចិត្ត​ថា ​“មិនមែនខ្ញុំទេ” ដោយ​ប្រព្រឹត្ត​ខ្លួន​ចាក​ឆ្ងាយ​​ពី​ការ​ពិសា​គ្រឿង​ស្រវឹង​ហួស​កម្រិត​ ហើយ​បែប​ប្រកាន់​យក​ការ​ពិសារ​​ក្នុង​កម្រិត​សមរម្យ​ប្រកប​ដោយ​ការទទួលខុសត្រូវ​ចំពោះ​ខ្លួន​ឯ​ង​និង​អ្នក​ដ៏​ទៃ៕

អត្ថបទ៖ ខុត សីហា
មតិយោបល់