
- 2015-05-12 17:12:33
- ព័ត៌មាន
«បងប្រុស» ដំណើរស្វែងរកបុរសក្នុងសុបិនកណ្ដាល ភ្នំពេញ ស្ទើរតែមិនជឿថាជាការពិត
- 2015-05-12 17:12:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«បងប្រុស» ដំណើរស្វែងរកបុរសក្នុងសុបិនកណ្ដាល ភ្នំពេញ ស្ទើរតែមិនជឿថាជាការពិត
ចន្លោះមិនឃើញ
បុរសម្នាក់ដែលបានដាក់ឈ្មោះខ្លួនថា Dream បានផ្ញើឲ្យ Sabay ចុះផ្សាយនូវអត្ថបទប្រលោមលោកស្នេហាជាង៣០ទំព័រ ដែលគាត់អះអាងថាជារឿងរ៉ាវតំណាលពីស្នេហាពិតរបស់ខ្លួន កណ្ដាលរាជធានីភ្នំពេញដែលសម្បូរទៅដោយបុរសសង្ហាស្រីស្អាត។ ប៉ុន្តែស្នេហារបស់ Dream ពុំមែនជាក្ដីស្នេហ៍រវាងបុរសនិងស្ត្រីទេ។ ឥឡូវសូមតាមដានអត្ថបទរបស់បុរសម្នាក់នេះទាំងស្រុងដូចខាងក្រោម៖
មិត្តដែលជា ៦៩ ឬ MSM នឹងGayប្រាកដជាបានស្គាល់យ៉ាងច្បាស់ហើយនូវខ្សែភាពយន្ត ថៃមួយ រឿងដែលមាន ចំនងជើងថា My Bromance ដែលនិយាយពី២នាក់បងប្អូនចុង២នាក់ម្ដាយផ្សេងគ្នាដែលការផ្ដើមស្នេហ៍ដំបូងផ្ដើមចេញពីការស្អប់យូរៗទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួនហើយស្នេហាពួកគេជាស្នេហាដែលផ្អែមល្ហែមនឹងគ្នាគួរអោយច្រណែនទៀតតែទីបញ្ចប់នៃសាច់រឿងបែរជាតម្រូវអោយតួអង្គជាបងត្រូវស្លាប់ទៅវិញគួរអោយស្ដាយនេះគេហៅថាព្រាត់ស្លាប់។ខាងក្រោមនេះជាដំណើរសាច់រឿងរបស់ខ្ញុំផ្ទាល់ដែលនិយាយពីការស្វែងរកមនុស្សម្នាក់ដែលខ្ញុំមិនដែលបានស្គាល់សោះសម្បីតែឈ្មោះគេ។ តើខ្ញុំត្រូវប្រើវិធីសាស្រ្តយ៉ាងណាខ្លះដើម្បីស្វែងរកមនុស្សម្នាក់?ដូចនេះសូមអញ្ជើញអានដោយការយកចិត្តទុកដាក់។
-ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៣ (The Beginning Of Dream)
ខ្ញុំមានឈ្មោះថា Dream វាមិនមែនជាឈ្មោះពិតរបស់ខ្ញុំទេវាគ្រាន់តែជា Nickname ដែលខ្ញុំដាក់អោយខ្លួនឯងតែប៉ុណ្ណោះដោយសារតែឈ្មោះ Dream វាហៅទៅពិរោះហើយណាមួយខ្ញុំជាមនុស្ស ដែលចូលចិត្តការស្រមើស្រម៉ៃដើម្បីអោយខ្លួនឯងបានសប្បាយចិត្តទោះបីជាការស្រមើស្រម៉ៃខ្លះវាមិនអាចក្លាយជាការពិតក៏ដោយតែវាមិនមែនជាបញ្ហាទេអ្វីៗខ្ញុំធ្វើគឺដើម្បីខ្លូនឯងតែប៉ុណ្ណោះ។
នៅក្នុងខែមិនានេះដែរខ្ញុំបានចូលបំពេញការងារនៅក្នុងមជ្ឈមណ្ឌលកំសាន្តមួយដែលជាខេធីវី ម្ដុំគិរីរម្យ ជាមួយបងស្រីរបស់ខ្ញុំដែលខ្ញុំត្រូវចាប់ផ្ដើមចូលធ្វើការនៅម៉ោង៧ព្រឹករហូតដល់៥ល្ងាចខ្ញុំទាំងពីរធ្វើនៅវេនព្រឹក។ជារៀងរាល់ថ្ងៃពួកយើងត្រូវងើបតាំងពីព្រលឹមដើម្បីទៅអោយទាន់ម៉ោងធ្វើការកុំអោយត្រូវមេស្ដីបន្តោសនឹងកាត់ប្រាក់ខែ។ជារៀងរាល់ថ្ងៃបងស្រីខ្ញុំតែងតែជិះកាត់ហាងមួយដែលមានអ្នកលក់ជាប្រុសស្អាតគាត់មានអាយុប្រហែលជា៣០ឆ្នាំ,រូបរាងសង្ហា, កម្ពស់ខ្ពស់១ម៉ែត្រ៨០, និងទម្ងន់សមនឹងកម្ពស់របស់គាត់, សម្បុរគាត់សជ្រះហើយមានសាច់ដុំទៀតតាមខ្ញុំស្មានគាត់ច្បាស់ជាអ្នកនិយមទៅហាត់ប្រាណជាមិនខានឡើយបានជាគាត់មានរូបរាងសង្ហាយ៉ាងនេះហើយជាកូនអ្នកមានទ្រព្យធនទៀតស្រីណាបានគាត់ធ្វើជាសង្សារពិតជាសំណាងណាស់តែនៅមិនទាន់ប្រាកដច្បាស់នៅឡើយទេថាគាត់ជាមនុស្សស្រលាញ់ប្រុសដូចគ្នាឬជាមនុស្សស្រលាញ់ស្រីតែខ្ញុំអាចដឹងបានថាគាត់នៅមិនទាន់មានប្រពន្ធទេព្រោះហាងគាត់មិនឃើញមានមនុស្សស្រីផងដូចនេះគាត់ស្រលាញ់ប្រុសឬស្រីគឺស្ថិតនៅក្នុងការតាមដានរបស់ខ្ញុំបន្តទៀត។
ខ្ញុំតែងតែលួចមើលគាត់ជារៀងរាល់ថ្ងៃទោះបីជាមើលមិនបានយូរក៏ដោយព្រោះខ្ញុំត្រូវជិះកាត់ហាងគាត់តែមួយភ្លែតទេហើយពេលខ្លះបានឃើញនឹងពេលខ្លះមិនបានឃើញផងក៏មានតែភាគច្រើនគឺបានឃើញព្រោះគាត់តែងតែមករៀបចំហាងគាត់ជារៀងរាល់ព្រឹកមិនដែលខានតែពេលល្ងាចពេលខ្ញុំចេញពីធ្វើការវិញមិនដែលបានឃើញគាត់ទេព្រោះហាងគាត់ត្រូវបានបិទទៅហើយតែមិនអីទេបានឃើញគាត់តែពេលព្រឹកក៏អស់ចិត្តដែរហើយតែងតែស្រម៉ៃថាថ្ងៃណាមួយនឹងបានស្គាល់គាត់ជាក់ជាមិនខានទោះបីជាតាមវិធីណាក៏ដោយតែវាមិនមែនជារឿងងាយស្រូលទេព្រោះមិនទាន់បានដឹងផងថាគាត់ជាមនុស្សប្រភេទណាវាយឬកឬក៏រួសរាយ....ហ៊ើយមើលទៅមានតែបំភ្លេចក្ដីសុបិន្តនេះចោលទេព្រោះវាមិនអាចទៅរួចបានឡើយ។
ខ្ញុំធ្វើការនៅគិរីរម្យបានចំនួន៥ខែខ្ញុំក៏បានឈប់បន្ទាប់ពីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីរដូវកាលទី៥បានបញ្ចប់។ដូចនេះសុបិន្តដែលខ្ញុំខំស្រម៉ៃតាំងពីខែ៣រហូតដល់ខែ៩នេះត្រូវបានរលាយទាំងស្រុងព្រោះខ្ញុំគ្មានឧកាសបានឃើញគាត់ទៀតទេតែក៏មិនទាន់អស់សង្ឃឹមភ្លាមៗដែរគឺខ្ញុំនៅបន្តតាមរកគាត់តាមសង្គម Facebook ទៀតព្រោះខ្ញុំជឿថាគាត់ប្រាកដជាលេងវា100%តែមនុស្សរាប់លាននាក់បែបនេះរកគាត់ឯណាបានឃើញទៅ?បើសម្បីតែឈ្មោះគាត់ខ្ញុំមិនស្គាល់ផងទោះជាស្គាល់ឈ្មោះពិតក៏មិនប្រាកដថាអាចរកគាត់ឃើញដែរ។ដូចនេះគួរតែបញ្ចប់ទៅ.......
-ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៤ (The Hardest)
ខ្ញុំត្រូវបានចូលបំរើកាងារនៅកន្លែងមួយទៀតហើយអ្វីដែលមិនគួរអោយជឿនោះគឺខ្ញុំត្រូវធ្វើការនៅក្បែហាងរបស់គាត់ដូចនេះវាជាឧកាសទី២ដែលធ្វើអោយខ្ញុំបានឃើញគាត់ម្ដងទៀត។ជារៀងរាល់ថ្ងៃខ្ញុំត្រូវដើរកាត់ហាងគាត់ជារៀងរាល់ព្រឹកដូច្នេះលើកនេះខ្ញុំអាចបានឃើញគាត់ញឹកញ៉ាប់ជាងមុនៗព្រោះពេលខ្លះខ្ញុំត្រូវដើរកាត់មុខហាងគាត់៤-៥ត្រលប់ក៏មានហើយទោះជាពេលខ្លះរវល់យ៉ាងណាក៏មិនភ្លេចលួចមើលគាត់ដែរហើយមានពេលខ្លះទៀតគាត់មើលមកខ្ញុំវិញខ្ញុំអៀនពេកបានត្រឹមតែអោនមុខចុះហើយដើរទៅយ៉ាងលឿនព្រោះខ្លាចគាត់សង្ស័យថាខ្ញុំតាមលួចមើលគាត់តែមិនអីទេព្រោះខ្ញុំពាក់ម៉ាស២៤ម៉ោងដូចនេះគាត់មិនដឹងថាខ្ញុំជាអ្នកណាទេ។ ចូលធ្វើការទីនេះយូរដែរហើយតែនៅមិនទាន់ស៊ើបដឹងគាត់មានឈ្មោះអីទៀតខ្ញុំក៏មិនហ៊ានសួរអ្នកដទៃដែរព្រោះខ្លាចគេចាប់ថ្នាក់បានហើយយកទៅប្រាប់គាត់ព្រោះអ្នកធ្វើការទីនេះទាំងអស់សុទ្ធតែស្គាល់គាត់ទាំងអស់បើគេដឹងគេយកទៅប្រាប់មែនខ្មាស់គាត់ស្លាប់ជាមិនខានទេ។
-ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ (Time To Meet)
បន្ទាប់ពីត្រូវបាន Friend មួយចំនួន Invite ខ្ញុំចូលទៅលេងក្នុង Group Line ខ្ញុំទទួលបាន Clip Sex ជាច្រើនពីក្នុង Group នោះហើយសុទ្ធសឹងតែជា Clip Sex ល្អៗមើលទៀតដែលភាគច្រើនជា Clip របស់ពួកថៃដែលពួកគេថតខ្លួនឯងហើយ Share ចូលក្នុង Group Line ដើម្បីចែកគ្នាមើលបន្តខ្ញុំក៏ Download យក Clip ណាដែលល្អមើលទុកក្នុងទូរស័ព្ទគ្រាន់ទុកមើលពេលអផ្សុក។ ថ្ងៃមួយដោយសារតែមិនមានអីធ្វើខ្ញុំក៏យក Clip Sex ដែលខ្ញុំបាន Download នោះយកទៅ Post ក្នុងសង្គម Facebook តែមិនមែន Account ពិតទេគឺយក Account ក្លែងក្លាយទៅ Post ហើយ Share ចូល Group Facebook មួយដែលល្បីជាងគេនៅស្រុកខ្មែរសម្រាប់ពួក MSM គឺ Group Shameless អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ Group នេះច្បាស់ណាស់សម្រាប់ពួកស្រលាញ់ភេទដូចគ្នាព្រោះវាជា Group ល្បីជាងគេដូចនេះបើខ្ញុំ Post ទៅនឹងមានគេ View ច្រើនហើយខ្ញុំក៏បានប្រាប់គេពី ID Line របស់ខ្ញុំដែរបើសិនជាពួកគេចង់មើល Clip ផ្សេងទៀតពួកគេអាច Add ខ្ញុំបានហើយខ្ញុំនឹង Send Clip ដទៃៗទៀតអោយគេមើលតាមត្រូវការ។បន្ទាប់ពី Post បាន២-៣ Clip មានគេ Add មក Line ខ្ញុំច្រើនណាស់មានទាំងគ្រប់ជាតិសាសន៍ដែលភាគច្រើនជាជនជាតិខ្មែរមានទាំងស្អាតទាំងអាក្រក់ទាំងក្លែងក្លាយទាំងពិតតែរឿងនេះវាមិនសំខាន់ទេព្រោះខ្ញុំធ្វើបែបនេះមិនមែនស្វែងរកសង្សារឡើយគ្រាន់តែចង់ចែករំលែក Clip Sex ប៉ុណ្ណោះ។ ស្រាប់តែមានយប់មួយខ្ញុំបានឃើញមនុស្សប្រុសម្នាក់ដែល Profile Picture គេដាក់រូបដូចជាតារាថតកុនអញ្ជឹងតែមិនប្រាកដនៅឡើយទេព្រោះខ្លាចគេយករូបអ្នកផ្សេងមកដាក់បន្លំខ្ញុំក៏Chat ទៅសូរគេ
-យើងជាតារាសម្ដែងមែនទេ?
គេមិនបានតបមកខ្ញុំវិញភ្លាមៗទេខ្ញុំក៏មិនបានដឹងដោយសារមូលហេតុអ្វីដែរប៉ុន្តែ Message នោះនៅមិនទាន់បាន Read នៅឡើយទេដូចនេះគាត់មិនទាន់បានបើកមើលទេ។លុះដល់ព្រឹកស្អែកគាត់ក៏តបមកខ្ញុំវិញថា
-ខ្ញុំមិនមែនជាតារាអីទេគ្រាន់តែជាមនុស្សធម្មតាទេតែចូលចិត្តថតរូប
-អ្ហូ!! អញ្ជឹងតើបានជាមើលទៅយើងស្អាត
-មិនស្អាតណាស់ណាទេគ្រាន់តែជាមនុស្សធម្មតាហ្នឹង
-ចឹង! ផ្ញើររូបថតយើងអោយខ្ញុំមើល២-៣ទៀតមកបានទេ?
ខ្ញុំបានឃើញគេ Read រួចហើយតែមិនបានតបមកខ្ញុំវិញទេខ្ញុំក៏គិតថាប្រហែលជាគាត់ជាមនុស្ស
Fake Profile ហើយបានជាគ្មានរូបថតផ្ញើរមកអោយខ្ញុំមើលបែបនេះ។
រំលងបាន2-3ថ្ងៃស្រាប់តែគាត់បានផ្ញើររូបគាត់មកអោយខ្ញុំមើលតាមសំណូមពរមែនហើយរូបទាំងអស់សុទ្ធតែស្អាតៗហើយខ្ញុំក៏បានដឹងច្បាស់ថាគាត់មិនបាន Fake Profile ទេគាត់ជាមនុស្សពិតតែរូបគាត់ទាំងអស់មើលយូរៗទៅដូចជាម្នាក់នោះណាស់កុំអោយសង្ស័យយូរខ្ញុំក៏យករូបគាត់ទៅសួរបងប្រុសម្នាក់ដែលធ្វើការជាមួយគ្នាគាត់ក៏បានប្រាប់ខ្ញុំថាម្នាក់ហ្នឹងហើយជាមនុស្សដែលខ្ញុំតែងតែលួចមើលនោះ។ ពិតជាមិនគួរអោយជឿមែននៅសុខៗស្រាប់តែវាសនាបណ្ដាលអោយខ្ញុំបានជួបគាត់តើនេះជានិស្ស័យរបស់ពួកយើងឬក៏ជាអ្វីទៅ?ចម្លើយនៅមិនទាន់ប្រាប់បាននៅឡើយទេថាវាដោយសារតែហេតុអ្វី?តែទោះជាយ៉ាងណាក៏វាអាចអោយខ្ញុំបានដឹងថាគាត់ក៏ជាមនុស្សដែលស្រលាញ់ភេទដូចគ្នាដែរ។
ខ្ញុំបានដឹងហើយថាគាត់ជាអ្នកណាតែគាត់មិនទាន់បានដឹងនឹងស្គាល់ខ្ញុំថាជាអ្នកណាទេខ្ញុំក៏មិនចង់ប្រាប់គាត់ដូចគ្នាមានតែទ្រាំលាក់គាត់បន្តទៀតចុះ។ខ្ញុំនៅតែព្យាយាមលេងជាមួយគាត់ជារៀងរាល់ថ្ងៃទោះជាដឹងថាគាត់ជាអ្នកណាហើយក៏ដោយក៏ខ្ញុំនៅតែព្យាយាមធ្វើពើហើយសួរគាត់ថា:
-ផ្ទះយើងនៅទីណា?
-ផ្ទះខ្ញុំនៅម្ដុំផ្សា
-អ្ហូ!!!! ចុះយើងអត់ធ្វើការអីទេ?
