- 2016-04-12 16:44:18
- ព័ត៌មាន
ចម្ការផ្កាឈូករ័តន៍ កន្លែងដែលយុវវ័យប្រាថ្នាចង់ទៅ
- 2016-04-12 16:44:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្ការផ្កាឈូករ័តន៍ កន្លែងដែលយុវវ័យប្រាថ្នាចង់ទៅ
ចន្លោះមិនឃើញ
អំឡុងពេលថ្មីៗនេះ នៅតាមបណ្ដាញទំនាក់ទំនងសង្គម Facebook មានការបង្ហោះរូបជាច្រើន ដែលបានបង្ហាញពីចម្ការផ្កាឈូករ័តន៍ដ៏ស្រស់មួយកន្លែងដែល ស្ថិតនៅ ភូមិព្រែកឯង ឃុំរបងកាញ់ ស្រុកកៀនស្វាយខេត្តកណ្ដាល។
ប្រសិនបើប្រិយមិត្តចង់ផ្ដិតយករូបភាពដ៏ស្រស់នៃចម្ការផ្កាឈូករ័តន៍នេះ ប្រិយមិត្តអាចធ្វើដំណើរតាមក្រុងតាខ្មៅ រួចធ្វើដំណើរតាមមាត់ទន្លេក្រុងតាខ្មៅរហូតដល់ស្ពានព្រែកសំរោង បន្ទាប់មកឆ្លងស្ពានព្រែកសំរោង ប្រហែល ៧០០ ម៉ែត្រ សូមក្រឡេកមើលខាងស្ដាំដៃនោះលោកអ្នកនឹងបានឃើញចម្ការផ្កាឈូករ័តន៍ជាច្រើន។
ជាបន្ដ Sabayនឹងនាំប្រិយមិត្តទៅជួបជាមួយម្ចាស់ចម្ការផ្កាឈូកគឺ អ្នកស្រី សុទ្វ ពេជ្រ អាយុ ៤០ឆ្នាំបានប្រកបរបរដាំផ្កានេះប្រហែល ២០ ឆ្នាំ មកហើយ ដោយអ្នកស្រី និយាយថា ផ្កាប្រភេទនេះ គឺដាំតែមួយដងប៉ុណ្ណោះក្នុងមួយឆ្នាំៗ និងត្រូវប្រមូលផលនៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
អ្នកស្រីសុទ្ធ ពេជ្របន្ដទៀតថា “ជារៀងរាល់ឆ្នាំ គឺឈ្មួញមកទិញដល់ចម្ការខ្លះ និង អ្នកស្រីត្រូវយកទៅលក់នៅទីផ្សារ ដោយខ្លួនឯងខ្លះ តែមួយរយៈចុងក្រោយនៅពេលដែលផ្ការបស់អ្នកស្រីជិតដល់ពេលប្រមូលផលក៏ជាជាពេលវេលា ដែលចម្ការរបស់អ្នកស្រីមានភាពស្រស់ស្អាតបំផុត និងបានទាក់ទាញយុវវ័យជាច្រើនអោយចូលមកថតរូបលេង ដែលមានចំនួនរាប់រាយនាក់ក្នុងមួយថ្ងៃ។
អ្នកស្រី សុទ្ធ ពេជ្រ បានបង្ហើយឲ្យដឹងថា “អ្នកស្រីក៏ទទួលបានប្រាក់ចំណូលមួយចំនួនពីការចូលមកថតរូបលេងនេះផងដែរ ពោល គឺត្រូវបង់ ១ ០០០ រៀលក្នុងម្នាក់"៕
អត្ថបទ៖ ព្រំដែន