
- 2015-03-25 23:13:28
- ព័ត៌មាន
ស្រលាញ់ៗប្រែជាអីចឹង ឬមកពីពួកយើងជាមនុស្សចិត្តងាយប៉ះចិត្តងាយ?
- 2015-03-25 23:13:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់ៗប្រែជាអីចឹង ឬមកពីពួកយើងជាមនុស្សចិត្តងាយប៉ះចិត្តងាយ?
ចន្លោះមិនឃើញ
ខ្ញុំ ស្គាល់គេតាមរយៈពួកម៉ាកដែរ។ កាលហ្នឹងទៅផឹកស៊ីផ្ទះពួកម៉ាកហើយគេហ្នឹងទើបឡើងមកនៅភ្នំពេញរៀន សំអាងការ។ គេមកពីខេត្តកំពត។ គេមានសប្បុរស សក់ស្លូត ហើយស្អាតបាតនិង រួសរាយ។ ពេលទៅជួយធ្វើម្ហូបគេនៅចង្ក្រានបាយ គេចាក់ទឹកផ្លែឈើអោយ ខ្ញុំ ហូបហើយ សួរនាំប្រវត្តិសិក្សារបស់ខ្ញុំ។ គេនិយាយថានៅភ្នំពេញគេ អត់មានស្គាល់អ្នកណាសោះគេឯកាណាស់ ខ្ញុំក៏យល់ព្រមធ្វើជាមិត្តជាមួយ គេ។បន្ទាប់មកយើងតែងតែនិយាយទូរស័ព្ទជាមួយគ្នា។ទោះបីគេមានអាយុស្មើ ខ្ញុំតែខ្ញុំបានស្រលាញ់គេដោយមិនដឹងខ្លួន។ថ្ងៃដែលពួកម៉ាកខ្ញុំ វាដឹងវាមិនបានហាមទេគ្រាន់តែប្រាប់ខ្ញុំថាផ្ទះនាងមានប៉ា ម៉ាក់ដែលប្រកាន់ណាស់ នៅភូមិមិនសូវត្រូវជាមួយគេទេ។ គេប្រាប់ ខ្ញុំថាស្រលាញ់ៗទៅតែកុំដាក់ចិត្តអស់ពេកព្រោះមិន ដឹងបានជួបគ្នាអត់ផង។
ដំបូង ខ្ញុំក៏គិត ថាទាក់ទងគេលេងៗដែរព្រោះតាមពិតខ្ញុំអត់ចង់បានស្រីអាយុស្មើគ្នា ទេព្រោះការរួចនាងឆាប់ចាស់បណ្ដើរទៅណាខ្មាស់គេតែដោយសារនាងមាន អាកប្បកិរិយាសុភាពរាបសារសំដី ល្អពីរោះផងស្លូតផង ខ្ញុំនៅជិតនាងពេលណាមានអារម្មណ៍ថាខ្ញុំអាចគ្រប់គ្រងនាងបានហើយ នាងដូចជាប្អូនខ្ញុំច្រើនណាស់ទំាងចំណេះដឹងទំាងការរស់នៅនាងចាញ់ ខ្ញុំទាំងអស់។
នៅ ភ្នំពេញអ្នកដែលដឹងរឿងពួក ខ្ញុំមានតែពីរបីនាក់មិត្តជិតស្និទ្ធ ទេ។ រហូតដល់នាងរៀនសម្អាងការបាន៦ខែខ្ញុំចាប់ផ្តើម មានទុក្ខដោយសារពុកម្ដាយនាងចង់អោយនាងវិលទៅស្រុកវិញ។ ខ្ញុំចាប់ផ្ដើមភ័យ ព្រោះស្គាល់គ្នានិងដើរលេងជាមួយគ្នាទូរស័ព្ទឡើងធ្លាប់ទៅ ហើយ ពេលនេះខ្ញុំចេះខ្លាចថាបើបែកគ្នាមែនបានអ្នកណា យកចិត្តទុកដាក់ចំពោះគ្នា ទៀត?