-អត់ធ្វើអីផងព្រោះខ្ញុំមានមុខជំនួញផ្ទាល់ខ្លួនហើយ
ខ្ញុំមិនបានសួរដេញដោលគាត់បន្តទៀតទេព្រោះខ្ញុំបានដឹងហើយថាគាត់ធ្វើអីគេ។ស្រាប់តែគាត់ប្រាប់មកវិញថា
-ដល់ម៉ោងរវល់ហើយចាំពេលក្រោយខ្ញុំ Chat ទៅយើងទៀត
ការសន្ទនារបស់ពូកយើងត្រូវបានផ្ដាច់។
ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្ងាត់ដំណឹងគាត់អោយឈឹងតែម្ដងខ្ញុំព្យាយាមផ្ញើរសារទៅគាត់ដែរតែគ្មានការឆ្លើយតបពីគាត់សោះសារដែលខ្ញុំផ្ញើរទៅគាត់ទាំងប៉ុន្មានគាត់មិនបានអានទេតែខ្ញុំដើរកាត់ផ្ទះគាត់រាល់ថ្ងៃឃើញគាត់ចុចទូរស័ព្ទរាល់ពេលតែហេតុអីបានជាគាត់មិនឆ្លើយតបខ្ញុំបែបនេះ? ធ្វើអោយខ្ញុំគិតថាប្រហែលចគាត់មិនចង់រាប់អានខ្ញុំទេមើលទៅខ្ញុំក៏ព្យាយាមឈប់គិតពីគាត់។អាចនិយាយបានថាប្រហែលជាគាត់ប្ដូរទូរស័ព្ទហើយបាត់ ID Line របស់ខ្ញុំក៏អាចថាបានព្រោះ Line មិនដូចជា Facebook ទេបើប្ដូរទូរស័ព្ទហើយប្រាកដជាបាត់ Friend ចាស់ៗអស់ជាមិនខានចង់ Add វិញទាល់តែស្គាល់ ID របស់គេ។ ទីបំផុតខ្ញុំក៏បានឈប់ធ្វើការនៅទីនោះនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤ដោយសារតែនឿយហត់ពេកដូចនេះក្ដីស្រម៉ៃមួយនេះក៏រលាយបាត់ជាលើកទី២។
-ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ (Losing)
ខ្ញុំនៅតែបន្ត Post Clip Sex ទៀតក្នុងគោលបំនងស្វែងរកគាត់ម្ដងទៀតព្រោះបើពេលណាគាត់ឃើញ Clip ខ្ញុំ Post ហើយគាត់នឹងអាច Add មកខ្ញុំម្ដងទៀតទោះបីជាមានក្ដីសង្ឃឹមតិចតួចក៏ដោយតែខ្ញុំមិនបោះបង់ក្ដីសុបិន្តនេះចោលទេព្រោះនៅតែគិតថាថ្ងៃណាមួយគង់ក្បែគេដូចមុនបេះដូងច្បាស់មានភាពកក់ក្ដៅខ្លាំងណាស់ពេលនេះអ្វីៗគ្រប់យ៉ាងត្រូវផ្លាស់ប្ដូរអស់បាត់ទៅហើយ។ខ្ញុំមិនដែលបានឃើញគាត់ទៀតទេព្រោះមិនដែលបានទៅកន្លែងធ្វើការផងដូចនេះខ្ញុំត្រូវបានបាត់ដំណឹងគាត់ទាំងស្រុង។តែខ្ញុំស្គាល់ស្រីម្នាក់ដែលជាមនុស្សជិតដិតនឹងផ្ទះរបស់គាត់ព្រោះសង្សារនាងធ្វើការអោយផ្ទះគាត់ខ្ញុំក៏ដាច់ចិត្តសួរនាងអំពី Facebookរបស់គាត់តែចម្លើយដែលទទួលបានគឺនាងបាននិយាយថានាងមិនដែលស្គាល់ Facebook គាត់ទេ។ ខ្ញុំក៏គិតថាប្រហែលជានិស្ស័យខ្ញុំនឹងគាត់អស់ត្រឹមនេះហើយ។
-ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ (Be Right Back)
បន្ទាប់ពីបន្ត Post Sex Clip ជាច្រើនថ្ងៃមកមើលទៅហាក់ដូចជាគ្មានប្រយោជន៍សោះអ្នកដែល Add មកសុទ្ធតែមិនមែនជាគាត់ហើយភាគច្រើនសុទ្ធតែជាជនជាតិបរទេសទៀតព្រោះបើកាលណា Clip របស់ខ្ញុំត្រូវបានគេ Share ច្រើននោះវានឹងសាយភាយគ្នាដល់ប្រទេសទី៣និងទី៤តៗគ្នាទៀត។ចិត្តមួយចង់បន្តចិត្តមួយចង់បញ្ឈប់តែបើជ្រុលជាមកដល់ត្រឹមនេះហើយខ្ញុំមិនរាថយជាដាច់ខាតខ្ញុំនឹងស្វែងរកដល់ថ្ងៃដែលខ្ញុំអស់ចិត្ត។ តែមានថ្ងៃមួយបន្ទាប់ពីខ្ញុំ Post Clip មួយហើយខ្ញុំមិនចាំបានថាជា Clip អីទេព្រោះខ្ញុំ Post ច្រើនពេកតែ Clip ដែលខ្ញុំបាន Post ថ្ងៃនោះសុទ្ធតែ Clip Sex ល្អៗមើលទាំងអស់។ខ្ញុំក៏ចូលមើលក្នុង Account Line របស់ខ្ញុំតើថ្ងៃនេះមានអ្នកណាខ្លះ Add មកខ្ញុំមើលទៅមានមិនសូវជាច្រើនទេហើយសុទ្ធតែពួកសាសន៍គេនឹង Fake Profile ទៀតខ្ញុំក៏ចូលទៅកាន់កន្លែង Chat វិញ។ ខ្ញុំបើកមើលសារម្ដងមួយៗហើយឆ្លើយតបទៅពួកគេវិញម្ដងមួយៗតាមលំដាប់កុំអោយគេថាអោយគេ Add ទៅហើយមិនឆ្លើយតបទៅគេវិញស្រាប់តែមានម្នាក់ជាមនុស្ស Fake Profileហើយដាក់រូបស្រីទៀត ផ្ញើរសារមកខ្ញុំថា:
-Hi I want to watch more sex clip. Can you send to me?(ស្រីសោះម៉ិចចង់មើលដែរចឹង?)
ខ្ញុំមិនបានតបទៅគេវិញភ្លាមៗទេខ្ញុំចូលទៅ Visit Profile គេសិនដើម្បីមានសង្ឃឹមអាចមើលឃើញពីរូបថតពិតរបស់គេ។អ្ហា!!!!ពិតជាបានផលមែនទីបំផុតខ្ញុំពិតជាឃើញរូបថតពិតគេមែនពេលនេះព្រះនៅខាងខ្ញុំទៀតហើយព្រោះម្នាក់នោះគឺជាគាត់ទាំងស្រុងហើយព្រោះក្នុង Account នោះគាត់បាន Post រូបគាត់ ៤-៥សន្លឹកដែរដូចនេះមិនបាច់ឆ្ងល់ទេគាត់គឺជាម្ចាស់ Account នេះហើយ។មិនបង្អង់យូរខ្ញុំក៏ប្រញាប់តបទៅគាត់វិញភ្លាមកុំអោយគាត់ទៅបាត់ទៀត។ ខ្ញុំក៏តបទៅសួរគាត់ត្រង់ៗថា:
-តើយើងជាម្ចាស់ហាងឈ្មោះ The Dream Come True (ឈ្មោះដែលខ្ញុំដាក់អោយព្រោះមិនចង់អោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់គាត់) នោះមែនទេ?
ស្ងាត់ឈឹងគ្មានការឆ្លើយតបសោះឬមូយក៏គាត់ដឹងថាខ្ញុំសួរចំៗពេកគាត់មិនចង់លេងជាមួយខ្ញុំតែគាត់មិនទាន់ Read ផងហ្នឹងឬមួយក៏គាត់មិនដឹងថាខ្ញុំផ្ញើរសារទៅគាត់? ខ្ញុំក៏ព្យាយាមផ្ញើរ Sticker ទៅគាត់យ៉ាងច្រើនដើម្បី Alert គាត់អោយគាត់បានដឹងថាខ្ញុំផ្ញើរសារទៅគាត់។ពីរបីថ្ងៃទៅហើយគាត់នៅមិនទាន់ឆ្លើយតបខ្ញុំទៀតមិនដឹងថាគាត់មានបញ្ហាអីទេឱកាសបានជួបមានហើយតែបែរជាត្រូវបាត់បង់ទៅវិញជួបឃ្លាតក្នុងពេលតែមួយ។ បន្ទាប់ពីគ្មានការឆ្លើយតបពីគាត់ខ្ញុំព្យាយាមកាត់ចិត្តហើយក៏នៅតែបន្ត Post Sex Clip ដដែល។
-ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ថ្ងៃពុធ ម៉ោង៩ ២០នាទី(Day Of Dream Come True)
មកដល់ពេលនេះទៅហើយនៅមិនទាន់រកគាត់ឃើញទៀតអោយតែបើកទូរស័ព្ទពេលណាឃើញតែមុខគាត់ព្រោះខ្ញុំបាន Save រូបថតគាត់ទុកជាច្រើនសន្លឹកទុកគ្រាន់មើលពេលណាដែលអផ្សុក។ ខ្ញុំមិនអស់ចិត្តទេខ្ញុំក៏សម្រេចចិត្តថានិងចំណាយពេលដែលទំនេរដើម្បីស្វែងរកគាត់គ្រប់វិធីសាស្រ្ត។ ដំបូងខ្ញុំចាប់ផ្ដើមតាមរកគាត់ក្នុងសង្គម Facebook ជាមុនសិនខ្ញុំចាប់ផ្ដើមគិតឈ្មោះគាត់ក្នុង Line ដាក់ថា Sey Ha (ឈ្មោះក្លែងក្លាយដែលខ្ញុំដាក់អោយ) អញ្ជឹងសាកវាយឈ្មោះសីហានេះនៅក្នុងកន្លែងស្វែងរកមិត្តសិន។ពុទ្ធោអ៊ើយ.....ឈ្មោះសីហានេះរាប់ម៉ឺននាក់ឯណោះមួយណាជាគាត់ទៅ? សាក View មើល Profile នីមួយៗរបស់ពួកគេសិនអាចមានម្នាក់ជាគាត់តែស្វែងរកមនុស្សម្នាក់ដែលមិនទាន់ស្គាល់អត្តសញ្ណាណមិនខុសពីរាវម្ជុលក្នុងបាតសមុទ្រឡើយគឹវាមិនងាយរកឃើញដូចចិត្តប៉ងឡើយ។
រូបតំណាង
View មើល Profile គេជិត១០០នាក់នៅតែមិនដឹងមួយណាជាគាត់ទៀតណាមួយក៏មិនប្រាកដថាគាត់ឈ្មោះសីហានៅក្នុង Facebook ដែរគាត់អាចនឹងដាក់ឈ្មោះផ្សេងពីនេះក៏ថាបាន។ទាល់គំនិតខ្ញុំក៏បញ្ឈប់ការតាមរកគាត់ដោយវិធីនេះខ្ញុំក៏រកមធ្យោបាយផ្សេងដើម្បីតាមរកគាត់។ គិតចុះគិតឡើងនៅមិនទាន់ចេញជាគំនិតទៀតប្រហែលជាគ្មានវាសនាបានជួបគាត់ទៀតទេមើលទៅ។ អ្ហូ!!!!!ភ្លេចអោយឈឹងទៅខ្ញុំក៏ជា Friend ជាមួយសង្សាស្រីម្នាក់នោះដែរ តែខ្ញុំមិនហ៊ានសួរគេពី Facebook របស់គាត់ទេព្រោះគេទាំងពីរជាសាច់ញាតិនឹងគ្នាបើសួរទៅខ្លាចគេសង្ស័យណាស់តែក៏នៅមានវិធីផ្សេងទៀតដើម្បីតាមរកគាត់ដែរគឺចូលតាមរកតាមវិធីមួយគឺចូលទៅមើលក្នុង Friend of Friend តែក៏មិនប្រាកដថាអាចស្វែងរកឃើញ១០០ភាគរយដែរមានតែសាកល្បងសិន។ខ្ញុំក៏ចូលទៅក្នុងFriend របស់ម្នាក់នោះរួចចុចកន្លែងពាក្យថា Search ដំបូងខ្ញុំវាយឈ្មោះរបស់គាត់ចូលក្រោយមក Facebook បង្ហាញមកថា Friend របស់ឈ្មោះ Sey Ha របស់គេមានតិចណាស់មិនដល់១០នាក់ផងខ្ញុំក៏បើកមើល Profile របស់ពួកគេមួយម្ដងៗតែជាលទ្ធផលអ្នកទាំងនោះសុទ្ធតែមិនមែនជាគាត់ទាំងអស់។
ខ្ញុំក៏តាមរកគាត់តាមវិធីមើលរូបថតវិញគឺចូល View មើល Friend គាត់ម្ដងមួយៗស្លាប់ហើយ Friend របស់ម្នាក់នោះ១០០០ជាងឯណោះរកមិនងាយឃើញទេហើយភាគច្រើន សុទ្ធតែជាស្រីទៀតសង្ស័យតែគាត់មិនប្រើ Facebook ផងក៏មិនដឹងឬក៏អាចនិយាយបានថាគាត់ជាសាច់ញាតិនឹងគ្នាមែនតែមិន Add គ្នាធ្វើ Friend ក៏អាចថាបាន។ ទោះបីជាក្នុងខូរក្បាលខ្ញុំកំពុងតែគិតបែបនេះក៏ដោយតែដៃខ្ញុំមិនព្រមឈប់ឡើយគឺនៅតែបញ្ជា Mouse Laptop អូសចុះមកក្រោមពីមួយទៅមួយ។ រកឡើងជិតអស់ Friend ទៅហើយនៅមិនទាន់មានតម្រុយអីសោះស្រាប់តែរឿងមួយបានកើតឡើងស្ទើតែស្មានមិនដល់មិត្តអ្នកអានប្រាកដជាស្មានដឹងហើយថាជារឿងអី?គឺទីបំផុតខ្ញុំពិតជាតាមរកគាត់ឃើញមែនខ្ញុំក៏ចូលទៅ View ក្នុង Profile របស់គាត់គឺពិតជាគាត់ពិតមែនមិនបង្អង់យូរខ្ញុំក៏ចុច Add ទៅគាត់ភ្លាមៗតែកូនចិត្តមួយធ្វើអោយខ្ញុំគិតថាចុះបើ Add គាត់ហើយគាត់មិនព្រមចុច Confirm ធ្វើយ៉ាងម៉េចទៅ?ចុះគាត់ Confirm ហើយគាត់មិនលេងជាមួយគាត់ជាមនុស្សឬកគិតយ៉ាងម៉េចទៅ?យ៉ាងម៉េចក៏យ៉ាងម៉េចទៅសំខាន់ Addគាត់អោយហើយសិនបានដឹងថាគាត់ជាមនុស្សបែបណាបើសិនគាត់ជាមនុស្សដូចដែលខ្ញុំគិតមែននោះចាំព្យាយាមឈប់គិតពីគាត់ជាក្រោយ។
ស្រាប់តែ៥នាទីក្រោយមក Notification ខ្ញុំក៏លោតខ្ញុំបើកមើលទៅស្រាប់តែគេប្រាប់មកថាគាត់ Accept ខ្ញុំធ្វើជាFriend របស់គាត់ហើយខ្ញុំអរលោតជើង៣ជើង៤ពេញបន្ទប់ ព្រោះអរពេក មិនអោយខកការខ្ញុំក៏ប្រញាប់ផ្ញើរសារទៅគាត់ភ្លាមៗកុំអោយគាត់ទៅបាត់ទៀត។ខ្ញុំបានសរសេរទៅគាត់ថា
-Hello
-Hey!!!
-ហេតុអីបានជាមិនដែលតប Chat ក្នុង Line របស់ខ្ញុំអញ្ជឹង?
ដំបូងគាត់មិនដឹងថាខ្ញុំជាអ្នកណាទេតែបន្ទាប់ពីបានឃើញខ្ញុំនិយាយអញ្ជឹងគាត់ក៏ស្គាល់ខ្ញុំភ្លាម
គាត់ក៏តបមកវិញថា
-មកពីខ្ញុំប្ដូរទូរស័ព្ទញឹកញាប់ពេក
គាត់បាន Sent Sticker ក្នុង Facebook អោយខ្ញុំជាច្រើនដែល Emotion ទាំងអស់សុទ្ធតែបង្ហាញពីភាពសប្បាយចិត្តដូចនេះមានន័យថាគាត់ក៏សប្បាយចិត្តចង់លេងជាមួយខ្ញុំដែរ។
-អូ! អញ្ជឹងតើបានជានៅសុខៗបាត់យើងឈឹង
-បើខ្ញុំដូរទូរស័ព្ទហើយបាត់ Friend ចាស់ៗអស់ហើយ។និយាយអញ្ជឹងកំពុងធ្វើអី?
-ខ្ញុំកំពុងសរសេររឿងប្រលោមលោក, ចុះយើង?
-ខ្ញុំកំពុងតែ Design អ្ហូ! យើងអ្នកនិពន្ធមែនទេ?
-មិនមែនទេគ្រាន់តែអផ្សុកចេះតែសរសេរលេងទៅ។ចុះយើងជា Fashion Design មែន?
-ហាហាហា មិនមែនផង
-ចុះ Design អីវិញ?
-មិនប្រាប់ទេលាក់សិន
-មិនអីទេមិនប្រាប់ក៏បាន។សួរមួយបានទេ?
-សួរអីសួរម៉ោ
-យើងស្រលាញ់ប្រុសដូចគ្នាដែរមែន?
-Wow!!!! សួរចំៗម៉ង។ចុះបើមែនម៉េច?
-មានម៉េចចុះមានសង្សានៅ?
-មានតើ!
-សង្សាយើងណាគេទៅ?
-សុំលាក់បានអត់?
-ហាហាហាមិនអីទេមិនប្រាប់ក៏បានសួរលេងប្រាប់ក៏បានមិនប្រាប់ក៏បាន
-ចុះយើងមាននៅ?
-មិនមានទេគ្មានអ្នកណាស្រលាញ់ផង
-ហាហាហា! ងងុយគេងណាស់ខ្ញុំគេងមុនហើយណា។សុបិន្តល្អណា
-Goodnight
និយាយគ្នាបានត្រឹមនេះគេគេងបាត់ព្រោះម៉ោង១១ជាងទៅហើយណាមួយនៅហាងគេរវល់ផងដូចនេះហើយបានជាគេឆាប់ចូលគេងព្រោះខ្ញុំឃើញគេមួយថ្ងៃៗរវល់ណាស់។ ខ្ញុំមិនទាន់ងងុយគេងក៏ចូលទៅមើលក្នុង Profile របស់គេមើលរូបថតគេលេង។ រូបថតគេមួយណាក៏ស្អាតដែរហើយភាគច្រើនសុទ្ធតែថតជាមួយ Camera Digital Canon ឬ Nikon ទាំងអស់មើលដូចជា International Male Super Model អញ្ជឹងហើយគេបានទៅដើរលេងប្រទេសក្រៅច្រើនណាស់ពិសេសគីប្រទេសថៃ។ ឯប្រទេសក្នុងស្រុកវិញក៏គេទៅលេងស្ទើតែគ្រប់ខេត្តក្រុងទៅហើយ។ឯបន្ទប់គេងគេវិញប្រៀបបានដូចជាសណ្ឋាគាលំដាប់ផ្កាយ៥អញ្ជឹង។ ផ្ទះគេជាផ្ទះល្វែងទេតែខាងក្នុងគេរៀបចំតុបតែងបានស្អាតណាស់ហើយខ្ញុំឃើញគាត់ទឹកអប់ជាច្រើនប្រភេទដែលសុទ្ធតែជា Brand ល្បីៗពីក្រៅប្រទេស រួមទាំងនាឡិកាផងដែរគ្រាន់តែនាឡិកាគាត់ពេញមួយទូរទៅហើយដែលសុទ្ធសឹងតែជា Original Brand ទាំងអស់។គិតៗទៅគួរអោយច្រណែនគាត់ណាស់ដែលកើតមកស្អាតហើយជាកូនអ្នកមានទ្រព្យទៀត នេះប្រហែលជាបុណ្យសំណាងគេពីជាតិមុនហើយ។ មើលចុះមើលឡើងងងុយដេកពេកខ្ញុំក៏លង់លក់ដែលទៅព្រោះម៉ោង១២ហើយ។
ស្អែកឡើងបន្ទាប់ពីចេញមកពីរៀនវិញម៉ោងប្រហែលជា៩ខ្ញុំអផ្សុកពេកក៏បើក Facebook លេង ស្រាប់តែឃើញគាត់ Online ខ្ញុំក៏ផ្ញើរសារទៅគាត់លេង
-Hello
-Hi
-នៅណាហ្នឹង?
