• 2016-03-24 19:10:09
  • ព័ត៌មាន

ក្រុម​​យុវជន​ស្ម័គ្រចិត្ត ”ខ្ញុំ​ស្រលាញ់​ខេត្ត​កំពង់ចាម” លក់​អាវយឺត​យក​លុយ​ជួយ​សាលា​ក្រីក្រ

  • 2016-03-24 19:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

 

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ខេត្ត​កំពង់​ចាម បាន​បង្កើត​កម្មវិធី​លក់​អាវយឺត​​ដើម្បី​ជួយ​សាលា​បឋម​សិក្សា​ វត្តឃ្លា ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​បន្ទាយ​ថ្ម ឃុំ​អំពិល​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់​ចាម។កម្មវិធី​លក់​អាវ​នេះ ធ្វើ​ឡើង​ដោយ​ក្រុម​ "ខ្ញុំ​ស្រឡាញ់​ខេត្ត​កំពង់​ចាម" ប្រមាណ​ជា ៣០ នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ លក់​អាវ​យឺត នៅ​ក្នុង​ពិធី​បុណ្យ​ទន្លេ កាល​ពី​ថ្ងៃ​ទី ១១-១៣ ខែ​មីនា​ កន្លង​ទៅ​នេះ។ ទឹក​ប្រាក់​ដែល​ចំណេញ​នឹង​ជួយ​ដល់​សាលា​ក្រីក្រ។

 

 

 

លោក​ ឆាយ សុ​ថៃ អាយុ 27ឆ្នាំ ជា​អ្នកដឹកនាំ​ក្រុម​យុវជន​ស្ម័គ្រចិត្ត "ខ្ញុំ​ស្រលាញ់​ខេត្ត​កំពង់ចាម" បាន​អោយ​ដឹង​ថា ដោយ​មើល​ឃើញ​ពី​ការ​ខ្វះ​ខាត​របស់​សាលាបឋមសិក្សា​វត្ត​ឃ្លា​នោះ ក្រុម​របស់​លោក​បាន​បង្កើត​កម្មវិធី​លក់​អាវយឺត​មនុស្សធម៌ ដែល​ជា​អាវ​សម្រាប់​អបអរ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ចាម។

 

លោក​ឆាយ សុ​ថៃ ​បន្ដថា “ដោយ​ទទួល​បាន​​ការ​គាំទ្រ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម ក្នុង​រយៈពេល3ថ្ងៃ​នៃ​ពិធីបុណ្យ​ទន្លេ​កន្លងទៅ ​ក្រុម​របស់​លោក​លក់​អាវ​បាន​ប្រមាណ 1 200អាវ ដោយ​ថវិកា​ដែល​ចំណេញ​ពី​ការ​លក់​អាវយឺត​មនុស្ស​ធម៌​នេះ លោក​នឹង​យក​ទៅ​ចូលរួម​ចំណែក​សម្រាប់​សាងសង់​អគារសិក្សា​សម្រាប់​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា វត្ត​ឃ្លា ដែល​កំពុង​ខ្វះ​ខាត​អគារសិក្សា។

 

ជា​ចុងក្រោយ ​លោក ឆាយ សុ​ថៃ ​បាន​បង្ហើប​ឲ្យ​ដឹងថា “ក្នុង​ពេល​ឆាប់ៗ ខាងមុខនេះ លោក​នឹង​ប្រមូលផ្ដុំ​យុវជន​ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម អោយ​រួមគ្នា​សំអាត និង​ថែរក្សា​បរិស្ថាន​ក្នុង​ខេត្ត ដើម្បី​ជា​គំរូ​សម្រាប់​យុវជន​ជំនាន់​ក្រោយ ​និង​ជា​ការ​លើកស្ទួយ​មុខមាត់​ខេត្ត កំពង់ចាម​ផង​ដែរ៕

 

 

 

 
 

អត្ថបទ៖ ព្រំដែន  

មតិយោបល់