• 2015-07-09 13:03:37
  • ព័ត៌មាន

៥តិចនិក​របស់ Sabay ​​ជួយឱ្យ​ដំណើរកម្សាន្ត ​អស់​លុយ​តិច

  • 2015-07-09 13:03:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចំណាយ​​ច្រើន​លើសលប់ លើដំណើរ​​កម្សាន្តតាមរមណីយដ្ឋាន ​ជា​ឧបសគ្គ​សំខាន់មួយ។​ ​​ប្រិយមិត្ត​​អាច​ឆ្លៀត​ពេល ​១ ឬ ​២​ នាទី ដើម្បី​អាន​​​តិចនិក​​ចាយ​លុយ​ឱ្យអស់តិចដូច​ខាងក្រោម៖

 

 

១. ធ្វើ​​បាយ​ម្ហូប​ពី​ផ្ទះ មនុស្ស​​ភាគ​ច្រើន​​ជាពិសេស​យុវវ័យ តែង​មើល​រំលង​ចំណុច​នេះ ដោយ​ពួកគេយល់​ថា​ ធ្វើ​អាហារ​​ខ្លួន​ឯង ហត់នឿយ និង​រញ៉េរញ៉ៃ​ច្រើន។ ផ្ទុយ​ទៅ​វិញ​នេះ​មិន​មែន​ជា​រឿង​លំបាក​ទេ បើ​​អ្នក​អាច​គិតលើម្ហូប​ណា​ងាយ​ៗដូចជា ស្ងោរ​ជ្រក់ ស្ងោរ​ង៉ាំង៉ូវ សម្ល​ឆា ចៀន​ស៊ុត ប្រហុក​ចិញ្ច្រាំ​ជាដើម។ ម្យ៉ាង​ទៀត ​អាហារ​ទាំង​នេះ មិន​ត្រឹម​តែ​​​ស្អាត មាន​រសជាតិ ​ហូប​គ្រប់គ្រាន់ និង​អស់​លុយ​តិច​ទេ ថែម​ទាំង​មាន​សុវត្ថិភាព​​ដល់​សុខភាព​ទៀតផង។ ​

 

២. ដើទិញ​ម្ហូប​ខ្លួន​ឯង តែមិន​គួរ​កុម្ម៉ង់​ពី​អ្នកលក់ នៅ​រមណីយដ្ឋាន​ខ្លះ ដូចជា​នៅ​កៀនស្វាយ​​ជាដើម មាន​កន្លែង​លក់​បាយ​ម្ហូប​​​ធូរ​ថ្លៃច្រើនជាច្រើន ដែល​ភ្ញៀវ​អាច​ទិញ​​ទទួល​ទាន​ដោយ​ខ្លួន​ឯងតាម​​តម្រូវការ​។ ភ្ញៀវក៏​អាច​​​កុម្ម៉ង់​​ម្ហូប​បាន​ដែរ តែ Sabay ឱ្យ​យោបល់​ថា គួរ​ទិញ​ខ្លួន​ឯង​ផ្ទាល់​វិញ ព្រោះ​អ្នកលក់​ឬ​ម្ចាស់​តូប អាច​លក់​ថ្លៃ ឬ​កេង​ចំណេញក្នុង​រូបភាព​ផ្សេងៗ​​។

 

៣. ដើរ​សួរ​តម្លៃ​តូប

នៅ​គិរីរម្យ ឬ​កៀនស្វាយទៀតសោត តែងមាន​​មាន​តូប​សម្រាប់​អង្គុយ​​កម្សាន្ត ហើយ​អ្នក​ក៏​​មិន​កំណាញ់​ដែរ​ ចំពោះ​តម្លៃ​លើស​គ្នាតែ ​១ម៉ឺន ​២​ម៉ឺន​រៀល។ យ៉ាងណា​​អ្នក​គួរ​តែ​ស៊ើបសួរ​តម្លៃ​ឱ្យ​បាន​ច្រើន ដើម្បី​បាន​កន្លែង​ធូរថ្លៃ និង​មាន​ផាសុកភាព។ ម្យ៉ាង​មិនបាន​ន័យ​​ថា តំបន់​រមណីយដ្ឋាន​ទាំងអស់​ សុទ្ធ​តែ​តម្រូវ​ឱ្យ​ភ្ញៀវជួល​តូប​អង្គុយ​ទេ ដូច្នេះ​អ្នក​អាច​រក​កន្លែង​​សមរម្យណាមួយ ដែល​មាន​ខ្យល់​អាកាស​ល្អ ហើយ​​ញ៉ាំ​អាហារជុំ​គ្នាដោយសប្បាយរីករាយ​។

 

៤. កុំ​ចំណាយ​លើ​ចំណីចំណុក​ឥត​ប្រយោជន៍ អាហារ​ហូប​ចុកជាច្រើន ត្រូវ​បាន​​ដាក់​លក់​តាម​​កន្លែង​កម្សាន្តនានា តែ​អ្នក​ត្រូវ​មើលផង​ដែរ​ថា​តើ អាហារ​និង​​របស់​ញ៉ាំ​ណា​គួរ​ទិញ និង​មិន​គួរ​ទិញ។ ធ្វើ​បែប​នេះ ​ជួយ​ឱ្យ​អ្នក​កាត់​បន្ថយ ការ​ចំណាយ​បាន​មួយ​កម្រិត ដែល​កុំ​ឱ្យ​ដូច​ពាក្យ​គេ​ថា "ចាយ​អត់​ដឹង​មុខ អត់​ដឹង​ក្បាល​កន្ទុយ"។  ​

 

៥. ដើរ​លេងជាក្រុម អ្នក​មិន​គួរ​ដើរលេង​តែ​២​ឬ​​៣​នាក់​ទេ ព្រោះ​ថា​ត្រូវ​ការ​ចំណាយ​ច្រើន​អាច​ដល់​ខ្ទង់ ១០០ដុល្លារ ទៅ ១៥០ដុល្លារ ប៉ុន្តែ​បើ​ជា​ក្រុម​ការងារ​ មិត្តភ័ក្ដិ​​ត្រឹម ១០ ឬ ១៥​នាក់ អាច​ចំណាយ​ខ្ទង់ ២០ ទៅ ៣០ ដុល្លារ​ប៉ុណ្ណោះ ហើយ​បាន​បរិយាកាស​សប្បាយ​រីករាយ​ទៀត​ផង៕

 

 

 

អូយ! ខ្មែរមានកន្លែងគេងអី​​​​​​​​​រ៉ូមែនទិក​ម៉េះ?

អូរត្រេះ ឆ្នេរ​សមុទ្រ​ស្ងប់ស្ងាត់​បរិយាកាស​ល្អ​បរិសុទ្ធ

 

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់