-នៅផ្ទះចុះយើងកំពុងនៅណាដែរ?
-ទើបមកដល់ផ្ទះមិញដែរព្រោះទើបចេញពីរៀន
-Oh....
-យើងញ៉ាំបាយហើយនៅ?
-មិនញ៉ាំទេ,ចុះយើង?
-នៅទេ,ហេតុអីអត់ញ៉ាំចឹង?
-មកពីខ្ញុំកំពុងតែសម្រកទម្ងន់ចឹងមិនហ៊ានញ៉ាំច្រើនទេខ្លាចធាត់
-តែបើខ្ញុំធាត់មិនស្អាតទេនឹងមើលទៅឃើញកាម៉ាប់ជាមិនខាន
-តែខ្ញុំថាប៉ុនហ្នឹងស្អាតហើយមិនចាំបាច់សម្រកទៀតទេ
-អរគុណហើយចឹង,និយាយចឹងយើងអាយុប៉ុន្មានហើយ?
-២១ឆ្នាំហើយ,ចុះយើងវិញ?
-ក្មេងណាស់,ខ្ញុំអាយុ៣០ឆ្នាំហើយសល់ប៉ុន្មានថ្ងៃទៀតចូល៣១ហើយអត់ចង់ចាស់ទេ
-មានន័យថាថ្ងៃ៣១ខួបកំនើតយើងមែន?
-ត្រូវហើយ,ចាស់មួយឆ្នាំទៀតហើយខ្ញុំ
-គ្មានអ្នកណាចៀសផុតទេ
-តែមិនចង់ចាស់ទេចង់នៅក្មេងរហូតដូចយើងចឹង
-យើងទោះជាចាស់យ៉ាងណាក៏នៅមើលទៅស្អាតដែរ
-អត់ទេ...មិនចង់ចាស់ហើយក៏មិនចង់ធាត់ដែរខ្លាចពាក់ខោអាវអត់សម
-ធ្វើយ៉ាងម៉េចក៏យើងនៅតែស្អាតដែរ,
-កុំចេះតែបញ្ជរមើស
-និយាយមែនតើ!
-Okay ទទួលយកសិនចុះ...អ្ហើម!!!!ប៉ុននឹងសិនចុះយប់ជ្រៅហើយចូលគេងហើយស្អែកត្រូវបើកហាងពីព្រលឹមផង
ទីបំផុតថ្ងៃខួបកំណើតគាត់បានមកដល់ខ្ញុំក៏បានផ្ញើរសារទៅជូនពរគាត់នូវពាក្យពេជន៍មានន័យជាច្រើនហើយគាត់ក៏តបថាអរគុណមកខ្ញុំវិញ។ដំបូងញុំឃើញគាត់បង្ហោះរូបគាត់ធ្វើខួបកំណើតគាត់ជុំគ្នាជាមួយក្រុមគ្រួសារគាត់ចំណែកឯតង់ទី២គាត់ធ្វើម្ដងទៀតជាមួយក្រុមមិត្តភក្តិគាត់ពេលយប់គឺធ្វើនៅភោជនីយដ្ឋានដ៏កំពុងពេញនិយមមួយនៅទីក្រុងភ្នំពេញ ម្ដុំប៊ូលឌិញ ដែលជាកន្លែងមួយសម្រាប់ពួកកូនអ្នកមាននឹងពួក High Class ចូលកំសាន្តនិងញ៉ាំអាហារនៅទីនោះ។ ខ្ញុំឃើញគាត់មានមិត្តភក្តិជាច្រើនទៅចូលរួមទាំងប្រុសទាំងស្រីហើយពួកគេសុទ្ធតែស្អាតៗទៀតដូចជាមិនសូវមានអ្នកណាអាក្រក់សោះ។ គិតទៅគេកូនអ្នកមានពិតជាដើរជាមួយកូនអ្នកមានមែនបើយើងជាអ្នកក្រដើរជាមួយគេមិនចុះទេគេប្រាកដជាថាយើងស្រែហើយមើលងាយជាមិនខាន។ឆាកជីវិតមិនមែនដូចនៅក្នុងកុនទេ។ក្នុងកុនប្រុសអ្នកមានអាចស្រលាញ់ស្រីអ្នកក្របានតែក្នុងជីវិតពិតគេអ្នកមានគេរកអ្នកមានដូចគ្នាហើយទាល់តែយើងកើតមកស្អាតទើបយើងមានឧកាសខ្ពស់។ហ៊ើយគិតទៅគេមានសំណាងណាស់ច្រណែនគេដល់ហើយបើជីវិតបានត្រឹមតែពាក់កណ្ដាលគេក៏អស់ចិត្តដែរ។ក្នុងរូបថតទាំងអស់
ខ្ញុំមិនដឹងថារូបណាជាសង្សារគាត់ទេតែខ្ញុំដូចជាចាប់អារម្មណ៍មនុស្សម្នាក់មើលទៅគាត់ហាក់ដូចជាស្និទស្នាលជាមួយគាត់លើសពីធម្មតា។គួរអោយសង្ស័យណាស់គេនោះស្អាតទៀតបើជាសង្សារនឹងគ្នាមែន ច្រនែនស្លាប់ហើយព្រោះស្អាតទាំងពីរ។
កម្មវិធីបានបញ្ចប់ស្អែកឡើងខ្ញុំជិះកាត់ផ្ទះគាត់ដើម្បីទៅសំភាស៍ការងារថ្មីខ្ញុំឃើញហាងគាត់បើកធម្មតាហើយឃើញគាត់នៅក្នុងហាងទៀតខ្ញុំឈប់មើលគាត់បន្តិចហើយក៏ជិះទៅមុខទៀតទៅព្រោះខ្លាចមិនទាន់ម៉ោងសំភាស៍។ពេលទៅដល់ផ្ទះវិញខ្ញុំក៏ដាច់ចិត្តសួរគាត់តើបុរសម្នាក់នោះជាសង្សារគាត់មែនដែរឬទេ? ចម្លើយគាត់ប្រាប់ថា Yes ត្រូវហើយនោះជាសង្សារគាត់មែន។ល្អណាស់ដែលគាត់មិនចេះលាក់បាំងដូចអ្នកខ្លះ។
ខែ១១ទៅហើយខ្ញុំនៅតែមិនទាន់រកបានការងារធ្វើទៀតពិតជាពិបាកចិត្តណាស់គ្នានលុយចាយទេ។តែទំនាក់ទំនងខ្ញុំរវាងគាត់កាន់តែស្និទ្ធស្នាលឡើងៗពីមួយថ្ងៃទៅមួយថ្ងៃព្រោះតែងតែ Chat ជាមួយគ្នារាល់ថ្ងៃមានគាត់ខ្ញុំក៏បាត់អផ្សុកដែរព្រោះបានគាត់នៅកំដរនិងផ្ដល់កម្លាំងចិត្តពេលអស់សង្ឃឹមគាត់ប្រៀបដូចជាបងប្រុសម្នាក់ដ៏ល្អអញ្ជឹងដែលតែងតែនៅពីក្រោយខ្នងខ្ញុំចាំជួយផ្ដល់កម្លាំងចិត្ត។ ខ្ញុំតែងតែត្អូញត្អែប្រាប់គាត់ជានិច្ចរាល់ពេលដែលខ្ញុំឃ្លានព្រោះខ្ញុំស្គមហើយញ៉ាំរើសទៀតអញ្ជឹងហើយបានជាញ៉ាំច្រើនប៉ុនណាក៏វាមិនធាត់ដែរគាត់លឺហើយតែងតែសើចតែពេលខ្លះក៏ត្រូវគាត់ស្ដីអោយដែរព្រោះមានម្ហូបហើយនៅមិនព្រមញ៉ាំនៅតែគិតឆ្ងាញ់មិនឆ្ងាញ់ហ្នឹងហើយអត់ដូចគាត់សោះមានទាំងលុយមានទាំងរបស់ឆ្ងាញ់ញ៉ាំតែញ៉ាំមិនកើតព្រោះខ្លាចធាត់។
គាត់ឃើញខ្ញុំរអ៊ូរច្រើនពេកគាត់ក៏សន្យាជាមួយខ្ញុំថាថ្ងៃណាមួយគាត់នឹងហៅខ្ញុំទៅញ៉ាំបាយនៅហាងគ្រឿងសមុទ្រមួយព្រោះគាត់ដឹងថាខ្ញុំចូលចិត្តគ្រឿងសមុទ្រទុកជាការតបស្នងដែលខ្ញុំតែងតែផ្ញើរ Sex Clip អោយគាត់មើល។ខ្ញុំមិនដឹងថាក្នុងគោលបំនងអីទេតែខ្ញុំសួរគាត់ទៅគាត់ប្រាប់មកបែបហ្នឹងក៏ថាតាមគាត់ទៅ។គាត់ប្រាប់ខ្ញុំថាគាត់ស្រលាញ់ខ្ញុំទុកដូចជាប្អូនប្រុសអញ្ជឹងគាត់មិនដែលរាប់អានមិត្តណាម្នាក់ស្និទ្ធស្នាលដូចខ្ញុំទេក្នុងចំនោមមិត្តភក្តិគាត់ទាំងអស់ក្នុង Facebook គាត់ថាខ្ញុំជាមនុស្សទីមួយហើយដែលគាត់ធ្វើបែបនេះដាក់ព្រោះមិនខ្វះទេអ្នកដែល Chat មកគាត់តែគាត់កម្រតបណាស់ព្រោះគាត់មិនចូលចិត្តខ្លាចគេបោកប្រាស់គាត់ហើយណាមួយពួកនោះចូលចិត្តណាត់សុំជួបគាត់ណាស់អញ្ជឹងហើយបានជាគាត់មិនចង់តែចំពោះខ្ញុំបែរជាខុសពីអ្នកដទៃទៅវិញឬមួយក៏ខ្ញុំនឹងគាត់មាននិស្ស័យនឹងគាត់?ពិតណាស់ព្រោះគាត់ជាមនុស្សដែលខ្ញុំចំណាយពេលយ៉ាងយូរដើម្បីតាមរកទីបំផុតខ្ញុំក៏រកគាត់ឃើញមែនតើជាវាសនាឬជាការចៃដន្យយ៉ាងណាក៏មិនខ្វល់ដែរសំខាន់មានគាត់ជាបងប្រុសពិតជាសំណាងខ្ញុំណាស់ បើមិនបានគាត់ជាសង្សារក៏មិនអីដែរព្រោះខ្ញុំមិនសាកសមនឹងគាត់ទេ។
គាត់ប្រាប់ថាពេលណាទំនេរគាត់នឹងហៅទៅញ៉ាំតែមួយរយះនេះគាត់រវល់ជាមួយមុខជំនួញគាត់ណាស់ព្រោះត្រូវធ្វើអីវ៉ាន់អោយភ្ញៀវអោយហើយតាមការកម្មង់របស់គេដូចនេះពេលខ្លះគាត់ត្រូវ Chat ជាមួយខ្ញុំបណ្ដើរនឹងធ្វើ ការងារគាត់បណ្ដើរ។ជាការពិតណាស់ខ្ញុំមានទម្លាប់ដេកមិនលក់ទេម៉ោង២ម៉ោង៣អីបានខ្ញុំដេកឯគាត់វិញម៉ោង១១អីគាត់គេងហើយតែតាំងពីស្គាល់ខ្ញុំមកខ្ញុំឃើញថាគាត់ចូលគេងយប់ជ្រៅដូចខ្ញុំដែលពេលខ្លះគាត់ងងុយគេងខ្ញុំដេញគាត់អោយទៅគេងគាត់មិនទៅទេគាត់សុខចិត្តនៅកំដរខ្ញុំសិនពេលខ្លះលេងលេងរហូតដល់គាត់គេងលក់មិនដឹងខ្លួនទៀតក៏មាន។
រឿងរ៉ាវទំនាក់ទំនងរវាងគាត់នឹងសង្សារគាត់ទាំងប៉ុន្មានគាត់ប្រាប់ខ្ញុំអោយដឹងទាំងអស់គ្មានសល់ព្រោះគាត់ទុកចិត្តខ្ញុំបើអ្នកផ្សេងគាត់មិនដែលប្រាប់ទេសម្បីតែមិត្តភក្តិជិតស្និទ្ធគាត់ព្រោះមិត្តគាត់ភាគច្រើនជាប្រុសចំមិនសូវមានពួក៦៩ប៉ុន្មានទេ។គាត់ប្រាប់ថាសង្សារគាត់ជាមនុស្សខូចមានសង្សារច្រើនតែទោះជាយ៉ាងនោះក្ដីក៏នៅតែស្រលាញ់គាត់ជាងគេជានិច្ចព្រោះគាត់ជាមនុស្សល្អអ្នកជិតខាងស្រលាញ់គាត់គ្រប់ៗគ្នា។ហើយគាត់ជាមនុស្សស្មោះទៀតគាត់មិនដែលក្បត់សង្សារគាត់ម្ដងណាទេទោះជាមានបុរសល្អជាងសង្សារគាត់មកស្រលាញ់គាត់ក៏ដោយក៏គាត់មិនដែលគិតថានឹងក្បត់សង្សារគាត់ដែរ។ ពួកគេទាំងពីរពិតជាស្រលាញ់គ្នាណាស់ហើយថែមទាំងសមគ្នាទៀតហើយជាកូននាក់មានដូចគ្នាទៀត។
ដាក់ CV ជិត២០កន្លែងហើយនៅតែមិនទាន់រកការងារបានធ្វើទៀតពិតជាពិបាកចិត្តណាស់មិនដឹងថាពេលណាបានមានការងារល្អធ្វើនឹងគេទេហើយណាមួយរៀនជិតចប់ទៀត ហើយការរួបរួមគ្នារវាង ASEAN ក៏ជិតមកដល់ដែរបើមិនមានការងារធ្វើពិតជាយ៉ាប់មិនខានទេដូចនេះត្រូវតែរកការងារធ្វើអោយបានទោះជាយូរឬឆាប់ក៏ដោយខ្ញុំនៅតែបន្តដាក់ CV គ្រប់កន្លែងមិនថាជិតឬឆ្ងាយពីផ្ទះទេ។ ម៉្យាងវិញទៀតពិតជាខកចិត្តចំពោះខ្លួនឯងណាស់ទៅសំភាស៍នៅកន្លែងណាក៏មិនដែលជាប់ដែរមកពីខ្ញុំភ័យហើយគ្មានជំនាញពិតប្រាកដបានជាបែបនេះបើភាសាអង់គ្លេសខ្ញុំអាចនិយាយបានហើយខ្ញុំចេះចិនខ្លះៗ ដែរ តែនៅតែមិនជាប់។
ខ្ញុំប្រាប់រឿងនេះទៅគាត់ដែរគាត់មិនបានបន្ទោសខ្ញុំទេគាត់មានតែលើកទឹកចិត្តខ្ញុំអោយខំប្រឹងប្រែងបន្តកុំអាលអស់សង្ឃឹមថ្ងៃណាមួយខ្ញុំនឹងមានការងារធ្វើជាមិនខាន។ជាការពិតណាស់គាត់មិនដែលបំបាក់ទឹកចិត្តខ្ញុំម្ដងណាទេទោះបីជាពេលខ្លះខ្ញុំព្យាយាមដាក់ខ្លួនក៏ដោយក៏គាត់នៅតែគិតវិជ្ជមានមកលើខ្ញុំជានិច្ចទោះបីជានឿយហត់នឹងជិវិតនេះប៉ុនណាក៏ដោយមានគាត់នៅលួងលោមបែបនេះពិតជាមានអារម្មណ៍ថាកក់ក្ដៅណាស់ទោះបីជាខ្ញុំមិនមែនជាមនុស្សសំខាន់របស់គាត់ក៏ដោយបើសិនជារឿងអស់កើតលើមិត្តអ្នកអានវិញខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏ពិតជាមានអារម្មណ៍ដូចខ្ញុំដែរព្រោះមនុស្សដូចខ្ញុំកម្រមានអ្នកមកយកចិត្តទុកដាក់ជាមួយណាស់មកពីខ្ញុំមិនមែនជាប្រុសស្អាតដូចគេដទៃដូច្នេះហើយបានជាមានអ្នកណាធ្វើបែបនេះដាក់ខ្ញុំ, ខ្ញុំតែងតែទោទន់បាក់ចិត្តទៅលើគេ, តែព្យាយាមប្រាប់ខ្លួនឯងថាមិនសាកសមទេ។
មួយថ្ងៃៗគាត់លឺខ្ញុំត្អូញត្អែរតែរឿងចង់ធាត់គាត់ក៏អោយយោបល់ថាមានតែវិធីម៉្យាងទេដែលអោយខ្ញុំធាត់បានគឺវិធីហាត់ប្រាណនៅក្លឹបព្រោះសង្សារគាត់ពីមុនក៏ស្គមដូចខ្ញុំដែរតែហាត់បានតែ៣ខែសោះក៏ប្រែទៅជាមានសាច់ភ្លាម។ខ្ញុំប្រាប់គាត់ថាខ្ញុំចង់ណាស់តែមិនហ៊ានហើយណាមួយគ្នានពេលផងព្រោះល្ងាចត្រូវទៅរៀនផងបើពេលព្រឹកងើបមិនទាន់បើពេលថ្ងៃវិញខ្ជិល។គាត់ក៏ប្រាប់ថាទៅហាត់នៅ Park Way ជាមួយគាត់ទៅនៅទីនោះយើងអាចហាត់បានគ្រប់ពេលមានទាំងស្ទីម សោណា នឹងអាងហែលទឹកគឺមួយសេរីបីខែតែ១០០$ទេ។ខ្ញុំគ្រាន់តែលឺមួយខែ១០០$ខ្ញុំអន់ចង់បាត់ទៅហើយព្រោះកំពុងតែមិនមានការងារធ្វើផងមានលុយឯណាទៅបង់លើរឿងនេះទៅបើទោះជាមានក៏មិនទៅដែរព្រោះអៀនគាត់ណាស់។ គាត់ក៏ប្រាប់មកវិញថាបើសិនជាចង់ហាត់មែននោះគាត់អាចជួយបានព្រោះគាត់ស្គាល់មេការនៅទីនោះអាចបញ្ចុះតម្លៃអោយខ្ញុំបាន១០០%អោយតែខ្ញុំព្រមហាត់គាត់សុខចិត្ត Free ៣ខែដំបូងអោយខ្ញុំហើយបើអៀនគាត់មកហាត់តែពេលព្រឹកនឹងពេលថ្ងៃក៏បានព្រោះគាត់ហាត់មួយថ្ងៃ២ដងព្រឹកនឹងល្ងាចគាត់ថាអោយពិចារណាទៅបើអូខេប្រាប់គាត់។ខ្ញុំក៏សម្រេចចិត្តថាមិនហាត់ទេព្រោះឆ្ងាយពីផ្ទះហើយណាមួយខ្លាចពេលមានការងារទៅមិនបានទៅហាត់នាំអោយបង្ហិនលុយគាត់ចាំមើលពេលរៀនចប់សិនចាំគិតទៀតវានឹងមានពេលគ្រប់គ្រាន់ជាងនេះ។
ដោយសាររដូវកាលនេះគេចូលចិត្តមើលកម្មវិធី The Voice Cambodia ដូចនេះអោយតែរាល់ថ្ងៃអាទិត្យគាត់តែងតែមើលវាមិនដែលរំលងមួយសប្ដាហ៍ណាទេហើយថែមទាំង Vote អោយបេក្ខជនគាត់គាំទ្រទៀតហើយបេក្ខជនដែលគាត់គាំទ្រនោះគឺ ប៊ុត សីហា ក្នុងចំណោមបេក្ខជនទាំងអស់ខ្ញុំដូចជាមិនមានមួយណាត្រូវចិត្តសោះព្រោះមិនមែនជាអ្នកគាំទ្រ The Voice អីផងតែគាត់មើលអញ្ជឹងចេះតែតាមដានគាត់ទៅ។ខ្ញុំអផ្សុកពេកក៏បបួលគាត់ភ្នាល់គ្នាលេងភ្លាល់លើកណាក៏គាត់យក ប៊ុត សីហា ដែរព្រោះជាសំណប់ចិត្តរបស់គាត់ហើយជារៀងរាល់ការភ្នាល់។ ខ្ញុំតែងតែចាញ់គាត់មិនដែលខានទេ។ ហើយខសន្យានោះគឺបើអ្នកណាចាញ់ត្រូវប្រើអោយធ្វើអីធ្វើហ្នឹង។ខ្ញុំចាញ់គាត់អញ្ជឹងគាត់មិនប្រើអីច្រើនទេ សុំអោយតែខ្ញុំញ៉ាំអាហារអោយបាន៣ពេលក្នុងមួយថ្ងៃទៅបានហើយខ្ញុំក៏ព្យាយាមធ្វើតាមគាត់។ខ្ញុំក៏សំណូមពរអោយគាត់ញ៉ាំមួយថ្ងៃ៣ដងដូចខ្ញុំដែរព្រោះខ្ញុំមិនចង់ឃើញគាត់តមអាហារទេរាល់ថ្ងៃគាត់ហូបតែផ្លែឈើជំនួសអាហារតែប៉ុណ្នោះ។តែក៏ប្រាប់ថាគាត់មិនអាចធ្វើបានទេបើធ្វើបែបនេះមែននឹងក្លាយជាជ្រូកមិនខាន។ខ្ញុំមិនហ៊ានជម្រុញគាត់ទេព្រោះគ្មានសិទ្ធ។
ថ្ងៃមួយខ្ញុំលេង Facebook លេងលេងស្រាប់តែឃើញនាឡិកាមួយម៉ាក Ck ពណ៏ខ្មៅស្អាតណាស់ខ្ញុំក៏ផ្ញើសារអោយគាត់មើល
-នាឡិកា Ck នេះស្អាតណាស់
-ស្អាតមែនតើ.....ចង់បានមែនទេ?
