- 2016-04-19 16:59:53
- ព័ត៌មាន
តោះ ! ទៅមើលផ្លូវចូលវត្តត្រឡែងកែងឆ្នាំនេះ មានអ្វីប្លែក
- 2016-04-19 16:59:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ ! ទៅមើលផ្លូវចូលវត្តត្រឡែងកែងឆ្នាំនេះ មានអ្វីប្លែក
ចន្លោះមិនឃើញ
ក្នុងអំឡុងពេលចូលឆ្នាំរយៈពេល ៣ថ្ងៃ កាលពីពេលកន្លងទៅថ្មីៗនេះ នៅតាមផ្លូវចូលវត្តត្រឡែងកែង យុវវ័យជាច្រើនមកពីតំបន់ផ្សេងៗតែងតែនាំគ្នាមកលេងគប់ទឹកនៅទីនេះ ជារៀងរាល់ឆ្នាំ។
វត្តត្រឡែងកែង ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងមានចម្ងាយប្រហែល៥០ គីឡម៉ែតពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៥។
យុវវ័យដែលបានមកចូលរួមលេងនៅត្រូវលេងដោយសុជីវធម៌ និងភាពសប្បាយរីករាយបំផុតក្រោមការល្បាតជាប្រចាំរបស់កម្លាំងអាវុធហត្ថ និងអាជ្ញាធរក្នុងតំបន់។
កម្លាំងអាវុធហត្ថ និងអាជ្ញាធរក្នុងតំបន់បានប្រាប់ Sabay ឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ ការលេងគុបទឹកនៅទីនេះ គឺមិនមានភាពអសកម្មណាមួយដូចជាការវាយគ្នា ការលេងបន្លំ ការបាត់បង់ទ្រព្យសម្បត្តិ និង ការគប់ដោយទឹកកកបានកើតឡើងនៅឡើយទេ រហូតមកដល់ពេលក្រុមអាជ្ញាធរនៅមិនទាន់បានទទួលពាក្យបណ្ដឹងណាមួយនៅឡើយទេ។
អត្ថបទ៖ ព្រំដែន