• 2016-04-01 15:42:59
  • ព័ត៌មាន

តោះ ! ទៅ​ជួប​ជាមួយ​កសិករ​ដាំ​ស្មៅ ​នៅ​ឃុំ​ពុក​ឫស្សី

  • 2016-04-01 15:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

និយាយ​អំពី​ស្មៅ ​ដែល​យើង​តែងតែ​បាន​ឃើញ​គេ​យក​មក​ដាំ​លំអ​នៅ​តាម​សួនច្បារ​សាធារណៈ និង បណ្ដា​ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដោយ​យើង​មិន​បា​ចាប់អារម្មណ៍​ពី​ប្រភព​នោះ​ទេ។ ថ្ងៃនេះ ​Sabay នឹង​នាំ​ប្រិយមិត្ត​ទៅ​ជួប​ជាមួយ​កសិករ​ ដែល​បាន​ចាប់​អាជីព​ជា​អ្នក​ដាំ​ស្មៅ​នេះ ​ប្រហែល១០ឆ្នាំ​មក​ហើយ។

 

 

អ្នកស្រី សុខ​បាន អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ​ចែង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេ​ត​កណ្ដាល បាន​អោយ​ដឹង​ថា “ខ្ញុំ​បាន​ចាប់​អាជីព​ជា​កសិករ​ដាំ​ស្មៅ​នេះ​បន្ត​ ពី​ឪពុកម្ដាយ​របស់ខ្ញុំ តាំងពី​ខ្ញុំ​មាន​អាយុ​ប្រហែល ១៥ ឆ្នាំ ​មក​ម្ល៉េះ” ។

 

អ្នកស្រី សុខ​បាន បាន​បន្ដទៀត​ថា “នៅ​ក្នុង​តំបន់​នេះ ​គេ​និយម​ដាំ​ស្មៅ ២ ប្រភេទ​គឺ ស្មៅ​ស្លឹក​តូច​នាំ​ពូជ​ចូល​ពី​ប្រទេស​ជប៉ុន និង​ស្មៅ​ស្លឹក​ធំ​នាំ​ពូជ​ចូល​ពី​ប្រទេស​ម៉ាឡេស៊ី សម្រាប់​ខ្ញុំ​ដាំ​តែ​ស្មៅ ១ ប្រភេទ​ប៉ុណ្ណោះ គឺ​ស្មៅ​ជប៉ុន ដោយសារតែ​គេ​និយម​វា​​ច្រើន និង​មាន​តម្លៃ​ខ្ពស់។

 

អ្នកស្រី សុខ​បាន បាន​ប្រាប់​អោយដឹង​ថា “ដោយ​ការ​ដាំ​ស្មៅ​មាន​ភាព ងាយស្រួល​ក្នុង​ការ​ថែទាំ និង​មាន​ទីតាំងនៅ​ជិត​ផ្ទះ ខ្ញុំ​អាច​ថែទាំ​ក្នុង​ការ​ដាំ​ស្មៅ​លើ​ផ្ទៃដី​ប្រមាណ ៧០០ ម៉ែត្រការ៉េ តែ​ម្នាក់ឯង​បាន៕

 

 

 
 

 

អត្ថបទ៖ ព្រំដែន

មតិយោបល់