-ទោះជាចង់ក៏គ្មានលុយទិញដែរព្រោះជា Brand ម៉ាកល្បី
-គ្មានអីពិបាកទេ។
គាត់ក៏សួរខ្ញុំទម្ងន់ប៉ុន្មានគីឡូ? ខ្ញុំក៏ប្រាប់គាត់ថា
-ខ្ញុំទម្ងន់ស្គមណាស់តែ៤៥គីឡូទេ
តាមពិតខ្ញុំទម្ងន់៤៨តែខ្ញុំធ្វើជាកុហកគាត់
-ងាប់ហើយស្គមណាស់ខ្យល់អាចបក់រលំបាន
-ធ្វើម៉េចបើខំញ៉ាំហើយនៅមិនព្រមធាត់។យើងក៏ដឹងពីរឿងនេះដែរ
-អូខេ!!!! លូវបើចង់បានវាមែនខំញ៉ាំអោយបាន៥០គីឡូទៅនឹងបានវាហើយ
-អោយមែនហ្អ? តែខ្ញុំមិនងាយឡើងគីឡូទេ។ចុះបើអោយតែម្ដងទៅថី?
-មិនបានទេត្រូវអោយមនុស្សរៀនតស៊ូខ្លះហើយកុំភ័យអីខ្ញុំមិនចេះកុហកគេទេ
-អូខេ!!! បានខ្ញុំនឹងប្រឹងប្រែងដល់ទីបញ្ចប់
-ល្អៗ ជូនពរណា
តាមពិតខ្ញុំគ្មានចេតនាកុហកគាត់ពីរឿងគីឡូខ្ញុំទេតែមកពីមិនដឹងគាត់សួរគីឡូខ្ញុំក្នុងបំនងអីខ្ញុំក៏ចេះតែឆ្លើយទៅ។មិនបង្អង់យូរខ្ញុំក៏ទៅ Parmacy ដើម្បីទៅរកទឹកស៊ីរ៉ូមប៉ូវញ៉ាំដើម្បីឆាប់គេងលក់នឹងឡើងទម្ងន់ហើយថែមទាំងទិញកាលស្យូមមានជាតិស្ករមកញ៉ាំទៀតព្រោះវាអាចធ្វើអោយខ្ញុំធាត់បានហើយណាមួយខ្ញុំដូចជាខ្វះជាតិស្ករក្នុងខ្លួនផងក៏ទិញទៅលើសពីនេះទៅទៀតខ្ញុំថែមទាំងរៀនលើកអាល់ទែនៅផ្ទះទៀតព្រោះនៅផ្ទះខ្ញុំក៏មានដែរ។ ហាត់បានតែមួយថ្ងៃសោះទន់ដៃទន់ជើងចង់បាក់ឆ្អឹងទៅហើយតែពិតជាមានប្រសិទ្ធភាពមែនខ្ញុំពិតជាឆាប់គេងលក់មែនគាត់ក៏ប្រាប់ហាត់ដំបូងវាបែបនេះហើយអ្នកណាក៏អញ្ជឹងដែរសម្បីតែគាត់យូរៗទៅវានឹងលែងអីហើយ។តាមពិតខ្ញុំជាមនុស្សញ៉ាំច្រើនស្រាប់ហើយតែមិនដឹងយ៉ាងម៉េចវាមិនឡើងទម្ងន់សោះតែមិនចុះចាញ់ទេត្រូវតែប្រឹងទៀតណាមួយចង់អោយគាត់ឃើញពីការតស៊ួខ្ញុំផង។
ថ្ងៃទី១៩ខែ១១ខ្ញុំត្រូវបានទៅសំភាស៍២កន្លែងផ្សេងៗគ្នាគ្រាន់តែមួយជា Final Interview នឹងមួយជាការសំភាស៍លើកទីមួយ។ហើយមួយពេលព្រឹកមួយពេលថ្ងៃមួយជិតផ្ទះមួយនៅទួលគោក។ហើយខ្ញុំគិតថានៅទួលគោកខ្ញុំមានសង្ឃឹមជាប់ច្រើនជាងព្រោះភាគច្រើន Final Interview តែងតែមានឧកាសជាប់ច្រើនហើយសំភាស៍នៅជិតផ្ទះវិញគឺនៅក្បែរសាលាសាមគ្គីដែលជាអតីតវិទ្យាល័យរបស់ខ្ញុំវានៅជិតផ្ទះខ្ញុំស្រាប់ចឹងវាងាយស្រួលសម្រាប់ខ្ញុំតែដល់ពេលទៅសំភាស៍ខ្ញុំធ្វើមិនបានល្អសោះឆ្លើយខុសសំនួរគេទៀតគេដឹងថាខ្ញុំកុហកគេទៀតតែមិនអីទេខ្ញុំគិតថាវាអាចជាប់មួយអត់មួយព្រោះដើរតាមផ្លូវយ៉ាងឆ្ងាយទៅហើយវាមិនដែលមិនរើសបានលុយ១០០ទេមានន័យថាសំភាស៍ច្រើនកន្លែងទៅហើយវាមិនដែលមិនជាប់មួយទេ។ខ្ញុំបានប្រាប់គាត់ពីរឿងនេះគាត់ក៏និយាយថា
-ឡូយណាស់បានសំភាស៍ម្ដង២កន្លែង
-ឡូយអីមិនដឹងជាជាប់ឬធ្លាក់ផង។សង្ស័យតែធ្លាក់ទៀតហើយ
-កុំអាលគិតផ្ដេសផ្ដាស់មើស! ខ្ញុំជូនពរយើងអោយជាប់ចុះ
-សាធុ សាធុ សូមអោយដូចមាត់យើងថាផងចុះ
2-3ថ្ងៃមកនេះខ្ញុំមិនទៅណាឆ្ងាយពីទូរស័ព្ទទេខ្លាចគេតេហៅទៅធ្វើការហើយមិនបានទទួលព្រោះមិនចង់បាត់បង់ឧកាសតែចាំបាត់ៗអោយតែលឺសម្លេងទូរសព្ទរោទិ៍ពេលណាស្ទុះចង់បាក់កទៅហើយតែពេលបានទទួលសុទ្ធតែជាលេខបស់មិត្តភក្តិ Call មកទាំងអស់ហ៊ើយប្រហែលមិនជាប់ទៀតហើយព្រោះថ្ងៃខ្ញុំទៅសំភាស៍មិនមែនមានតែខ្ញុំម្នាក់ទៅទេខ្ញុំខ្លាចតែគេមានប្រៀបលើខ្ញុំទេព្រោះបើខ្ញុំជាប់គេប្រាកដជាតេមកខ្ញុំភ្លាមៗហើយ។ រំលងទៅមួយថ្ងៃទៀតគឺថ្ងៃទី២១ខ្ញុំនៅតែចាំទូរស័ព្ទទៀតគឺចាំដូចខ្មោចចាំទៅចាប់ជាតិអញ្ជឹងតែនៅតែមិនឃើញលេចលឺដំណឹងអីសោះហើយណាមួយម៉ោង៤ទៅហើយជាថ្ងៃសុក្រទៀតបើចាំដល់ស្អែកទៀតក៏គេមិនខលមកដែរព្រោះវាជាថ្ងៃមិនធ្វើការ។ ខ្ញុំក៏អស់សង្ឃឹមហើយស្វែងរកកន្លែងថ្មីទៀតហើយខ្ញុំក៏រៀបចំទៅមុជទឹកទៅរៀនធម្មតាពេលមកពីងូតទឹកវិញស្រាប់តែលឺសម្លេងរោទិ៍ទូរស័ព្ទខ្ញុំអរភើតហើយព្យាយាមគិតថាមិនមែនជាលេខមិត្តភកិ្តខ្ញុំទេជាលេខគេតេហៅទៅធ្វើការដើរទៅដល់កន្លែងដាក់ទូរស័ព្ទហើយខ្ញុំក៏ឃើញលេខប្លែកមួយជាប្រព័ន្ធ០១២ខល មកខ្ញុំច្បាស់ណាស់ថាប្រហែលជាជាប់សំភាស៍ហើយខ្ញុំរម្ងាប់ការអរសប្បាយមួយភ្លែតសិនហើយព្យាយាមសម្រួលអារម្មណ៍និយាយទូរស័ព្ទតែខ្ញុំមិនដឹងថាខ្ញុំជាប់ខាងណាទេមានតែទទួលសិនទេបានដឹង
-អាឡូ!!! រកអ្នកណាគេដែរ?
-ប្អូនឈ្មោះ ដេត ហ្នឹងតើមែនទេ?
-បាទ បងខ្ញុំដេតកំពុងនិយាយ!
-បង Call មកពីក្រុមហ៊ុន..... (សុំលាក់)គឺថាខាងបងចាប់អារម្មណ៏ចង់បានប្អូនមកធ្វើការអោយខាងបងតើប្អូនគិតយ៉ាងម៉េចដែរ?
-បាទ បងខ្ញុំអាចធ្វើការជូនបងបាន
-តែចំពោះប្រាក់ខែបងអាចអោយប្អូនត្រឹម....បានទេ?
ប្រាក់ខែគេអោយខ្ញុំមិនបានដូចប្រាក់ខែដែលខ្ញុំរំពឺងទុកទេគឺអោយតិចជាងនេះតែបញ្ហាប្រាក់ខែមិនមែនជារឿងធំដំសម្រាប់ខ្ញុំទេខ្លាចរវល់តែសូញសាញរឿងប្រាក់ខែហ្នឹងគេប្រាកដជារកអ្នកផ្សេងមិនខានត្រីនៅនឹងមុខទៅហើយបើយើងមិនចាប់តើចាំអោយអ្នកណាមកចាប់?ការងារមកដល់ហើយកុំអាលខ្វល់រឿងប្រាក់ខែអោយតែបានការងារធ្វើសិនទៅ។
ខ្ញុំក៏តបទៅគាត់ភ្លាមថា
-បាទមិនអីទេបងប្រាក់ខែប៉ុណ្ណឹងខ្ញុំអាចធ្វើបាន។តើបងអោយខ្ញុំកាន់ផ្នែកអីដែរ? (ពេលសំភាស៍គេអោយខ្ញុំជ្រើសផ្នែក២មួយខាង ស្ដុកមួយទៀតកាន់ផ្នែកគណនេយ្យ)
-បងអោយប្អូនកាន់ខាងគណនេយ្យតើប្អូនអាចធ្វើការអោយបងបានថ្ងៃណាដែរ?
(តាមពិតខ្ញុំស្អប់ផ្នែកនេះណាស់តែមិនអីធ្វើការផ្នែកនេះក៏មានមោទនភាពដែរ)
-បាទបងខ្ញុំចូលធ្វើការអោយបងបាននៅថ្ងៃចន្ទទី២៤នេះ
-អូខេ! ចាំជួបគ្នាថ្ងៃហ្នឹងណា... ជម្រាបលា
-បាទ ជម្រាបលា
ហាស ហា!!! ទីបំផុតបានធ្វើការហើយគឺខ្ញុំជាប់ការងារនៅជិតសាលាសាមគ្គីដែលជាការងារដែលខ្ញុំគិតថាធ្លាក់បែរជាការងារដែលរំពឹងថាជាប់បែរជាធ្លាក់ទៅវិញមិនអីទេធ្វើការនៅទីនេះក៏បានជិតផ្ទះហើយគេប៉ាវបាយទៀតចឹងវាអាចសល់លុយខ្លះ។
ក្រោយពីបានទទួលដំណឹងនេះភ្លាមខ្ញុំអរលោតជើង២ជើង៣ពេញបន្ទប់ព្រោះខ្ញុំមានការងារធ្វើដូចគេដូចឯងដែរហើយព្យាយាមរកតាំងពីខែ៨មកដល់ចុងខែ១១នេះមិនមែនជារឿងងាយស្រួលសម្រាប់ខ្ញុំទេ។ខ្ញុំប្រៀបដូចជាមនុស្សឆ្កួតអញ្ជឹងទៅពីកន្លែងមួយទៅកន្លែងមួយទៀតហើយជាអកុសលពេលខ្លះវិញគ្នានអីជិះទៅសំភាស៍ទៀតក៏មាន។ពួកមិត្តភក្តិក្នុងថ្នាក់សើចចំអកអោយខ្ញុំណាស់ដល់ថ្នាក់ពួកគេថាទៅសំភាសន៍ស្ទើរតែគ្រប់ខណ្ឌនៅភ្នំពេញអស់ទៅហើយនៅមិនទាន់បានជាប់ទៀតគេសំភាស៍តែម្ដងពីរដងគេជាប់ហើយ។
ខ្ញុំក៏តូចចិត្តនឹងខ្លួនឯងដែរតែមិនអីទេយ៉ាងហោចណាស់ក៏នៅមានបងសីហានៅពីក្រោយខ្នងខ្ញុំដែរគាត់តែងតែជួយលើកទឹកចិត្តខ្ញុំទោះបីជាដឹងថាខ្ញុំខ្ជិលច្រអូសប៉ុនណាក៏ដោយគាត់ពិតជាមនុស្សល្អដូចគេគ្រប់គ្នាថាមែន។រវល់តែអរភ្លេចខ្លួនខ្ញុំក៏នឹកឃើញថា អ្ហូ!!ដំណឹងល្អនេះគួរប្រាប់អ្នកណាគេមុនគេទៅខ្ញុំក៏ស្ទុះទៅបើក Facebook មើលហើយមើលនៅកន្លែង Friend ហើយឃើញគាត់កំពុងតែ Online ខ្ញុំមិនបង្អង់យួរក៏ប្រញ៉ាប់ចុចផ្ញើរសារទៅគាត់ជាបន្ទាន់ដំបូងមិនដឹងថាត្រូវនិយាយអីទេព្រោះនៅអរមិនទាន់បាត់នៅឡើយមានតែផ្ញើរ Sticker ទៅជាមុនសិន។ខ្ញុំចុចផ្ញើរ Stickerទៅគាត់មិនតិចជាង១០០ទេ Sticker យ៉ាងម៉េចក៏មានដែរលាយឡំគ្នាចំរុះជាតិសាសន៍ពេញហ្នឹងអាសើចក៏មានយំក៏មានអីក៏មានដែរនិយាយទៅ។ព្រោះអរពេកមិនដឹងអីទេចេះតែចុចៗទៅតែមិនទាន់ ឃើញគាត់តបមកសោះព្រោះមិនទាន់ឃើញគាត់ Read ទេ។អរៗពេកទៅជាហត់ទៅវិញ។ ខ្ញុំសម្រាកមួយសន្ទុះក៏ដើរមកកាន់កន្លែងដាក់ទូរស័ព្ទវិញស្រាប់តែគាត់តបមកថា
-កើតអីគេហ្នឹង?ម៉េចក៏ Sticker មកអីក៏ច្រើនម៉្លេះ?មានយំមានសើចមានខឹងផង?
-ខ្ញុំជាមនុស្សឆ្កួតហើយ
-ម៉េចនៅសុខៗឆ្កួតចឹង?
-គឺថាខ្ញុំមានការងារធ្វើហើយ.... Yay Excited………
-អ្ហូ!!! អញ្ជឹងទេហ្អី? សូមចូលរួមត្រេកអរផង Congratulation !!!!
-ខ្ញុំសប្បាយចិត្តឡើងក្លាយជាមនុស្សឆ្កួតហើយ
-ឃើញទេខ្ញុំប្រាប់ហើយថាថ្ងៃណាមួយយើងនឹងរកបានការងារធ្វើឥឡូវយើងរកបានមែន
-ខ្ញុំកំពុងតែយល់សប្តិទេដឹងហ្អី?
-ហាហាហា ថាឡប់ៗមែនយល់សុបិន្តអីវាជាការពិតហើយតើ
-មែនហើយវាជាការពិតហើយ
-ហើយចាប់ផ្ដើមចូលធ្វើការថ្ងៃណាដែរ?