។ដល់ ពេលដែលគេចង់លាទៅបានខ្ញុំដឹងថាស្នេហារបស់ខ្ញុំមិនមែនជា អារម្មណ៍ពុះកញ្ជ្រោលមួយពេលៗ ទេព្រោះនៅក្បែរគេយូរៗទៅខ្ញុំយល់ថាប្រហែលគ្មានស្រីណាល្អដូច គេទៀតឡើយ។ វាប្រាកដជាអារម្មរណ៍ សំងាត់រវាងមនុស្សពី នាក់ដែលមានចំពោះគ្នាទៅវិញទៅមក ហើយវាផុសចេញពីបេះដូង។យើងអត់មានលក្ខខ័ណ្ឌថាត្រូវការលុយកាក់ ទ្រព្យសម្បត្តិ រឺបង្អួតអ្នកណាឡើយប៉ុន្តែវាជាអាថ៌កំបាំងម្យ៉ាងធ្វើអោយជីវិតពួក យើងមានតម្លៃនិងមានកម្លាំងចិត្តជានិច្ច។
រយះ ពេលកន្លះឆ្នាំដែលមានទំនាក់ទំនងជាមួយនាង មានអនុស្សាវរីយ៍ជាច្រើនដែល ខ្ញុំពិបាកបំភ្លេចដូចជាជ្រក ភ្លៀងជាមួយគ្នាព្រោះយើងអត់មានឡានជិះដូចគេទេ ហើយពេលនោះគឺយប់ជ្រៅដែលស្នាមពោះវៀនដុះ ខ្នែងខ្ញុំធ្វើទុក្ខតែនាងចង់ជូនខ្ញុំទៅទិញថ្នាំនៅផ្សារតា ប៉ាង។ខ្ញុំកាន់តែដឹងថានាងជិតទៅ ខ្ញុំកាន់តែនឹកអនុស្សាវរីយ៍អស់ហ្នឹង។ខ្ញុំដឹងថាខ្ញុំខ្លួនឯង មិនទាន់រៀនចប់មិនដឹងថាពេលណាមានលុយ ចូលដណ្ដឹងគេទេ ចំណែកគេជាអ្នកខេត្តរៀនសំអាងការចប់ហើយហេងស៊យគេត្រូវអ្នកណា ម្នាក់ដណ្ដឹងយកទៅបាត់ព្រោះអ្នកខេត្តគេប្រញាប់ការកូនស្រីពីក្មេង ខ្លាចក្រមុំសៅកែ។តែគួរ អោយរីករាយបំផុតនោះគឺមុនពេលនាងចេញទៅនាងបែរជានិយាយថានាង រង់ចាំខ្ញុំនាំចាស់ៗទៅសួរនាងព្រោះនាងនិយាយរឿងហ្នឹងប្រាប់ ឪពុកម្ដាយអស់ហើយ ហើយគាត់ក៏មិនជំទាស់ដែរ។យប់ នោះខ្ញុំរំភើបចិត្តដេកមិនលក់បក់មិន ល្ហើយទេ។ខ្ញុំចាប់ផ្តើមមានគំនិតចង់ចូល លុយជាមួយពួកម៉ាក់បើកលក់គ្រឿងអគ្គសនីបន្តិចបន្តួចដើម្បីសាករកលុយ ខ្លួនឯងក្រែងអាចចិញ្ចឹមកូនគេរស់។
