- 2015-10-10 18:28:01
- សុខភាព
សារធាតុសំខាន់ៗ ៤ ប្រភេទចាំបាច់សម្រាប់ចិញ្ចឹមសរីរាង្គកាយ
- 2015-10-10 18:28:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារធាតុសំខាន់ៗ ៤ ប្រភេទចាំបាច់សម្រាប់ចិញ្ចឹមសរីរាង្គកាយ
ចន្លោះមិនឃើញ
ជារៀងរាល់ថ្ងៃ សរីរាង្គកាយរបស់មនុស្សយើងត្រូវការបរិមាណសារធាតុចិញ្ចឹមជាក់លាក់ដែលមាននៅក្នុងចំណីអាហារ។ ក្នុងនោះសារធាតុអាហារ៤ប្រភេទ ដែលចាំបាច់ និងមានសារប្រយោជន៍ដល់សរីរាង្គកាយ គឺប្រូតេអ៊ីន ការបូហ៊ីដ្រាត ជាតិខ្លាញ់ល្អ និងអាហារកាកសរសៃ។
១. ប្រូតេអ៊ីន
ប្រូតេអ៊ីនជួយក្នុងការបង្កើតសាច់ដុំ។ ប្រូតេអ៊ីនមានសារៈប្រយោជន៍ក្នុងការរក្សារាងកាយរបស់អ្នកឲ្យមានថាមពល និងជួយលើកជំរុញការដុតរំលាយអាហារ។ ប្រូតេអ៊ីនត្រូវបានគេរកឃើញនៅក្នុងសាច់សត្វ ត្រី សាច់បសុបក្សី ស៊ុត និងផលិតផលដែលផលិតពីទឹកដោះគោ។ ជាមួយគ្នាផងដែរ ប្រូតេអ៊ីនក៏ត្រូវបានរកឃើញនៅក្នុងសណ្តែកសៀង ដែលខុសគ្នាពីប្រូតេអ៊ីននៅក្នុងសាច់សត្វ ដោយសារវាមិនមានកូឡេស្តេរ៉ូល ហើយមានជាតិខ្លាញ់ទាប។ សូមបរិភោគអាហារ២ ទៅ៣មុខផ្សេងៗគ្នាជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសារជាតិប្រូតេអ៊ីនដែលរាងកាយត្រូវការ។
២. កាបូហ៊ីដ្រាត
គឺសមាសធាតុសរីរាង្គដែលកើតមានឡើងនៅក្នុងអាហារនិងជាលិកា រួមទាំងស្ករ។ ប្រភេទជាតិស្ករដែលល្អបំផុតត្រូវបានគេរកឃើញនៅក្នុងផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ នំបុ័ង ផាស្តា អង្ករសម្រូប។ ការបរិភោគបន្លែផ្លែឈើចម្រុះពណ៌ជួយផ្តល់នូវសារធាតុជីវជាតិល្អប្រឆាំងនឹងអុកស៊ីតកម្ម។ ប្រភេទជាតិស្ករអាក្រក់ គឺដូចជាស្ករគ្រាប់ មិនមានសារធាតុកាកសរសៃ វីតាមីន និងសារធាតុរ៉ែទេ។ សូមបញ្ចូលប្រភេទស្ករល្អទៅក្នុងរបបអាហាររបស់អ្នក ដោយព្យាយាមបរិភោគបន្លែ ផ្លែឈើ សាឡាដ និងសាំងវ៉ិចជាអាហារសម្រន់។
៣. ជាតិខ្លាញ់ល្អ
ជាតិខ្លាញ់ដើរតួនាទីក្នុងរបបអាហារប្រចាំថ្ងៃ។ វាជួយរក្សាខួរក្បាល និងប្រព័ន្ធប្រសាទរបស់យើង ជួយស្រូបយកវីតាមីនដែលរលាយក្នុងជាតិខ្លាញ់ ជួយបង្កើនរសជាតិ និងជួយឲ្យភ្នែក ស្បែក ឆ្អឹង និងក្រចកមានសុខភាពល្អ។ ខ្លាញ់ល្អមាននៅក្នុងត្រី ខ្លាញ់ត្រី ប្រេងអូលីវ គ្រាប់សណ្តែក និងផ្លែអាវ៉ូកាដូ។
រក្សាការទទួលទានអាហារដែលមានជាតិខ្លាញ់តិច៖
សូមចៀសវាងអាហារបំពង
ចូរបរិភោគអាហារប្រភេទដុត អាំង ចំហុយ
អាហារស្រាប់ៗដូចជាទឹកជ្រលក់ ប័រ margarine និង mayonnaise
ទទួលទានតែអាហារដែលមានជាតិខ្លាញ់ទាប ដូចជាទឹកដោះគោ យ៉ាអួរ ទឹកជ្រលក់សាឡាដ...។
ទទួលទានអាហារសុខភាពម្សៅជីវជាតិបំប៉នសំរាប់ក្រឡុក (Formula 1 Nutritional Shake Mix) ជំនួសការញ៉ាំអាហារខាងក្រៅរបស់អ្នក។
រួមបញ្ចូលជាតិខ្លាញ់ល្អទៅក្នុងរបបអាហាររបស់លោកអ្នក៖
ទទួលទានត្រី២-៣ដង ក្នុង១សប្តាហ៍
បន្ថែមគ្រាប់ធញ្ញជាតិ សណ្តែក ឬក៏អាវ៉ូកាដូខ្លះទៅក្នុងសាឡាដរបស់អ្នក
ប្រើបេ្រងអូលីវជំនួយក្នុងការចម្អិនអាហារ
រក្សាប្រព័ន្ធសរសៃឈាមបេះដូងជាមួយTri-Shield ដែលផលិតឡើងពីប្រេងធម្មជាតិ Neptune (NKO) ដែលជាប្រភពចម្បងនៃអាស៊ីតខ្លាញ់អូមេហ្កា៣។ Herbalifeline គឺជាការរួមបញ្ចូលគ្នាតែមួយគត់នៃ EPA និង DHAអាស៊ីតខ្លាញ់អូមេហ្កា៣ ជួយឲ្យលោកអ្នកទទួលបានបេះដូងនិងសុខភាពល្អព្រមគ្នា។
៤. អាហារកាកសរសៃ
អាហារកាកសរសៃមានសារៈប្រយោជន៍ចាំបាច់ក្នុងការរំលាយអាហារ ហើយជួយឲ្យប្រព័ន្ធរំលាយអាហារមានតុល្យភាព វាជួយបំលាស់ទីចំណីអាហារតាមរយៈបំពង់រំលាយអាហារ។ អាហារកាកសរសៃត្រូវបានរកឃើញនៅក្នុងបន្លែ ផ្លែឈើ សណ្តែក ស្រូវសាលី គ្រាប់ធញ្ញជាតិ វាគាំទ្រមុខងារសុខភាពពោះវៀនជាមួយ Active Fiber Complex និងគាំទ្រមុខងាររបស់ពោះវៀនធំ និងពោះវៀនឲ្យមានសុខភាពល្អជាមួយFlorafiber ៕
អត្ថបទ៖ ផ្តល់ជូនដោយ Herbalife