-ចូលថ្ងៃចន្ទនេះហើយ។ខ្ញុំភ័យណាស់មិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេ?
-ភ័យអី? ធ្វើធម្មតាៗទៅកុំគិតច្រើនពេកបានការងារធ្វើហើយ
-អរគុណច្រើន! យ៉ាងណាៗយើងក៏មានចំណែកក្នុងរឿងនេះដែរ
-You’re Welcome. លេងជាមួយគាត់ចប់ខ្ញុំក៏រៀបចំខ្លួនទៅរៀនធម្មតាពេលទៅដល់ថ្នាក់ខ្ញុំក៏យករឿងនេះទៅប្រាប់មិត្តភក្តិខ្ញុំគ្រប់គ្នាពេលនេះសម្បីតែពួកពេបជ្រាយខ្ញុំពីមុនទាំងអម្បាលមាណក៏មកចូលរួមអបអរសាទរខ្ញុំដែរមានទាំងអ្នកខ្លះច្រនែនខ្ញុំទៀតព្រោះថាខ្ញុំមានតួនាទីមួយដែលត្រូវនឹងជំនាញដែលកំពុងតែរៀនសព្វថ្ងៃ។ហើយពួកគេបានទូន្មានខ្ញុំថាបានចូលធ្វើការហើយប្រឹងធ្វើការទៅកុំធ្វើឈប់ៗវាមិនល្អទេ ខ្ញុំថាខ្ញុំបានការងារហើយខ្ញុំមិនឈប់ទៅណាទៀតទេព្រោះឥឡូវមិនមែនស្រួលរកការងារទេទាល់តែយើងមានខ្សែបើគ្មានខ្សែទាល់តែយើងស្អាតបើយើងមិនស្អាតទាល់តែយើងចេះបើយើងមិនចេះទៀតចប់ហើយ។ដូចនេះខ្ញុំមិនបោះបង់វាចោលងាយៗទេលុះត្រាណាតែរឿងនោះវាពិបាកខ្លាំងសម្រាប់ខ្ញុំទើបខ្ញុំលះបង់វា។ ដូចជាការតាមរកគាត់អញ្ជឹងខ្ញុំគិតថានឹងបោះបង់វាដែរតែនៅតែព្យាយាមជានិច្ចមិនថាប្រើពេលយូរប៉ុនណាទេទីបំផុតខ្ញុំបានរកគាត់ឃើញមែនហើយខ្ញុំមានអារម្មណ៍ថាគាត់ចូលចិត្តខ្ញុំទៀតផងដូចជាពួកយើងមាននិស្ស័យជាមួយគ្នាពីមុនមកអញ្ជឺង។
យប់ឡើងមកដល់ផ្ទះខ្ញុំក៏លេងជាមួយគាត់ទៀតព្រោះខ្ញុំខ្លាចភាពអផ្សុកបើពេលណាអផ្សុកតែងតែនឹកឃើញដល់គាត់មុនគេជានិច្ច។ បើក Facebook ក៏ឃើញគាត់កំពុងតែ Online ខ្ញុំក៏ចាប់ផ្ដើម Chat ទៅគាត់
-Hello!!!!!
-យ៉ាងម៉េចហើយមានអារម្មណ៍ម៉េចដែរ?
-សប្បាយចិត្តណាស់នៅមិនទាន់បាត់សប្បាយចិត្តទេនៀក
-សម្រួលអារម្មណ៍ប្រយ័ត្នគាំងបេះដូងស្លាប់
-មិនអីទេខ្ញុំអាចនៅគ្រប់គ្រងអារម្មណ៍បាន
-ល្អហើយបើចឹងមែននុះ
-នៅណាញ៉ាំបាយហើយនៅ?
-ខ្ញុំមិនដែលញ៉ាំបាយល្ងាចទេ។បើញ៉ាំក៏កម្រញ៉ាំដែរព្រោះខ្លាចធាត់ចុះយើង
-ងាប់ហើយធ្វើបាបខ្លួនទៀតហើយមិនខ្លាចឈឺទេ?ខ្ញុំញ៉ាំរួចហើយ
-ខ្ញុំមិនងាយឈឺផ្ដេសផ្ដាសទេកុំភ័យអី។ហើយកំពុងធ្វើអីដែរ?
-កំពុងនឹកស្រម៉ៃដល់កន្លែងធ្វើការតើវាមានលក្ខណះបែបណាទៅ?ចុះយើង?
-ខ្ញុំកំពុងធ្វើអីវ៉ាន់អោយម៉ូយព្រោះស្អែកគេមកយកហើយខ្លាចធ្វើមិនទាន់អោយម៉ូយ
-អ្ហូ ស្លាប់ហើយពេលនេះទៅហើយតិចធ្វើមិនទាន់ទៅ? (១០:៣០នាទី)
-មិនអីទេម៉ោង១២អីធ្វើរួចហើយ។និយាយអញ្ជឹងស្គាល់ The Blue Pumpkin អត់?
-វាមានច្រើនសាខាណាស់តើសួរដើម្បីអីទៅ?ខ្ញុំស្គាល់មិនអស់ទេ?
-ឥលូវស្គាល់ផ្សារបឹងកេងកងអត់?
-ស្គាល់តើ បឹងកេងកង BKK
-Oh!! ល្អ. មិនអីទេចឹង
ខ្ញុំផ្ញើរ Sticker ធ្វើមុខឆ្ងល់ទៅគាត់
-និយាយអញ្ជឹងសួរខ្ញុំធ្វើអីទៅ?
-គ្មានទេកុំឆ្ងល់អី
-វាមិនដែលនៅសុខៗសួរបែបនេះទេ?
-ខ្ញុំចង់អោយយើងទៅលក់ខ្លួននៅហ្នឹង
-ខ្លួនខ្ញុំគ្មានអ្នកណាគេចង់ទិញទេ
-អ្ហូ!! អោយទៅរាំស្រាតហ្នឹងណា។ទៅដល់ប្រាប់បុគ្គលិកគេទៅថាទៅរាំស្រាត
-ខ្ញុំមិនចេះផងទាល់តែអោយយើងបង្រៀន
-និយាយលេងទេ..តិចទៅប្រាប់គេអញ្ជឹងមែន
-ខ្ញុំមិនទាន់ដល់ដំណាក់កាលនេះទេ សូរធ្វើអីចឹង? (ខ្ញុំព្យាយាមសួរគាត់ទៀត)
-ថាគ្មានអីទេយប់ហើយដេកទៅ
-មិនទាន់ងងុយដេកទេចាំបានចម្លើយពីយើងសិន
លេងៗស្រាប់តែខ្ញុំដេកលក់ដោយមិនដឹងខ្លូន
-ថ្ងៃទី ២២ ខែវិច្ឆកា ឆ្នាំ២០១៤ (Day Of Happiness)
ព្រឹកនេះខ្ញុំងើបពីដេកម៉ោង១១ទៅហើយតែមិនជាថ្វីទេរាល់ដងងើបម៉ោង១ម៉ោង២ផងហើយណាមួយដេកអោយឆ្អែតទៅព្រោះពេលចូលធ្វើការនឹងគ្មានពេលដេកទៀតទេដូចនេះត្រូវដេកអោយហើយ។ខ្ញុំក៏ចាប់ផ្ដើមបើក Facebook លេងស្រាប់តែឃើញគាត់ផ្ងើរសារមកថា
-Hi! Good Morning ថ្ងៃនេះទំនេរទេម៉ោងប្រហែល១ទៅ២អីទៅយករបស់នៅហាង The Blue Pumpkin ទៅពេលទៅដល់ប្រាប់លេខទូរស័ព្ទខ្ញុំទៅគេដឹងហើយ។
ខ្ញុំឃើញហើយប្រញ៉ាប់តបភ្លាមថា
-Really? ទៅ Blue Pumpkin មួយណាទៅ?
អញ្ចឹងទេតើបានជាសួរខ្ញុំថាស្គាល់ Blue Pumpkin អត់តាមពិតអញ្ជឹងសោះ។មិនឃើញគាត់តបមកវិញសោះស្រាប់តែមួយសន្ទុះក្រោយមកគាត់តបមកថា
-ខ្ញុំជាប្អូនរបស់សីហា។ពេលនេះសីហាមិននៅទេ។យើងប្រញាប់ទៅយកបន្តិចទៅនៅហាងជិតផ្សារបឹងកេងកង។
-Oh! Okay I’m going now,
ខ្ញុំមិនដឹងថាគាត់អោយខ្ញុំទៅយករបស់អីទេហើយក៏មិនដឹងពីគោលបំណងគាត់ច្បាស់ដែរតែមនុស្សដូចគាត់មិនចេះកុហកឬលេងសើចខុសរបៀបទេដើម្បីអោយអស់ចម្ងល់មានតែទៅយកតាមគាត់ប្រាប់តែប៉ុននោះ។ពេលនេះខ្ញុំមានអារម្មណ៍ថាភ័យផងអរផងក្នុងពេលតែមួយព្រោះមិនដឹងថាវាជាស្អីទេ។ខ្ញុំប្រញាប់រូតរះងូតទឹកភ្លាមៗតែគ្មានអីជិះផងហ្នឹង?មានតែពឹងពួកម៉ាក់ខ្ញុំអោយជួនទៅទេពេលនេះ។ងូតទឹករួចរាល់ខ្ញុំក៏ទាញទូរស័ព្ទហើយយកតេរទៅពួកម៉ាក់ខ្ញុំពឹងអោយគេជូនទៅបន្តិច
-អាឡូ អាម៉ូហ្អែងនៅណាហ្នឹង?
-អញនៅស៊ីមីបួសម្ដុំសាលាស៊ីសុវត្តិ។ថីហ្អែងមានការអីមែន?
-ហ្អែងស៊ីហើយនៅ?អញមានការចង់ពឺងបន្តិច?
-ស៊ីជិតរួចហើយមានការអីប្រាប់ម៉ោ
-អញចង់អោយហ្អែងជូនអញទៅបឹងកេងកងបន្តិច
-អត់អីទេចាំអញស៊ីហើយអញទៅយកហ្អែង
-ម៉េចៗចាំតេររកអញម៉ោ
-អ៊ើ!និយាយអញ្ជឹងហ្អែងទៅហ្នឹងធ្វើអី?
-មានគេអោយអញទៅយកកាដូនៅហ្នឹង(ខ្ញុំមិនដឹងប្រាប់វាថាម៉េចអោយសមក៏ប្រាប់ថាទៅយកកាដូម៉ងទៅ)ស្រាប់តែវាលឺហើយវាលាន់មាត់ថា
-ស្អីគេហ្អា?កាដូអីទៅ?មុខដូចហ្អែងចឹងមានគេអោយកាដូហ្អែងដែរអី?
LOL វាតែងតែនិយាយបែបនេះតែមិនអីទេវាជាទម្លាប់ទៅហើយខ្ញុំមិនដែលប្រកាន់វាទេទោះជាយ៉ាងណាក៏វានៅតែជាមិត្តយើងដដែលមាត់វាអញ្ជឹងមែនតែវាចិត្តបានណាស់ពឹងជូនទៅណាគឺទៅហ្នឹងមិនដែលចេះប្រកែកទេ។ខ្ញុំក៏និយាយប្រាប់វាថា
-អញក៏មិនដឹងដូចគ្នាហើយក៏មិនដឹងជាអីដែរគ្រាន់តែទៅយកតាមគេប្រាប់គឺទៅយកនៅ Blue Pumpkin បឹងកេងកងតែមិនបាច់ភ័យទេមិនមែនជាគ្រាប់បែកអត្តឃាតទេ
-Okay មិនអីទេចាំអញជូនហ្អែងទៅយកចង់ដឹងណាស់តើវាជាស្អីទៅ?
-Hmm អញចាំហ្អែង... អញរៀបចំខ្លួនសិន
ខ្ញុំក៏បិទទូរស័ព្ទហើយរៀបចំខ្លួនចាំអាម៉ូមកយក។ហ៊ើយចិត្តនៅតែភ័យអរៗមិនបាត់សោះខ្លាចតែគាត់ចាំ Surprise ខ្ញុំនៅហាងនោះទេខ្ញុំអៀនគាត់ណាស់មិនហ៊ានទៅជួបគាត់ទេតែចិត្តមួយបានប្រាប់ថាកុំល្ងង់ពេកគាត់រវល់ការងារក្នុងហាងគាត់សឹងអីមានពេលឯណាមក Surprise ខ្ញុំនៅទីនេះទៅទាំងដែលមិនត្រូវជាស្អីនឹងគាត់ផង។ហ៊ើយយ៉ាងណាៗមិនដឹងទេចាំពេលទៅដល់ដឹងហើយ។ចាំវាមួយសន្ទុះធំវាក៏បានមកដល់ខ្ញុំបានប្រាប់ពីទិសដៅដែលខ្ញុំចង់ទៅអោយវាបើកជូនទៅ។នៅតាមផ្លូវបេះដួងខ្ញុំលោតមកស្ទើរតែផ្ទុះទៅហើយព្រោះវាជាលើកដំបូងរបស់ខ្ញុំដែលទទួលបានរបស់ពីអ្នកដទៃក្រៅពីគ្រួសារនឹងមិត្តស្និទស្នាលមិនដែលមានអ្នកណាធ្វើបែបនេះដាក់ខ្ញុំទេខ្ញុំពិតជាសប្បាយចិត្តណាស់ហើយគិតថាខ្លួនឯងជាមនុស្សដែលមានសំណាងទៀតផងបើអ្នកផ្សេងគេដឹងគេអាចនឹងច្រនែនខ្ញុំផងក៏មិនដឹង។
ពេលនេះខ្ញុំបានមកដល់ទីតាំងដែលត្រូវមកយករបស់ហើយខ្ញុំគ្មានភាពក្លាហានចូលទៅម្នាក់ឯងទេខ្ញុំអោយពួកម៉ាក់ខ្ញុំជូនទៅតែមុននឹងចូលទៅខ្ញុំសង្កេតមើលសិនតើគាត់នៅទីនោះដែរអត់ Blue Pumpkin នៅសាខានេះមើលទៅដូចតូចជាងគេមិនសូវធំដូចសាខាដទៃទេ។ខ្ញុំក៏ដើរលបៗទៅក្នុងហាងមើលទៅក្នុងហាងមិនមានអ្នកណាក្រៅពីបុគ្កលិកទេខ្ញុំក៏ដើរទៅកាន់កន្លែងដែលគេគិតលុយហើយប្រាប់គាត់ថា
-បងៗមានគេអោយខ្ញុំមកយកឥវ៉ាន់
-អ្ហូ! ចាអូនមានលេខទូរស័ព្ទគាត់អត់?
ខ្ញុំបង្ហាញលេខទូរស័ព្ទគាត់អោយទៅបុគ្គលិកគេមើលដើម្បី Confirm គាត់មើលឃើញថាត្រូវហើយគាត់ក៏ងក់ក្បាលហើយនិយាយថា
-Okay ត្រូវហើយ! ប្អូនចុះហត្ថលេខាត្រង់នេះមកហើយចាំបន្តិចបងរៀបចំឥវ៉ាន់អោយ
-បាទបង!
ខ្ញុំឃើញគាត់លើកនំខេកមកចំនួនពីរប្រអប់មកអោយខ្ញុំដែលមានទំហំធំគួរសម។ខ្ញុំចម្លែកក្នុងចិត្តហើយគិតថា (ហ្អាក! ថ្ងៃនេះមិនមែនជាថ្ងៃកំណើតខ្ញុំឯណាខ្ញុំកើតថ្ងៃទី០២ខែមេសាទេតើចុះម៉េចគាត់អោយនំខេកមកខ្ញុំទៅវិញ?ខ្ញុំកាន់នំខេកហើយរៀបនឹងដើរចេញទៅហើយស្រាប់តែគាត់ស្រែកប្រាប់ថា
-ឈប់សិនអូននៅមានរបស់មួយទៀត
-នៅអីគេមួយទៀតទៅ?
គាត់ក៏យកកាដូររាងបួនជ្រុងមួយខ្ចប់យ៉ាងស្អាតមកអោយខ្ញុំវាមានពណ៏ទឹកមាសពិតជាស្អាតណាស់នៅពេលនេះខ្ញុំពិតជាសប្បាយចិត្តណាស់រកអ្វីមកផ្ទឹមមិនបានទេមិននឹកស្មានថាខ្ញុំក៏មានថ្ងៃនេះដូចគេឯទៀតដែរព្រោះវាជាលើកទីមួយក្នុងឆាកជិវិតមួយនេះខ្ញុំមិនបានដឹងថានៅក្នុងកាដូរនោះមានអីខាងក្នុងទេព្រោះអរពេកមិនទាន់គិត។មិត្តខ្ញុំស្ងើចសរសើរខ្ញុំមែនទែនព្រោះវាក៏នឹកស្មានមិនដល់ដូចគ្នាវាមិននឹកស្មានថាមនុស្សដូចខ្ញុំក៏មានអ្នកយកចិត្តទុកដាក់ជាមួយដែរ។ខ្ញុំបានចេញពីហាងយ៉ាងរីករាយនៅតាមផ្លូវខ្ញុំញញឹមញញែមជាប់រហូតពួកម៉ាក់ខ្ញុំមើលឃើញតាមកញ្ចក់វាក៏សើចក្រវីក្បាលហួសចិត្ត។ ថ្ងៃនេះជាថ្ងៃដែលខ្ញុំមានក្ដីសុខជាងគេគិតទៅមនុស្សដូចគាត់ Romantic ណាស់ថែមទាំង Sweet ទៀតទោះបីជាខ្ញុំមិនទាន់បានក្លាយជាអ្វីនឹងគាត់ក៏ដោយក៏គាត់ហ៊ានធ្វើបែបនេះមកលើខ្ញុំដែរព្រោះទើបតែស្គាល់គាត់បានមួយខែសោះតែដូចជាស្គាល់គាត់១០ឆ្នាំអញ្ជឹងបើអ្នកផ្សេងក៏គេមិនចំណាយពេលនឹងលុយមកធ្វើរឿងបែបនេះដែរព្រោះគេគិតថាមិនដែលជួបគ្នានៅក្រៅផងចាំបាច់ធ្វើបែបនេះធ្វើអី? តែគាត់ខុសពីគេតើនេះជាសំណាងខ្ញុំដែលបានស្គាល់គាត់មែនទេ?មិត្តខ្ញុំឆ្ងល់ណាស់ថាអ្នកណាជាអ្នកអោយកាដូរនោះមកខ្ញុំវាក៏ដាច់ចិត្តសួរត្រង់ៗ
-និយាយអញ្ជឹងណាគេអោយកាដូរនេះមកហ្អែង?
ខ្ញុំគិតក្នុងចិត្តសិនថាឆ្លើយប្រាប់វាយ៉ាងណាសមទៅ?មិនដឹងជាឆ្លើយយ៉ាងម៉េចខ្ញុំក៏ប្រាប់វាថា
-អ្ហូ! គាត់ជាបងប្រុសធម៏អញហ្នឹងណា
-ចុះហ្អែងស្គាល់គេតាមណា?
