- 2015-03-27 18:08:56
- ព័ត៌មាន
ចូលរួមទិវាភពផែនដីជាមួយ Domino's Pizza ដោយការញ៉ាំភីហ្សាបញ្ចុះតម្លៃ៣០% រ៉ូមែនទិកក្រោមពន្លឺទៀន
- 2015-03-27 18:08:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមទិវាភពផែនដីជាមួយ Domino's Pizza ដោយការញ៉ាំភីហ្សាបញ្ចុះតម្លៃ៣០% រ៉ូមែនទិកក្រោមពន្លឺទៀន
ចន្លោះមិនឃើញ
ការបញ្ចុះតម្លៃ៣០% នឹងធ្វើឲ្យប្រិយមិត្ត រីករាយញ៉ាំភីហ្សាល្បីមកពីអាមេរិក ជាមួយមិត្តភ័ក្ដិ ក្រុមគ្រួសារ ពិសេសជាមួយមនុស្សជាទីស្រលាញ់នៅក្រោមពន្លឺទៀនយ៉ាងរ៉ូមែនទិក ជំនួសពន្លឺអំពូលអគ្គិសនី ដើម្បីចូលរួមប្រារព្ធទិវាភពផែនដី គឺការបិទភ្លើងអគ្គិសនីរយៈពេល១ម៉ោង ដើម្បីផែនដីដែលមនុស្សជាតិរស់នៅ។
នេះជាកាដូថ្មីពី Domino's Pizza សម្រាប់ប្រិយមិត្តទាំងអស់ សប្បាយក្នុងការចូលរួមយុទ្ធការពិភពលោក ដើម្បីដង្ហោយឲ្យមានការចាប់អារម្មណ៍ រួមគ្នាកាត់បន្ថយការកើនឡើងកម្ដៅ និងទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ដែលកំពុងស្ថិតក្នុងស្ថានភាពគំរាមកំហែង។
អានអត្ថបទ៖ បកស្រាយភាពសង្ស័យ ហេតុអ្វីបិទភ្លើងមួយម៉ោងអាចទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
លោក អឿ រ៉ាវុទ្ធ អ្នកគ្រប់គ្រងទូទៅថា Domino's Pizza នឹងបញ្ចុះតម្លៃ៣០%សម្រាប់ការ ទៅញ៉ាំនៅហាង ខ្ចប់មកផ្ទះ ឬ ទូរសព្ទកុម្មង់ ក្នុងចន្លោះម៉ោង ៨:៣០ ដល់ ៩:៣០យប់ថ្ងៃទី២៨មីនាស្អែក ដែលជាពេលវេលា ប្រជាជនគ្រប់ប្រទេសលើលោក រួមគ្នាធ្វើទិវា បិទភ្លើង៦០នាទី។
«ហាងយើងនឹងបិទភ្លើង១ម៉ោងដែរ អីចឹងបើអតិថិជនគាត់ចង់ចូលរួមជាមួយយើង គឺអាចមកញ៉ាំទីនេះក្រោមពន្លឺទៀន គឺដើម្បីភពផែនដីយើងផង និងរ៉ូមែនទិកម្ដងផង ហើយគាត់ញ៉ាំ ខ្ចប់ កុម្មង់ម៉ោងហ្នឹងគឺបានប្រូម៉ូសិន(បញ្ចុះថ្លៃ)៣០%»។ លោក រ៉ាវុធ រៀបរាប់ការចូលរួមទិវាភពផែនដីនៅ Domino's Pizza។
លោកថានេះជាផ្នែកមួយរបស់ភីហ្សាមកពីអាមេរិកនេះ រួមចំណែកជាមួយសង្គម និងពិភពលោក ក្នុងយុទ្ធនាការប្រចាំឆ្នាំ ដើម្បីបរិស្ថាន និង ធម្មជាតិភពផែនដី។ លោកថាទិវាភពផែនដី មិនអាចធ្វើរួចតែនរណាម្នាក់ឯងបានទេ ប៉ុន្តែត្រូវការ ការចូលរួមទាំងអស់គ្នា។ អីចឹងហើយ ក្រៅពីការលើកទឹកចិត្តតាមរយៈការបញ្ចុះតម្លៃពិសេស លើទំព័រហ្វេសប៊ុក Domino's Pizza ក៏តែងផុសលើកទឹកចិត្តឲ្យប្រជាជន និងអតិថិជន រួមគ្នាក្នុងទិវា១ម៉ោងស្អែកនេះ ដើម្បីផែនដីដីមនុស្សជាតិរស់នៅ។
ដើម្បីភពផែនដីដែលយើងរស់នៅផង ញាំភីហ្សាឆ្ងាញ់ជាមួយតម្លៃផ្ដល់ជូនពិសេសក្រោមពន្លឺទៀនផង កុំភ្លេចទៅ Domino's Pizza នៅទីតាំងបណ្ដោយផ្លូវប៉ាស្ទ័រកែង ២៨៨ សង្កាត់បឹងកេងកង។ ឬកុម្ម៉ង់ដើម្បីបានការបញ្ចុះតម្លៃពិសេស៣០%ដូចគ្នា តាមទូរសព្ទលេខ 18-00-20-20៕
អតិថិជនខ្មែរដំបូងគេដែលបានភ្លក់រសជាតិភីហ្សាយីហោល្បីល្បាញលើលោក
សុគន្ធកញ្ញាថា វត្តមាន Domino’s Pizza គឺជា មោទនភាពថ្មីរបស់ប្រជាជនកម្ពុជា
ដៃគូសហកា