• 2015-01-23 00:24:38
  • ព័ត៌មាន

ស្តង់​ចំនួន​ ៣៧ ​ ត្រៀម​សម្រាប់​ផលិតផល​ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី

  • 2015-01-23 00:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់ មាន​ស្តង់​ចំនួន ​៣៧ ​ត្រៀម​សម្រាប់​ដាក់​តាំង​បង្ហាញ​ផលិតផល និង​ អនុផល​ព្រៃ​ឈើ​របស់​ជនជាតិ​ដើម​ភាគ​តិច មក​ពី​បណ្ដា​ស្រុក​នានា នៃ​ខេត្ត​រតនគិរី​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ។ នេះ​បើ​តាម​ការ​លើកឡើង​ពី​ លោក យន់ សំណល់។

 

 

លោក យន់ សំណល់ មន្ត្រី​សម្របសម្រួល​ថ្នាក់​ជាតិ ​នៃ​គម្រោង អាណាឌីយ៉ា បាន​និយាយ​ថា ការ​តាំង​ពិព័រណ៌​នេះ ធ្វើ​ឡើង​​​ចាប់​ពី​ថ្ងៃ​ទី ២៣-២៥ ខែ មករា។ ពិព័រណ៍​មាន​គោល​បំណង​ជំរុញ​ផលិតផល​កសិកម្ម​របស់​ជនជាតិ​ដើម​ភាគ​តិច​ឲ្យ​ដល់​ទី​ផ្សារ។

 

ទន្ទឹម​នឹង​គ្នា​នេះ ការ​តាំង​បង្ហាញ​ផលិតផល​ ដើម្បី​បង្កើត​ឲ្យ​មាន​ការ​សហការ​រវាង​អង្គការ ​មន្ទីរ​កសិកម្ម​ និង អ្នក​ភូមិ​ ធ្វើ​យ៉ាង​ណា​​ជំរុញ​វិស័យ​កសិកម្ម​បន្ថែម​ទៀត ដើម្បី​ធានា​​​នូវ​សន្តិសុខ​ស្បៀង​សម្រាប់​ជនជាតិ​ដើម។ ចែក​រំលែក​បទ​ពិសោធន៍​រវាង​កសិករ និង កសិករ​ដូចគ្នា អំពី​របៀប​នៃ​ការ​ដាំដុះ​ និង ចិញ្ចឹម​សត្វ​ ដែល​ទទួល​បាន​ជោគជ័យ​ បន្ទាប់​ពី​គម្រោង​បាន​ដំណើរ​ការ​ ៣ ឆ្នាំ កន្លងមក។

 

លោក យន់ សំណល់ បាន​និយាយ​ទៀត​ថា ការ​តាំង​ពិព័រណ៍​ ​មាន​ការ​តាំង​បង្ហាញ​ផលិតផលក​សិកម្ម និង អនុផល​ព្រៃ​ឈើ​របស់​បងប្អូនជន​ដើម​ភាគតិច​មកពី​ស្រុក​ចំនួន ៥ រួមមាន ស្រុក​អូរជុំ, វ៉ឺនសៃ, លំផាត់, បរកែវ និង ស្រុកអូរយ៉ាដាវ ជាដើម។

 

ការ​តាំង​ពិព័រណ៍​នេះ ​រៀប​ចំ​ឡើង​ដោយ​អង្គការ CEDAC ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​ដៃ​គូ​នានា​នៅ​ក្នុង​ខេត្ត ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សហគមន៍​អឺរ៉ុប នៅ​ក្នុង​ឱកាស​នៃ​សិក្ខាសាលា​បិទ​គម្រោង​មាន​ឈ្មោះ​ថា "គម្រោង​​ផ្សព្វ​ផ្សាយ​បច្ចេកវិទ្យា​​សម​ស្រប ដើម្បី​បង្កើន​សន្តិ​​សុខ​ស្បៀង​កសិករ​ក្រីក្រ និង ​​ជន​ជាតិ​​ដើម​​ភាគ​តិច​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​​ ប្រទេស​ឡាវ "ឬ​ហៅ​ថា អាណាឌីយ៉ា"៕

 

 
 

អត្ថបទ៖ សំ ជំនាញ

មតិយោបល់