-អញស្គាល់គាត់បានមួយខែហើយតាម Facebook
-ឡួយណាស់ចឹងស្គាល់បានមួយខែសោះហ៊ានចំណាយលើហ្អែងប៉ុននឹងទៅហើយចុះតម្រាំទៅមុខទៀតយ៉ាងណាទៅ?
-អាឆ្កួតអញមិនត្រូវជាអីនឹងគាត់ឯណាគាត់គ្រាន់តែលើកទឹកចិត្តអញប៉ុននោះគ្មានអីលើសពីនេះទេកុំគិតដល់ណាណីមើលសភាពអញផងសមនឹងគេអត់?
-តែគាត់ចិត្តល្អណាស់
-ត្រូវហើយព្រោះគាត់ជាកូនអ្នកមាន
-ចឹងផង! មានរូបគាត់អត់អញសុំមើលផងមើស
យីអានេះវ៉ីចង់ដឹងរឿងអញណាស់តើតែបំណាច់នឹងវាសុំមើលទៅហើយណាមួយវាខំជូនខ្ញុំមកទៀតខ្ញុំក៏អោយវាមើល
-Okay អញអោយហ្អែងមើលតែកុំដើរប្រាប់អ្នកណាអោយសោះលឺអត់?
-បានបាន មាត់អញមិនមែនវែងជាងផ្លួវទេ
ខ្ញុំបើកទូរស័ព្ទហើយយករូបថតគាត់៤ទៅ៥សន្លឹកមកអោយវាមើលអោយវាបានអស់ចិត្ត។វាមើលហើយស្រាប់តែលាន់មាត់ថា
-Wow!!!!!!!! គាត់ម៉េចក៏សង្ហាម៉េស?មិនចាញ់តារាប៉ុន្មានទេ
-គេជាកូនអ្នកមានគេស្អាតចឹងហើយអ្ហើយ! តែទឹកចិត្តគាត់ល្អណាស់មិនចេះមើលងាយគេទេ
-មែនហ្នឹងអ្នកមានខ្លះគេមិនមើលមុខហ្អែងទេ
-អើ អញដឹងតើ! តែអញក៏មិនទៅឈោងគេដែរ
-អ៊ើ! និយាយអញ្ជឹងក្នុងកាដូរនោះមានអីហ្អែងបានបើកមើលនៅ?
-នៅទេមិនដឹងថាក្នុងនោះមានអីទេរំភើបណាស់ចាំពេលយប់ចាំអ៊ុតមើលទាំងអស់គ្នា
មកដល់ផ្ទះខ្ញុំប្រញ៉ាប់យកនំខេកទៅទុកក្នុងទូរទឹកកកសិនព្រោះខ្លាចវារលាយបាត់បង់រសជាតិលែងឆ្ងាញ់បើវាខូចពិតជាស្ដាយណាស់ព្រោះដល់ទៅពីរខេកឯណោះគាត់ពិតជាដឹងចិត្តខ្ញុំណាស់ព្រោះខ្ញុំធ្លាប់ប្រាប់គាត់ថាខ្ញុំចូលចិត្តញ៉ាំអីផ្អែមៗ។បែបនេះកុំអោយវាខូចអស់តម្លៃខ្ញុំត្រូវទុកវាអោយបានល្អព្រោះថ្ងៃនេះជាថ្ងៃដែលមានន័យបំផុតសម្រាប់ខ្ញុំ។ពេលវេលាបានមកដល់គឺដល់ពេលដែលបើកមើលកាដូរហើយខ្ញុំកាន់វាមកក្រឡុកមើលតើវាមានអីនៅខាងក្នុង?
ខ្ញុំនឹងមិត្តខ្ញុំរួមគ្នាចាំអ៊ុតមើលខ្ញុំបើកសំបកកាដូរតាមលំដាប់លំដោយវាស្រាប់តែបានឃើញប្រអប់ខ្មៅមួយជាទឹកអប់ទេដឹង? ហ្អាមិនមែនទេវាជាប្រអប់នាឡិកាម៉ាក Ck ដែលខ្ញុំស្រលាញ់ហើយប្រាប់គាត់ទេតើ។ពុទ្ធោអើយពិតជានាឡិកាម៉ាក Calvin Klein ហ្នឹងមែនពិតជាមិនគួរអោយជឿសោះថាវាអាចកើតឡើងមកលើខ្ញុំបានគួរអរគុណព្រះឬអរគុណអ្នកណា?គឺអរគុណគាត់។ខ្ញុំបើកមើលសៀវភៅណែនាំវាមើលគឺបានន័យថាគាត់ទិញវានៅប្រទេសថៃតម្លៃវាគាត់បានបកចេញទៅហើយតែវាប្រាកដជាមានតម្លៃថ្លៃហើយព្រោះវាជា Brand Original ហើយណាមួយគាត់ក៏ជាមនុស្ស Fashion និយមដែរដូចនេះរាល់អ្វីដែលគាត់ប្រើប្រាស់សុទ្ធតែជា Original ទាំងអស់។ គាត់និយាយថាគាត់នឹងអោយខ្ញុំពេលណាដែលខ្ញុំឡើងទម្ងន់៥០គីឡូតែពេលនេះខ្ញុំឡើងមិនទាន់បានផងគាត់អោយខ្ញុំមុនបាត់ទៅហើយខ្ញុំស្មានតែគាត់និយាយលេង។ ខ្ញុំបានថតរូបជាមួយកាដូរជាច្រើនរូបខ្ញុំក៏ Chat ទៅគាត់ថា
-ខ្ញុំបានទទួលកាដូរហើយខ្ញុំសប្បាយចិត្តណាស់ជិតក្លាយជាមនុស្សវិកលចរឹកហើយ
-ល្អណាស់! អបអរដែលបានទទួលការងារថ្មីណា
ខ្ញុំផ្ញើររូបថតដែលទើបតែថតមិញអោយគាត់មើលគាត់មើលហើយក៏តបវិញថា
-ងាប់ហើយកាដូរមួយសោះថតអីក៏ថតម៉េះ?
-មកពីសប្បាយចិត្តពេកយើងដឹងអត់ថាវាជាលើកទីមូយហើយដែលខ្ញុំបានទទួលកាដូ
-ហាហាហា! ដៃយើងតូចពេកហើយពាក់អត់សូវស្អាតទេខំញ៉ាំតិចទៀតទៅទើបពាក់សម
-ដឹងហើយខ្ញុំនឹងញ៉ាំអោយឡើងគីឡូអោយកដៃធំជាងនេះ
-ថ្ងៃចន្ទ័ចូលធ្វើការហើយម៉េចមិនឆាប់ចូលគេងទៅ?
-ភ័យណាស់ខ្លាចតែងើបមិនទាន់ម៉ោងធ្វើការទេនៀក
-ម៉េចមិនឆាប់គេងទៅ
-មិនទាន់ងងុយគេងទេ។ចាំព្រលឹមឡើងជួយដាស់ខ្ញុំផងបានទេ?
-មិនអីទេ! ប្រាប់លេខទូរសព្ទ័មកចាំខ្ញុំផ្ញើរសារទៅដាស់យើង
-Okay 09869....
-ដំបូងបែបនឹងហើយចូលធ្វើការបានមួយអាទិត្យយើងនឹងទម្លាប់ជាមិនខាន
-ដាស់រាល់ថ្ងៃបានទេ?
-អត់ទេ! ធ្វើចឹងមិនមែនទម្លាប់ល្អទេខ្ញុំចង់អោយយើងរៀនងើបដោយខ្លួនឯង
-ចឹងក៏បាន
ថ្ងៃចន្ទ័ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ (First Day Of Work)
ទីបំផុតថ្ងៃចន្ទ័ក៏បានមកដល់ខ្ញុំបានដាក់ម៉ោងរោទិ៍ដើម្បីដាស់ខ្លួនឯងព្រោះខ្លាចងើបមិនទាន់
ខ្ញុំបើកទូរសព្ទ័ក៏ឃើញសាររបស់គាត់ផ្ញើរមកថា
-Good Morning. Get up yet ?Time to go work now.
ខ្ញុំឃើញហើយមិនបានតបទៅគាត់ទេព្រោះប្រញ៉ាប់រៀបចំខ្លួនទៅធ្វើការព្រោះមិនចង់ទៅធ្វើការថ្ងៃដំបូងយឺតពេលឡើយ។
ខ្ញុំជិះទៅធ្វើការទាំងភ័យបុកពោះព្រោះវាជាថ្ងៃដំបូងមិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេមកដល់កន្លែងធ្វើការខ្ញុំត្រូវបាន Admin ណែនាំអោយស្គាល់គេគ្រប់គ្នានៅក្នុងកន្លែងធ្វើការ។នៅក្នុង Team របស់ខ្ញុំភាគច្រើនសុទ្ធតែជាមនុស្សស្រីព្រោះខ្ញុំនៅក្នុង Team Account ចឹងមិនសូវមានមនុស្សប្រុសទេ។ពួកគេទាំងអស់សុទ្ធតែជាមនុស្សល្អទេមិនសូវមានអ្នកណាវាយឫកទេតែទៅមុខទៀតមិនដឹងជាយ៉ាងណាទេព្រោះយើងមិនទាន់ដឹងចិត្តគេច្បាស់។ថ្ងៃដំបូងខ្ញុំមិនសូវមានអីធ្វើទេព្រោះខ្ញុំត្រូវរៀនអោយយល់ពីមុខងារខ្លួនឯងសិន។ម៉ោង៥ខ្ញុំក៏បានចេញពីធ្វើការតែខ្ញុំត្រូវទៅរៀនតទៀតមកដល់ផ្ទះវិញខ្ញុំក៏ឃើញគាត់ Chat មកថា
-ម៉េចហើយចូលធ្វើការថ្ងៃដំបូង?
-មិនអីទេការងារខ្ញុំមិនមានអីលំបាកខ្លាំងទេ
-ចុះពួករួមការងារយ៉ាងម៉េចដែរ?
-មិនអីទេពួកគេជាមនុស្សចិត្តល្អចេះជួយគ្នាទៅវិញទៅមក
-ល្អហើយចឹងខំធ្វើការទៅ
ទំនាក់ទំនងខ្ញុំនឹងគាត់កាន់តែស្និតស្នាលទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ពេលនេះខ្ញុំចូលបានជិតមួយខែហើយមានពេលខ្លះត្រួវមាត់មេខ្លាំងណាស់ខ្ញុំស្ទើរតែអស់ទឹកចិត្តធ្វើការទៅហើយតែគាត់តែងតែលួងលោមខ្ញុំមិនអោយចុះចាញ់វាជាដាច់ខាតត្រូវតែតស៊ូជានិច្ចបើពេលណាពិបាកចិត្តត្រូវប្រាប់ដល់គាត់។ពេលនេះជិតដល់បុណ្យណូលអែលហើយខ្ញុំគិតថាចង់ធ្វើអីម៉្យាងជូនគាត់សិនគិតចុះគិតឡើងមិនដឹងជាអោយអីគាត់ទេព្រោះអ្វីៗគាត់មានអស់ទៅហើយមិនដឹងជាគាត់ខ្វះអីទេស្រាប់តែនៅក្នុង Facebook ឃើញគេមានធ្វើពែងកែវមួយប្រភេទដែលយើងអាចយករូបថតទៅដាក់ក្នុងនោះបានខ្ញុំក៏ចាប់អារម្មណ៍ហើយក៏តេទៅកម្មង់គេអោយធ្វើអោយ។ខ្ញុំគិតថាវាជារបស់សម្រាប់ដាក់ទឹកហើយទឹកជាភាវះមានសារ:សំខាន់សម្រាប់ទ្រទ្រង់រាងកាយដូចនេះគាត់នឹងបានប្រើវាជារៀងរាល់ថ្ងៃជាមិនខានតែមិនដឹងថាដាក់រូបគាត់មួយណាទៅដែលសមជាងគេ? Chat ទៅសួរគាត់សិន
-ក្នុងចំណោមរូបយើងទាំងអស់យើងស្រលាញ់មួយណាជាងគេ?
-ស្រលាញ់ទាំងអស់
-(និយាយដូចមិននិយាយ) គិតមើលទៅថារូបណាដែលស្រលាញ់ខ្លាំងបំផុត?
-ពិបាកប្រាប់ណាស់ដល់ពេលសួរចឹងអី។ហើយសួរធ្វើអី?ហើយចង់យករូបខ្ញុំទៅណា?
-មិនបាច់ភ័យទេខ្ញុំមិនយកទៅធ្វើស្នេហ៍ទេ
គាត់ក៏ដាច់ចិត្តផ្ញើររូបដែលជាចំណង់ចំនូលចិត្តរបស់គាត់មក។ខ្ញុំ Save ទុកហើយក៏ផ្ងើរអោយជាងធ្វើកែវ។ពេលធ្វើរួចខ្ញុំនឹងផ្ញើរវាតាមមិត្តរបស់ខ្ញុំធ្វើការក្បែរហាងរបស់គាត់តែចង្រៃយកអីវាចុងខែទៅហើយខ្ញុំមិនទាន់បើកប្រាក់ខែផងខ្ញុំមិនទាន់មានលុយទេតែមិនអីទេខ្ញុំអាចខ្ចីលុយក្រុមហ៊ុនបាន។ខ្ញុំគិតថានឹងអោយគាត់ថ្ងៃ ២៥ ធ្នូឫក៏ថ្ងៃលើសនេះពីរបីថ្ងៃ។កែវបានធ្វើរួចរាល់ហើយតែខ្ញុំមិនបានប្រាប់គាត់ថាខ្ញុំមានអីអោយគាត់ទេខ្ញុំថាចាំអោយគាត់ Surprise គេបានយកកែវមកអោយខ្ញុំដល់កន្លែង។ល្ងាចឡើងខ្ញុំក៏យកកែវទៅអោយពួកម៉ាក់ខ្ញុំហើយប្រាប់វាថាយកទៅអោយគាត់វាក៏ស្គាល់គាត់ដែរព្រោះហាងវាធ្វើការនៅក្បែរគ្នាចឹងវាមិនមានអីជាបញ្ហាទេ។
ខ្ញុំចាំមើលគាត់តើគាត់មានអ្វីប្លែកអត់?តែមិនឃើញមានអីសោះឫមួយក៏មិត្តខ្ញុំមិនទាន់អោយវាទៅគាត់ស្រាប់តែវា Call មកខ្ញុំថា
-អាឡូ កែវដែលហ្អែងអោយអញព្រឹកមិញអញធ្វើអោយបែកបាត់ហើយអញសុំទោសណា
ខ្ញុំស្រលាំងកាំងតែខ្ញុំសួរទៅវាវិញថា
-ម៉េចចឹង?