តែ ដូចគេថាអញ្ចឹងស្នេហ៍ស្មោះរមែងតែងជួបឧបសគ្គ។ទីបំផុតខ្ញុំ មិនទាន់បានទៅលេងនាងផ្ទះនាងម្តងផងស្រាប់តែខ្ញុំបានស្គាល់ស្រី ម្នាក់ទៀត។នាងក្មេងជាងខ្ញុំ៥ឆ្នាំជាប្អូនជីដូនមួយរបស់អ្នក ចូលហ៊ុនរកស៊ីជាមួយខ្ញុំ។ដំបូងខ្ញុំស្អប់នាងម្នាក់ហ្នឹងដោយសារនាង នោះនិយាយមិនសូវសុភាពពូកែឌឺខ្ញុំណាស់ តែថ្ងៃមួយខ្ញុំត្រូវទៅកំពង់សោមជាមួយគ្រួសារពួកគេ ខ្ញុំដើរទៅស្ងោរក្តាមជាមួយនាង ជួបពួកម៉ាក់នាង គេនិយាយច្រឡំថាយើងជាសង្សារ គ្នានាងស្រាប់តែអៀនហើយឧស្សាហ៍មុខក្រហមពេលឃើញខ្ញុំ។
ដោយសារអាជីវកម្មយើងចេះតែល្អ ពូនាងដូចជាចង់លើកនាងអោយខ្ញុំអញ្ចឹង (នាងកំព្រារស់នៅក្នុងគ្រួសារពួកម៉ាកខ្ញុំ) ។ ។ពេលខ្ញុំដឹងរឿងហ្នឹងខ្ញុំក៏ចាប់ផ្តើមទើសទាល់ព្រោះ ខ្ញុំអត់ ទាន់ដាច់ចិត្តពី នាងសម្អាងការទេ ។ មាន ថ្ងៃមួយនាងមកលេងភ្នំពេញខ្ញុំបានខំប្រឹងទៅដើរលេងជាមួយនាង ប៉ុន្តែមើល ទៅទោះយើងទាំងពីរប្រឹងប្រែងអោយ ដូចមុនប៉ុន្តែដូចជាមិនសូវស្និទ្ធហើយផ្អែមល្ហែមទៀត សោះខ្ញុំ មានអារម្មណ៍ ថាគេខ្លួនឯងក៏អញ្ចឹងខ្ញុំក៏អញ្ចឹង។ពេលជូនគេឡើងឡានទៅវិញ ដូចជាមិន មានអារម្មណ៍ឈឺចាប់ដូចកាលពីមុនទេ ទោះខ្ញុំខំធ្វើទឹកមុខមិន អោយនាងដឹងក៏ដោយ។ចុងក្រោយនាងសរសេរSMSមក ខ្ញុំថានាងមានបុរស ផ្សេងហើយគេជាជាង ថតរូបដែលឧស្សាហ៍ទៅតែង ការជាមួយគ្នា។ខ្ញុំលឺអញ្ចឹងទៅជា អរហើយជូនពរនាង។
នាង សួរ ថាខ្ញុំមិនឈឺចាប់ទេអ្ហី ខ្ញុំធ្វើជាឆ្លើយថាអត់អីទេដើម្បីនាងមានក្តីសុខប៉ុន្តែខ្ញុំ ដឹងថាខ្ញុំពិតជាសប្បាយចិត្តដែលឃើញនាងមាន អ្នកថ្មីដើម្បីអោយខ្លួនខ្ញុំអាចមានអ្នកថ្មីដែរដោយមិនមាន អារម្មណ៍ថាបានធ្វើខុស។ តើមើលមកខ្ញុំជាមនុស្សសាវារឺមួយមកពីឃ្លាតឆ្ងាយណាយចិត្ត? ដោយសារនេះជាស្នេហាដំបូងរបស់ខ្ញុំ តើក្រោយៗខ្ញុំអាចនឹងប្តូរចិត្តទៅស្រលាញ់ស្រីទី៣ទៀតដែរ?
ប្រសិនបើ ប្រិយមិត្ត មានបញ្ហាស្នេហាដែលចង់ចែករំលែក ឬស្វែងរកយោបល់ការដោះស្រាយសូមផ្ញើអត្ថបទរឿងរ៉ាវពិតរបស់ អ្នកមកកាន់ pen.sophana@cidc.com.kh។ Sabay នឹងចុះផ្សាយជូន។