- 2016-03-31 16:20:25
- ព័ត៌មាន
វាលបញ្ចុះសព កំបូលក្នុងរដូវឆេងម៉េង
- 2016-03-31 16:20:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វាលបញ្ចុះសព កំបូលក្នុងរដូវឆេងម៉េង
ចន្លោះមិនឃើញ
ក្នុងរដូវ ឆេងម៉េង ឆ្នាំនេះ Sabayនឹងនាំប្រិយមិត្តទៅមើលទិដ្ឋភាពនៅទីបញ្ចុះសពកំបូល និងជួបជាមួយ អ្នកលើកផ្នូរនៅទីនោះផងដែរ។ ក្នុងរដូវ ឆេងម៉េង បងប្អូន ដែលមានជាប់សែស្រឡាយចិនតែងតែទៅសែនផ្នូរដូនតាដោយពួកគាត់មានជំនឿថា ដូនតាដែលបានចែកឋានទៅនឹងជួយថែរក្សាពួកគាត់អោយសុខសប្បាយ និងរកស៊ីមានបាន។
លោក សុធា អាយុ ១៧ ឆ្នាំ ជាអ្នកលើកផ្នូរម្នាក់នៅទីបញ្ចុះសពកំបូល រស់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយថា “ ជារៀងរាល់ឆ្នាំ ខ្ញុំតែងតែជួយការងារលើកផ្នូរនេះបន្តពីលោកឪពុករបស់ខ្ញុំ ដោយពុករបស់ខ្ញុំបានទទួលការពឹងពាក់ពីសំណាក់សាច់ញាតិនៃផ្នូរ ដែលមានចំនួនប្រហែល ១០ ផ្នូរក្នុងមួយឆ្នាំ។
សុធា បានឲ្យដឹងទៀតថា “ចាប់ពីថ្ងៃទី ១-៥ ខែ មេសា នេះ គឺជាពេលដែលទីបញ្ចុះសពកំបូលមានសកម្មភាពអ៊ូអរបំផុត ព្រោះជាពេលវេលាដែលសាច់ញាតិនៃផ្នូរទាំងអស់សម្រុកមកសែនផ្នូរអោយបានមុនថ្ងៃបញ្ចប់នៃរដូវឆេងម៉េងនេះ” ។
“ រដូវនេះជារដូវប្រាំងបងប្អូនក្នុងតំបន់នេះ ក៏បានសម្រាកពីការបង្ករបង្កើនផលស្រូវរដូវវស្សា ពួកគាត់បាននាំគ្នាមកទីបញ្ចុះសពកំបូលនេះ ដើម្បីជួយលើក និងសំអាតផ្នូរអោយគេ ហើយពួកគាត់ក៏ទទួលបានប្រាក់កម្រៃមួយចំនួនដែលសាច់ញាតិនៃផ្នូរគេបានអោយជាសារគុណ ដែលពួកបានជួយសំអាត និងថែរក្សាផ្នូរអោយគេ"។ សុធា និយាយ៕
អត្ថបទ៖ ព្រំដែន