-អញព្យួរវាលើដៃម៉ូតូស្រាប់តែវាដាច់ថង់ទៅធ្លាក់បែកបាត់នៅតាមផ្លួវ
-មិនអីទេចឹង
-កុំខឹងអញណា
-មិនមែនរឿងធំដំទេណាមួយឯងក៏គ្មានចេតនាដែរចាំធ្វើថ្មីក៏បាន
-ចាំអញសងលុយ
-មិនបាច់ទេអញពឹងហ្អែងចឹងហ្អែងគ្មានកំហុសទេ
ខ្ញុំមិនបានអន់ចិត្តអីទេព្រោះវាជារឿងចៃដន្យសំណាងហើយដែលខ្ញុំមិនទាន់ប្រាប់គាត់គុំអីខ្មាស់គាត់ស្លាប់ហើយ។
ថ្ងៃមួយក្នុងខែមករាខ្ញុំបានលេងជាមួយគាត់។គាត់ប្រាប់ខ្ញុំថាគាត់ពិបាកចិត្តណាស់ព្រោះគាត់ឈ្លោះគ្នាជាមូយសង្សារគាត់អាចឈានទៅដល់ការបែកបាក់គ្នាទៀតព្រោះតែភាពមិនចុះសំរុងនឹងគ្នាគាត់យំខ្លាំងណាស់ពេលនេះគាត់បេ្តជ្ញាថានឹងមិនយំទៀតទេហើយក៏មិនត្រលប់ក្រោយយកសង្សារគាត់វិញដែរព្រោះសង្សារគាត់និយាយមិនដែលស្ដាប់គាត់ទេស្រលាញ់គ្នាបាន៩ឆ្នាំហើយនៅតែបែបនេះទៀតដូចនេះគាត់ឆ្អែតចិត្តហើយ។ ខ្ញុំព្យាយាមលួងលោមគាត់អោយត្រូវគ្នាវិញដែរតែគាត់ថាគាត់មិនត្រូវទេមិនមែនខ្ញុំឃើញគាត់បែកគ្នាខ្ញុំមានសង្ឃឹមនឹងបានគាត់នោះទេវាមិនអាចទៅរួចឡើយខ្ញុំឃាត់គាត់អោយឈប់យំគាត់ថាគាត់ឈប់យំទៀតហើយថ្ងៃនេះជាថ្ងៃចុងក្រោយហើយដែលគាត់យំខ្ញុំមិនទុកចិត្តថាគាត់ឈប់ទេខ្ញុំអោយគាត់ផ្ងើររូបថតគាត់អោយខ្ញុំមើលដើម្បីបញ្ជាក់ថាគាត់ពិតជាឈប់យំមែនគាត់ក៏ផ្ញើរមកហើយគាត់ពិតជាឈប់មែនតែមុននឹងគាត់យំឡើងហើមភ្នែកទៅហើយខ្ញុំនៅលួងគាត់ដល់យប់ជ្រៅគាត់ដេញអោយខ្ញុំទៅដេកតែខ្ញុំមិនទាន់ងងុយនៅឡើយនៅព្យាយាមលេងជាមួយគាត់សិន។ គាត់បាននិយាយថាអរគុណខ្ញុំហើយដែលធ្វើអោយគាត់សប្បាយចិត្តហើយនៅជាមួយគាត់ពេលដែលគាត់ពិបាកចិត្តខ្ញុំញញឹមម្នាក់ឯងតែមិនមែនមានន័យថាខ្ញុំអាចជំនួសសង្សារគាត់បានទេព្រោះវាមិនអាចទៅរួច។ខ្ញុំមិនហ៊ានគិតរឿងនេះទេរាល់ថ្ងៃបានត្រឹមគាត់ធ្វើជាបងប្រុសក៏អស់ចិត្តដែរ។
ពេលនេះគាត់មានអារម្មណ៍ធូរស្បើយខ្លះហើយទោះបីជាពេលខ្លះគាត់នឹកសង្សារគាត់ក៏ដោយក៏គាត់មិនបកថយក្រោយវិញដែរព្រោះជិតចូលឆ្នាំចិនហើយគាត់រវល់ណាស់ហើយ Holidayគាត់ក៏ជិតចូលមកដល់ដែរគាត់ប្រាប់ថាមួយឆ្នាំគាត់មានពេលឈប់សម្រាកតែបីដងប៉ុននោះគឺបុណ្យចូលឆ្នាំខ្មែរ បុណ្យចូលឆ្នាំចិន នឹងពេលបុណ្យភ្ជុំបិណ្ឌ។គាត់បានប្រាប់ខ្ញុំថាចូលឆ្នាំចិនគាត់នឹងទៅលេងប្រទេសថៃគាត់សួរខ្ញុំថាចង់បានអីអត់ប្រាប់គាត់មក។ ខ្ញុំក៏ប្រាប់គាត់ថាចង់បានអាវបានខោស្បែកជើងទឹកអប់...គាត់ក៏បានសួរពីទំហំរាងកាយខ្ញុំស្រូលគាត់រកទិញ។គាត់មានគម្រោងថាពេលចូលឆ្នាំខ្ញែរគាត់នឹងទៅលេងប្រទេសជប៉ុនទៀត។ជិវិតគាត់ពិតជារីករាយណាស់ទោះបីជាគាត់ Heart Broken ក៏ដោយ។ថ្ងៃមួយខ្ញុំបានសម្រេចចិត្តប្រាប់ទៅគាត់រឿងមួយថា
-ខ្ញុំចង់ប្រាប់យើងរឿងមួយ
-ប្រាប់រឿងអីទៅ។ប្រាប់ម៉ោ
-តែសន្យាណាកុំខឹងខ្ញុំអោយសោះ
-បានមិនអីទេខ្ញុំមិនខឹងទេប្រាប់ម៉ោ
-ខ្មាស់យើងណាស់ដូចជាមិនចង់ប្រាប់ទេ
-អៀនអីប្រាប់ម៉ោ
-ខ្ញុំកំពុងសរសេរប្រលោមលោកមួយដែលនិយាយពីរឿងខ្ញុំបានជួបយើង(រឿងដែលខ្ញុំកំពុងសរសេរនេះ)
-My God. ខ្ញុំខ្មាស់គេណាស់
-ខ្មាស់អីគ្មានអ្នកណាស្គាល់យើងទេខ្ញុំដាក់ឈ្មោះក្លែងក្លាយទាំងអស់
-មិនអីទេចឹងធ្វើអីធ្វើទៅអោយតែយើងបានសប្បាយចិត្តណាមួយស្នាដៃយើងនិព្ធនមិនអន់ទេ
រឿង Valentine Day 2007 របស់យើងតែងខ្ញុំអានហើយស្រៀវស្រើបណាស់
ខ្ញុំធ្លាប់បានផ្ញើររឿង Valentine Day 2007 អោយគាត់អានហើយប្រិយមិត្តរបស់ Khmer Gay Novel ខ្លះក៏ធ្លាប់អានរឿងនេះដែរឃើញថាមានការគាំទ្រច្រើនគួរសម។
-មិនអីទេអរគុណហើយចាំខ្ញុំតែងចប់ពេលណាខ្ញុំនឹងអោយយើងអានមុនគេ
-បានខ្ញុំនឹងចាំអានវា
ពេលវេលាចេះតែដើរទៅមុនជានិច្ចពេលខ្លះខ្ញុំនឹងគាត់មិនទាក់ទងគ្នាសោះដល់មួយអាទិត្យក៏មានពេលគ្មានគាត់លេងជាមួយខ្ញុំទទួលស្គាល់ថាខ្ញុំពិតជាអផ្សុកហើយឯកាណាស់មានតែមើលរូបថតគាត់ទេដែរអាចអោយបាត់នឹកគាត់ហើយមានពេលខ្លះទៀតខ្ញុំជិះគាត់ហាងគាត់ទៀតក៏មានតែមិនដែលបានឃើញគាត់ទេព្រោះខ្ញុំជិះកាត់តែម៉ោង៥ដែលជាពេលគាត់បិទហាងទៅហើយបើចង់ឃើញគាត់មានតែមកពេលថ្ងៃតែខ្ញុំមានពេលឯណាបើធ្វើការរាល់ថ្ងៃហ្នឹងគាត់ Online រាល់ថ្ងៃទាំង Line ទាំងFacebook តែខ្ញុំមិនដាច់ចិត្ត Chatទៅគាត់ទេមិនមែនខ្ញុំចង់អោយគាត់ Chat មកខ្ញុំមុនទេតែខ្ញុំមិនហ៊ានសោះមិនដឹងមកពីអីពេលខ្លះទៀតខ្ញុំធ្វើជា Post Status ខូចចិត្តពីនេះពីនោះអោយគាត់ចាប់អារម្មណ៍គាត់ឃើញហើយពេលខ្លះគាត់ Chat មកសួរថាមានរឿងអីនឹកគាត់មែនទេ?
អីយ៉ាពិតជាបានផលមែនគាត់ Chat មកមែន។ខ្ញុំថានឹកតែមិនហ៊ាន Chatទៅរំខានទេ។គាត់សួរមកវិញថាបើនឹកម៉េចមិន Chatមកគាត់ហ្នឹងខ្លាមែនបានជាខ្លាច។ គាត់ប្រាប់ថាគាត់រវល់ព្រោះភ្ញៀវកម្មង់ឥវ៉ាន់ច្រើនព្រោះជិតចូលឆ្នាំចិនហើយគាត់សន្យាថាលើកក្រោយបើទោះជាគាត់រវល់យ៉ាងណាក៏ដោយក៏គាត់នៅតែ Chatមកដែរព្រោះខ្ញុំនៅចាំបានសម្ដីគាត់មួយថាគាត់មិនចង់ឃើញខ្ញុំនៅតែឯងទេគាត់នឹងនៅកំដរជានិច្ចទោះបីជាពេលខ្លះគាត់ងងុយគេងឬរវល់ក៏ដោយក៏គាត់នៅព្យាយាមលេងជាមួយខ្ញុំដែរ។ស្គាល់គ្នាបានជិត៤ខែហើយតែខ្ញុំនៅមិនដែលបានជួបមុខគ្នាផ្ទាល់សោះមិនមែនខ្ញុំឬគាត់មិនចង់ទេតែពេលវេលាមិនទាន់ល្អនៅឡើយពេលខ្លះគាត់បបួលខ្ញុំញ៉ាំអីពេលខ្លះគាត់បបួលខ្ញុំមើលកុនតែខ្ញុំតែងតែបដិសេធជានិច្ចព្រោះគាត់ទៅជាមួយមិត្តគាត់ខ្ញុំថាចាំទៅតែ២នាក់គាត់បានទៅព្រោះខ្ញុំខ្មាស់មិត្តភិក្តគាត់ណាស់ខ្ញុំថាចាំថ្ងៃណាពេលវេលាល្អខ្ញុំនឹងទៅជាមួយគាត់នៅថ្ងៃណាមួយមិនខាន។
ពិធីបុណ្យចូលឆ្នាំចិនក៏បានមកដល់គាត់បានចេញទៅថៃនៅថ្ងៃចូលឆ្នាំចិនថ្ងៃទីមួយចំនែកខ្ញុំក៏បានទៅលេងកោះរ៉ុងនៅក្រុងកំពង់សោមដែរហើយទំនាក់ទំនងយើងក៏បានដាច់មួយរយះ។កោះរ៉ុងស្អាតណាស់ខ្ញុំគិតថាបើបានមកជាមួយគាត់មិនដឹងជាល្អយ៉ាងណាទេ។ខ្ញុំបានឃើញគាត់ Postរូបជាច្រើននៅប្រទេសថៃគាត់ប្រាប់ថាគាត់ទៅគ្នា៣នាក់ជាមួយបុរសប្លែកមុខម្នាក់តែគាត់មានគ្នាគាត់ទៅមុន៤-៥នាក់ទៀត។ខ្ញុំឃើញបុរសនោះថតជាមួយគាត់ច្រើនសន្លឹកណាស់តែខ្ញុំមិនបានសួរថាអ្នកណាគេទេគាត់ក៏មិនបានប្រាប់ថាជានរណាដែរ។
ពិធីបុណ្យបានបញ្ចប់គាត់ក៏បានមកដល់ខ្មែរវិញខ្ញុំចូលទៅមើលក្នុង Timeline គាត់។គាត់បានPost Photo ជាច្រើនរូបនៅប្រទេសថៃហើយទៅ Shopping នៅច្រើនកន្លែងណាស់មើលទៅដូចជាសប្បាយណាស់ខ្ញុំក៏ចូល Comment ក្នុងរូបគាត់ដោយដាក់ Sticker សើចមួយ។មួយសន្ទុះក្រោយមកគាត់ក៏បាន Chatមកខ្ញុំថា
-មកដល់ភ្នំពេញវិញនៅ
-មកដល់ម្សិលមិញចុះយើង?
-មកដល់ល្ងាចមិញហត់ខ្លាំងណាស់ព្រោះដើររហូត
-ល្អហើយបានស្រកគីឡូ
-មិនស្រកទេព្រោះញ៉ាំច្រើនណាស់ចុះយើងទៅលេងកោះសប្បាយទេ?
-សប្បាយណាស់ព្រោះកោះមានទេសភាពស្អាតណាស់ខ្ញុំនឹងទៅម្ដងទៀត
-Lolxxx
-និយាយអញ្ជឹងខ្ញុំមានរបស់មួយអោយយើងតែមិនដឹងថាយើងពេញចិត្តឬអត់ទេ
ស្រាប់តែគាត់ Readហើយគាត់មិនតបមកវិញសោះមកពីគាត់គេងលក់ទេដឹង?តែទម្លាប់គាត់ទោះជាគាត់គេងស្អែកឡើងគាត់ឃើញគាត់នឹងតបមកវិញជាមិនខានដូចនេះខ្ញុំចាំគាត់តបនៅថ្ងៃស្អែកសិន។ស្អែកមកដល់ហើយនៅមិនឃើញគាត់តបទៀតមានអីកើតឡើងទៅហ្ន?មួយថ្ងៃបាត់ពីរថ្ងៃបាត់នៅមិនឃើញគាត់តបទៀតសាកប្រើ Style ចាស់ Post Status ខូចចិត្តទៀតសិនPostរាល់ថ្ងៃហើយនៅតែមិនមានប្រតិកម្មទៀតឬមួយក៏គាត់ខឹងខ្ញុំរឿងអីទេដឹង?មិនហ៊ាន Chatទៅគាត់សោះ។ខ្ញុំក៏បណ្ដោយអោយវាទៅតាមដំនើររហូតដល់ពីរអាទិត្យនៅតែមិនឃើញគាត់ Chat មកទៀត។ ហ៊ើយពេលណាគាត់នឹកឃើញគាត់តបហើយ
០៩ មិនា ឆ្នាំ២០១៥ (Day Of Heart Broken and Growing Pain)
ខ្ញុំចូលទៅមើល Friends Online ជារៀងរាល់ថ្ងៃស្រាប់តែថ្ងៃមួយខ្ញុំមិនបានឃើញគាត់នៅក្នុង Friends Online ហ្នឹងទេខ្ញុំក៏ឆ្ងល់ព្រោះរាល់ដងទោះគាត់មិន Online ក៏ខ្ញុំឃើញគាត់នៅក្នុងហ្នឹងដែរឬក៏គាត់ Block ខ្ញុំបាត់ទៅ?ខ្ញុំមិនបង្អង់យូរខ្ញុំក៏ចូលទៅកន្លែង Search Friend ហើយខ្ញុំវាយឈ្មោះគាត់ស្រាប់តែមិនឃើញសោះបេះដូងខ្ញុំពេលនេះចាប់ផ្ដើមលោតខុសពីធម្មតាហើយខ្ញុំក៏ព្យាយាមវាយម្ដងទៀតនៅតែមិនឃើញទៀតមែនទែនហើយលើកនេះគាត់បាន Block ខ្ញុំហើយខ្ញុំមិនអស់ចិត្តខ្ញុំគិតថាឬក៏គាត់ Block ខ្លួនឯងចោលទេដឹង?ខ្ញុំក៏យកFacebook អ្នកផ្សេងហើយវាយរកឈ្មោះគាត់ស្រាប់តែឃើញ..... ថ្លើមខ្ញុំធ្លាក់ខ្ពាក់ពុទ្ធោអើយគាត់បានBlock ខ្ញុំមែនតើមកពីបញ្ហាអីទៅ? ខ្ញុំខុសអីទៅ? ពេលនេះខួរក្បាលខ្ញុំពោពេញដោយសំនួរមួយសែនជំពូកដែលគ្មានចម្លើយ។ខ្ញុំនៅតែមិនយល់ហេតុអីបានជាគាត់ Block ខ្ញុំចោលដោយគ្មានហេតុផលបែបនេះ? គាត់ស្អប់ខ្ញុំណាស់មែនទេ? តែគាត់មិនមែនជាមនុស្សគ្មានហេតុផលទេយ៉ាងណាក៏គាត់ប្រាប់ខ្ញុំដែរឬមួយមានអាថ៏កំបាំងពីក្រោយរឿងនេះ?អាចមកពីគាត់ស្អប់ខ្ញុំដែលប៉ុន្មានថ្ងៃនេះPost អីចម្លែកៗទាក់ទងនឹងគាត់ពេក?អាចមកពីគ្រួសារគាត់ដឹងរឿងនេះ?អាចមកពីសង្សារថ្មីគាត់ដឹងពីទំនាក់ទំនងរវាងខ្ញុំនឹងគាត់?អាចមកពីគាត់មិនសប្បាយចិត្តនូវរៀងអ្វីមួយ?សំនួរអស់ទាំងនេះមានតែគាត់ទេអាចប្រាប់ខ្ញុំបាន។
ក្រោយពីដឹងថាគាត់ Blockខ្ញុំហើយខ្ញុំគ្មានកម្លាំងកំហែងធ្វើការទេហើយក៏មិនបានតាមជីកឬកជីកគល់ចង់ដឹងពីហេតុផលនៃរឿងនេះដែរតើខ្ញុំបានធ្វើនូវកំហុសអីទៅ? ខ្ញុំទ្រាំបានពីរបីថ្ងៃខ្ញុំនៅតែមិនអស់ចិត្តតើមានអីកើតឡើងលើគាត់ទៅ?ខ្ញុំនៅមិនសុខទេបើមិនបានដឹងពីហេតុផល។ ទីបំផុតខ្ញុំក៏សម្រេចចិត្តថានឹងតាមរកហេតុផលពីក្រោយរឿងនេះអោយទាល់តែឃើញ។ខ្ញុំសាកផ្ញើរសារទៅLine របស់គាត់ជាច្រើនដែលមានអត្តន័យថា
-ខ្ញុំគ្រាន់តែចង់ដឹងហេតុអីបានជាយើងBlock ខ្ញុំចេញពីFacebook អញ្ជឹង? តើខ្ញុំបានធ្វើអីខុស?អ្នកស្អប់ខ្ញុំឬមិនចូលចិត្តខ្ញុំអ្នកគ្រាន់តែប្រាប់ហេតុផលអោយខ្ញុំបានដឹងថាហេតុអ្វី?បើសិនជាអ្នកស្អប់ខ្ញុំពិតមែន អូខេខ្ញុំអាចដើរចេញពីជិវិតអ្នកបានតែសូមប្រាប់ហេតុផលអោយខ្ញុំបានដឹងផង។សង្ឃឹមថាអ្នកនឹងតបមកវិញនឹងប្រាប់ហេតុផងដល់ខ្ញុំផងកុំទៅស្ងាត់ៗបែបនេះអី។
ជាច្រើនម៉ោងទៅហើយនៅតែមិនតបមកវិញទៀតសម្បីតែ Readទីបំផុតខ្ញុំដឹងថាគាត់ក៏ Block Line ខ្ញុំដែរពេលនេះខ្ញុំអស់វិធីនឹងស្វែងរកហេតុផលហើយ ហើយក៏មិនមានពេលបានលេងជាមួយគាត់ទៀតដែរបើទោះជាគាត់ Unblock ខ្ញុំវិញក៏ដោយក៏ពួកយើងមិនមែនជា Friendនឹងគ្នាទៀតដែរលុះត្រាណាតែគាត់ Addខ្ញុំម្ដងទៀតតែខ្ញុំគ្មានសង្ឃឹមទេអ្វីៗចប់ត្រឹមពេលនេះហើយ ខ្ញុំមិនយល់ទាល់តែសោះតើមានរឿងអីកើតឡើងទៅ?
ឃ្លាតពីគាត់៤-៥ថ្ងៃហើយពេលនេះគាត់យ៉ាងម៉េចទៅហើយ?ខ្ញុំនឹកគាត់ណាស់ពេលនេះបើចង់់ឃើញគាត់មានតែទៅហាងគាត់ទេតែធ្វើយ៉ាងម៉េចទៅបើធ្វើការរហូតហ្នឹង។រាល់ល្ងាចពេលទៅណាម្ដងៗខ្ញុំតែងតែជិះកាត់ហាងគាត់ជានិច្ចទោះបីជាទិសដៅមិនទៅតាមផ្លូវហ្នឹងក៏ដោយមិត្តខ្ញុំយល់ពីបំនងខ្ញុំចង់ធ្វើអីតែវាមិនបានហាមខ្ញុំទេវាអោយខ្ញុំធ្វើតាមចិត្តតែមិនដែលបានឃើញគាត់ទេព្រោះគាត់បិទទ្វាហើយតែនៅតែសង្ឃឹមថាពេលណាមួយនឹងបានឃើញគាត់មិនខាន។
ថ្ងៃមួយជាថ្ងៃអាទិត្យដោយសារតែចង់ដឹងពេកខ្ញុំក៏សម្រេចចិត្តជិះទៅហាងគាត់ស្ងាត់ៗមិនអោយគាត់ឃើញខ្ញុំបានឈរមើលគាត់ពីចម្ងាយពេលនេះអ្វីដែលខ្ញុំឃើញគឺគាត់កំពុងតែសើចសប្បាយតែមិនដឹងសប្បាយពីរឿងអីទេមានន័យថាគាត់មិនបានពិបាកចិត្តដូចដែលខ្ញុំស្មាននោះទេគេតែងតែនិយាយថាបើកាលណាយើងឃើញមនុស្សដែលយើងស្រលាញ់មានក្ដីសុខនោះយើងក៏មានក្ដីសុខដូចគេដែរទោះបីជាខាងក្នុងយើងខ្ទេចខ្ទាំយ៉ាងណាក៏ដោយ។ខ្ញុំញញឹមហើយដើរចេញពីទីនោះយ៉ាងប្រញ៉ាប់។មកដល់ពេលនេះទៅហើយខ្ញុំនៅមិនទាន់រកហេតុផលឃើញទៀតខ្ញុំទាល់តម្រិះហើយនៅសល់តែវិធីមួយតែប៉ុននោះគឺCall ទៅគាត់ផ្ទាល់តែម្ដង។មកពីរៀនចិនវិញខ្ញុំក៏ខ្ចីទូរសព្ទ័012បងស្រីខ្ញុំយកតេទៅគាត់។តេទៅជិត១០ដងទៅហើយគាត់នៅតែមិនព្រមចុចទទួលទៀតគាត់ធ្លាប់ប្រាប់ខ្ញុំថាគាត់កម្រនិយាយទូរសព្ទ័ពេលយប់ណាស់ខ្ញុំនៅតែព្យាយាមចុចទៅគាត់ទីបំផុតគាត់ក៏ចុចទទួលដំបូងគាត់និយាយថា
-អាឡូរកអ្នកណាគេដែរ?
-យើងឈ្មោះសីហាហ្នឹងមែនទេ?
-បាទរកអ្នកណាគេយើងជាណាគេ?
-ខ្ញុំមនុស្សដែលយើង Block នោះអី
-បាទ?អ្នកណាគេ???????លឺអត់???អាឡូ?
ពេលនោះមិនដឹងជា Network ឬមកពីគាត់មានចេតនាមិនចង់និយាយទេបានជាបែបហ្នឹងទីបំផុតការសន្ទនាក៏បានដាច់។ខ្ញុំព្យាយាមទាក់ទងទៅគាត់ទៀតតែប្រហែលជាគាត់ដឹងថាខ្ញុំជាអ្នកណាហើយបានជាមិនលើកដូចនេះតេជិត២០ដងនៅតែមិនលើកខ្ញុំក៏ដាច់ចិត្តផ្ញើរសារទៅម្ដងក្រែងបានផលជាងអត្តន័យដូចពេលដែលខ្ញុំផ្ញើរអោយគាត់ក្នុង Line អញ្ជឹងទីបំផុតគាត់នៅតែមិនតបមកវិញ។ ពេលនេះខ្ញុំចាប់ផ្ដើមដឹងបណ្តើរៗហើយថាគាត់ស្អប់ខ្ញុំហើយ។ ខ្ញុំក៏ព្យាយាមកាត់ចិត្តពីគាត់។
នៅតែមិនអស់ចិត្តទៀតខ្ញុំពិតជាចង់ដឹងខ្លាំងណាស់តើមានរឿងអីទៅ?៣ថ្ងៃក្រោយមកទៀតខ្ញុំក៏ដាច់ចិត្តយកលេខផ្ទាល់ខ្ញួនតេទៅគាត់តែម្ដង។ដូចលើកមុនអញ្ជឹងគាត់នៅតែមិនលើកដដែលខ្ញុំក៏ព្យាយាមតេទៅគាត់ជិត៣០ដងមានពេលខ្លះគាត់ចុចបិទទៀតទីបំផុតគាត់ផ្ញើរសារមកថាគាត់កំពុងតែមើលកុននៅខាងក្រៅ។ ខ្ញុំក៏ផ្អាកតេទៅគាត់រហូតដល់ម៉ោង១០យប់ខ្ញុំក៏ព្យាយាមតេទៅគាត់ទៀតព្រោះខ្ញុំគិតថាគាត់ចេញពីមើលកុនហើយ។ នៅតែមិនលើកដដែលគាត់ក៏ផ្ញើរសារមកថាគាត់គេងហើយ។
ខ្ញុំក៏តបសារទៅគាត់ថា
-តើអាចអោយពេលខ្ញុំ២-៣នាទីនិយាយជាមួយយើងបានទេ?សីហាតើមានរឿងអីកើតឡើងទៅ?ម៉េចក៏សុខៗរឿងវាទៅជាបែបនេះ?ប្រាប់ខ្ញុំបន្តិចមក។សុំនិយាយជាមួយយើងមួយនាទីបានទេដើម្បីអោយខ្ញុំអស់ចិត្ត។
សូមទទួលទូរសព្ទ័នឹងពន្យល់ខ្ញុំពីរឿងនេះផងយើងមិនមែនជាមនុស្សចិត្តដាច់បែបនេះទេ?
គាត់ក៏តបមកវិញថា អូខេចាំខ្ញុំប្រាប់យើងនៅថ្ងៃស្អែកតែពេលនេះខ្ញុំងងុយគេងណាស់
ខ្ញុំក៏ទន្ទឹងចាំថ្ងៃស្អែកមកដល់
ថ្ងៃទី១៤ មិនា២០១៥ (The Reason Why? )
ស្អែកឡើងទូរសព្ទ័បាន Alert Message Line ជាច្រើនដងជាប់គ្នាខ្ញុំបើកមើលស្រាប់តែឃើញគាត់ផ្ញើរសារមកថា
-សួស្ដី!ខ្ញុំមកវិញហើយ។ សុខសប្បាយទេ?
ខ្ញុំអរណាស់ព្រោះគាត់នៅតែមិនភ្លេចការសន្យារបស់គាត់កាលពីម្សិលមិញខ្ញុំតបទៅភ្លាមៗ
-ខ្ញុំមិនសប្បាយចិត្តទេ។មានរឿងអីកើតឡើងចំពោះយើងទៅ?ហេតុអីគ្រប់យ៉ាងទៅជាបែបនេះតើខ្ញុំបានធ្វើអីខុសដាក់យើងមែនទេ?ប្រាប់ខ្ញុំបានទេ?
គាត់មិនទាន់និយាយអ្វីទេតែគាត់បានផ្ញើរ Sticker មួយដែលបញ្ជាក់ពីភាពពិបាកចិត្តរបស់គាត់
ខ្ញុំឃើញគាត់មិនតបបែបនេះក៏ផ្ញើរសារទៅគាត់ថែមទៀត
-មានរឿងអីទៅ?ប្រាប់មក ឬមួយគ្រួសារយើងដឹងអំពីទំនាក់ទំនងយើងស្រលាញ់ភេទដូចគ្នាមែនទេ? ឬយើងនឹងរៀបការជាមួយមនុស្សស្រី? ឬយើងមានសង្សារថ្មីហើយគេមិនចង់អោយយើងលេងជាមួយខ្ញុំមែនទេ? ឆ្លើយតបមកខ្ញុំមកណា
ពេលនេះគេដូចជាអ្នកទោសត្រូវខ្ញុំចាប់សួរចម្លើយអញ្ជឹង។ចាំអស់មួយម៉ោងគាត់ក៏តបមកថា
Lolzzz Okay ខ្ញុំនឹងប្រាប់យើងពីគ្រប់យ៉ាងនៅពេលយប់ឥលូវខ្ញុំរវល់ណាស់
Okay ខ្ញុំរងចាំចម្លើយពីអ្នក។សង្ឃឹមថាអ្វីៗនឹងប្រសើរឡើងទៅចុះ។
ខ្ញុំក៏នៅធ្វើការធម្មតាក្នុងចិត្តខ្ញុំមិនដឹងគិតពីអ្វីខ្លះទេព្រោះខ្ញុំអន្ទះអន្ទែងណាស់អ្នកដែលធ្លាប់ជួបអារម្មណ៍បែបនេះនឹងយល់ពីវាមិនខាន។ខ្ញុំបន់អោយតែដល់យប់ឆាប់ៗទេអាលនឹងបានដឹងពីហេតុផលទីបំផុតអ្វីដែលរងចាំបានមកដលគឺដល់ពេលយប់ហើយតែមិនឃើញគាត់តប Line មកសោះម៉ោង៩ទៅហើយឬក៏គាត់ព្យាយាមគេចវេសពីខ្ញុំទៀតតែគាត់ Readសារខ្ញុំរួចហើយឬក៏គាត់ភ្លេច?ផ្ញើរសារទៅគាត់ទៀតសិន
-Hey Hey អាចប្រាប់ខ្ញុំបាននៅ?
៩ : ៣០នាទីហើយនៅមិនទាន់បានតបទៀតខ្ញុំចង់ដឹងណាស់
ម៉ោង១០គាត់ក៏បានតបមកខ្ញុំវិញថា
-Sorry ខ្ញុំមិនបាន Block អ្នកទេតែសង្សារថ្មីរបស់ខ្ញុំគេឆែកមើលទូរសព្ទ័ខ្ញុំហើយឃើញខ្ញុំនឹងអ្នកលេងផ្លែមល្អែមស៊ីជម្រៅជាមួយគ្នាខ្លាំងពេកគាត់ក៏ Block ទៅ។តែឥលូវលេងអីហើយគាត់ព្រមជឿហើយថាអ្នកនឹងខ្ញុំគ្រាន់តែជាមិត្តធម្មតាប៉ុណ្ណោះ។
អ្វីដែលខ្ញុំធ្លាប់គិតកាលពីមុនពិតជាមិនខុសមែនបុរសដែលថតរូបជាមួយគាត់នៅប្រទេសថៃនោះគឺជាសង្សារថ្មីគាត់មែន។គេជាបុរសសង្ហាណាស់ហើយជាពពួក High Fashion និយមទៀតតែមើលទៅដូចជានៅក្មេងជាងគាត់។តាមដែលខ្ញុំចូលមើល Profile របស់សង្សារថ្មីគាត់បើខ្ញុំមិនខុសទេម្នាក់នោះគេជាបុគ្គលិករបស់ធនាគារ ធនាគារ១។ ពួកគេទាំងពីរពិតជាសាកសមនឹងគា្នណាស់គេនោះមានអីគ្រប់យ៉ាងទាំងអស់ដែលខ្ញុំមិនមានគេជាបុរសសង្ហារជាអ្នកមានទ្រព្យតែខ្ញុំមិនមែនទេ។អ្នកណាថាស្នេហាមិនគិតពីមានក្រ?អ្នកណាថាស្នេហាជារឿងរបស់មនុស្សពីរនាក់?
ពេលនេះខ្ញុំយល់ហើយថាភាពក្រីក្រធ្វើអោយយើងបាត់បង់ឧកាសទាំងអស់។ស្នេហាមិនមែនដូចជារឿងប្រលោមលោកដែលគេតែងតែធ្វើអោយបុរសអ្នកមានមកស្រលាញ់នារីអ្នកក្រនោះទេស្នេហាបែបនេះមានតែក្នុងរឿងនិទានតែប៉ុណ្ណោះតែសម្រាប់ជិវិតពិតគេអ្នកមានត្រូវស្រលាញ់អ្នកមានដូចគ្នាហើយ។ខ្ញុំមិនដឹងថាទំនាក់ទំនងរវាងគេនឹងគាត់ចាប់ផ្ដើមតាំងពីពេលណាទេតែខ្ញុំឆ្ងល់ណាស់បើគាត់ចាប់ផ្ដើមស្រលាញ់គ្នាហើយហេតុអីគាត់បាច់លាក់ខ្ញុំធ្វើអីហេតុអីក៏គាត់មិនប្រាប់ខ្ញុំអោយដឹងពីរឿងនេះសោះអញ្ជឹង។គាត់ធ្លាប់និយាយលេងជាមួយខ្ញុំថាអោយខ្ញុំជួយរកសង្សារអោយគាត់តែខ្ញុំប្រាប់ថាមិនហ៊ានរកអោយទេព្រោះខ្លាចគេធ្វើបាបឬបោកប្រាសគាត់ហើយណាមួយខ្ញុំក៏មិនដឹងថារកអ្នកណាអោយគាត់ដែរព្រោះគាត់ស្អាតអញ្ជឹងពិបាកនឹងរកអ្នកដែលសាកសមនឹងគាត់ណាស់។បើគាត់មានសង្សារថ្មីក៏ជារឿងល្អមួយដែរបើគាត់ប្រាប់ខ្ញុំមួយម៉ាត់រឿងក៏មិនដល់ថ្នាក់នេះដែរ។
ខ្ញុំបានដឹងការពិតពីក្រោយរឿងនេះហើយខ្ញុំក៏មិនមានប្រតិកម្មខឹងឬស្អប់គាត់ទេខ្ញុំក៏តបទៅថាខ្ញុំក៏គិតបែបនេះដែរព្រោះខ្ញុំបានឃើញអ្នកនឹងគេទៅលេងប្រទេសថៃជាមួយគ្នា។ពេលនេះខ្ញុំបានស្ងប់ចិត្តហើយទោះជាយ៉ាងណាក៏ខ្ញុំបានចាកចេញជាមួយហេតុផលមួយដែលខ្លួនខ្ញុំអាចទទួលយកបានដែលមិនមែនរស់នៅជាមួយភាពមន្ទិលសង្ស័យដូចកាលពីមុន។ពេលនេះទំនាក់ទំនងខ្ញុំរវាងគាត់ស្ទើរតែដាច់ទាំងស្រុងហើយព្រោះខ្ញុំមិនហ៊ានលេងជាមួយគាត់ដូចមិនទៀតទេឯគាត់វិញក៏ដូចគ្នាដែរ។ សង្សារគាត់ធ្វើត្រូវហើយអ្នកណាមិនប្រចណ្ឌដែលឃើញសង្សារខ្លួនឯងលេងជាមួយអ្នកដទៃនោះសម្បីតែខ្ញុំក៏ប្រចណ្ឌដែរទោះបីត្រឹមតែជាមិត្តក៏ដោយ។
ពេលនេះខ្ញុំបានត្រលប់ទៅកាន់ជិវិតដូចកាលពីមុនវិញហើយខំធ្វើការរកលុយដើម្បីទម្លុះភាពក្រព្រោះភាពក្រីក្រនេះធ្វើអោយគេមើលងាយយើង។ ពេលនេះខ្ញុំបានឡើងប្រាក់ខែហើយស្ដាយណាស់ដែលមិនបានអញ្ជើញគាត់ញ៉ាំបាយទុកជាការសងគុណគាត់ហើយរាល់ពេលដែលនឹកគាត់គឺមានតែមើលរូបថតនឹង Video របស់គាត់តែប៉ុណ្ណោះដែលអាចរម្ងាប់ចិត្តនឹកបាន។បន្ទាប់ពីជួបរឿងនេះហើយខ្ញុំក៏សម្រេចចិត្ត Block Account Facebook ខ្លួនឯងមួយរយះដើម្បីសម្រាកព្យាបាលរបួសតែពេលនេះគាត់ Unblock ខ្ញុំវិញហើយតែយើងមិនមែនជា Friend នឹងគ្នាទៀតទេទាល់តែខ្ញុំឬគាត់ Addគ្នាម្ដងទៀតតែទោះចង់ Addគាត់ក៏ Add ទៀតលេងចូលហើយព្រោះគាត់លេងអោយគេ Addគាត់ទៀតហើយ។
ពេលណាខ្ញុំសប្បាយចិត្តខ្ញុំនឹង Active Account Facebook ខ្ញុំវិញ។ រឿងរ៉ាវមានតែប៉ុននឹងហើយមូលហេតុដែលខ្ញុំសុខចិត្តអង្គុយរាប់ម៉ោងអោយមូសខាំដើម្បីសរសេររឿងនេះអោយចប់នោះគឺដោយសារខ្ញុំចង់បង្ហាញពីរឿងដែលអស្ចារ្យមួយដែលខ្ញុំអាចដើរតាមក្ដីស្រមៃរបស់ខ្ញុំដើម្បីតាមរកបុរសម្នាក់ដែលខ្ញុំមិនស្គាល់សម្បីតែឈ្មោះទីបំផុតព្រហ្មលិខិតក៏អោយខ្ញុំជួបគាត់មែនទោះបីជាក្នុងរយះពេលបានត្រឹមតែ៤ខែក៏ដោយតែគាត់បានធ្វើរឿងល្អអោយខ្ញុំច្រើនណាស់ដែលពិបាកនឹងបំភ្លេចខ្ញុំនឹងចងចាំវាជារៀងរហូត។ វាពិបាកនឹងជឿណាស់សម្រាប់អ្នកទាំងអស់គ្នាតែវាបានកើតឡើងរួចទៅហើយបើវាមិនកើតឡើងលើរូបខ្ញុំក៏ខ្ញុំសរសេរវាមិនចេញដែរ ព្រោះខ្ញុំមិនមែនជាអ្នកនិពន្ធទេខ្ញុំអាចសរសេរវាបានតាមការចងចាំនឹងតាម Chat ដែលខ្ញុំលេងជាមួយគាត់តែប៉ុណ្ណោះ។ពេលខ្លះខ្ញុំត្រូវសរសេរវាគ្រប់ទីកន្លែងទោះបីជាម៉ោងធ្វើការក៏ដោយព្រោះខ្ញុំខ្លាចភ្លេចហើយមានពេលខ្លះទៀ់តខ្ញុំសរសេរទាំងទឹកភ្នែកហូរក៏មានអ្នកដែលធ្លាប់ស្គាល់នូវនិយមន័យនៃពាក្យបាត់បង់ទើបយល់អារម្មណ៍នេះអ្នកណាខ្លះជួបរឿងបែបនេះទៅ?
ខ្ញុំលួចគិតថ្ងៃណាមួយនឹងបានក្បែរគាត់ដូចមុនបេះដូងខ្ញុំនឹងមានភាពកក់ក្ដៅខ្លាំងណាស់តែពេលនេះអ្វីៗត្រូវបានផ្លាស់ប្ដូរអស់ទៅហើយខ្ញុំគ្រាន់តែចង់ដឹងតើគាត់មានក្ដីសុខទេ?អ្វីដែលខ្ញុំនៅសល់គឺពាក្យជូនពរគាត់នឹងបុរសម្នាក់នោះអោយស្រលាញ់គ្នារហូតជាពិសេសសូមអោយមុខជំនួញគាត់ទទួលបានជោគជ័យហើយអ្វីដែលគាត់ចង់បានបំផុតនោះគឺសូមអោយគាត់សម្រកទម្ងន់បាន៧០គីឡូដូចដែលគាត់បានប៉ងព្រោះខ្ញុំមិនចង់ឃើញគាត់តមអាហារអត់បាយអត់ទឹកទៀតទេ។ហើយអ្វីដែលគាត់ខ្លាចបំផុតនោះគឺរៀបការជាមួយមនុស្សស្រី។ សូមជូនពរគាត់អោយគេចផុតពីឧបសគ្គនេះផងចុះ។បើយើងនៅតែមាននិស្ស័យនឹងគ្នាមែនសូមអោយខ្ញុំបានជួបបងម្ដងទៀតណា............ អរគុណសម្រាប់គ្រប់យ៉ាង.....................បងប្រុស។
អរគុណចំពោះពេលវេលាដ៏មានតម្លៃអាននៅរឿងនេះតាំងពីដើមដល់ចប់ជូនពរ Sabay ទទួលបានប្រិយមិត្តគាំទ្រកាន់តែច្រើនថែមទៀត។
Contact Line ID Theeradeth8887 សម្រាប់មិតិរិះគន់នឹងកែលម្អ។ខ្ញុំស្វាគមន៍រាល់មិតិនឹងយោបល់របស់មិត្តអ្នកអានគ្រប់ពេលវេលាសូមអរគុណ
ពីខ្ញុំ Dream,
(ការអានរបស់លោកអ្នកគឺជាកម្លាំងចិត្តខ្ញុំ)
អរគុណ Sabay ដែលបានចុះផ្សាយនូវរឿងរបស់ខ្ញុំ។
ប្រសិនបើ ប្រិយមិត្ត មានបញ្ហាស្នេហា បញ្ហាជីវិត ដែលចង់ចែករំលែកដល់មិត្តអ្នកអានបានជាបទ ពិសោធន៍ ឬជួយជាយោបល់ក្នុងការដោះស្រាយសូមផ្ញើអត្ថបទរឿងរ៉ាវពិតរបស់ អ្នកមកកាន់ pen.sophana@cidc.com.kh។ Sabay នឹងចុះផ្សាយជូន៕