• 2016-04-22 18:00:53
  • ព័ត៌មាន

ផ្លែ​ឪឡឹក​ឆ្ងាញ់​ មាន​នៅ​ឃុំ​ព្រែកតាមាក់

  • 2016-04-22 18:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

    តើ​ដឹង​ថា ផ្លែ​ឪឡឹក​ឆ្ងាញ់​មាន​នៅ​ឯ​ណា​អត់? ចង់​ដឹង​ Sabay នឹង​ប្រាប់​ គឺ​មាន​នៅ​ភូមិ​ស្វាយអាត់​លើ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែល​ប្រិយមិត្ត​អាចធ្វើ​ដំណើរ​ឆ្លងស្ពាន​ព្រែក​តា​មាក់ ដល់​រង្វង់​មូល បត់​ស្ដាំ​ប្រហែល​ ២គីឡូ​ម៉ែត្រ រួច​មើលទៅ​ខាងឆ្វេង​ដៃ​នោះ ​ប្រិយមិត្ត​នឹង​បានឃើញ​ចំការឪឡឹក​ជាច្រើន។

 

 

លោក វ៉ា​យ សាវ៉ាត អាយុ ៣២ឆ្នាំ ដែល​ជា​កសិករ​ និង ម្ចាស់​ចម្ការ​ឪឡឹក​ បាន​និយាយ​ថា ឪឡឹក​​របស់លោក​​នរណាៗ ក៏​ទទួល​ស្គាល់​ថា ឆ្ងាញ់ ព្រោះ​សាច់​ក្រហម និង ទឹក​ផ្អែម ស្ទើរ​គ្រប់​ផ្លែ។ "ខ្ញុំ​តែងតែ​​ធ្វើស្រែ​នៅ​រដូវវស្សា និង​ដាំ​ឪឡឹក​នៅ​រដូវប្រាំង ហើយ​ខ្ញុំ​ធ្វើ​ការងារ​នេះ ​ប្រហែល១៥ ឆ្នាំ មកហើយ"។

 

ទាក់ទង​ទៅ​នឹង​ការ​ដំា​ឪឡឹក​វិញ លោក​វ៉ា​យ សាវ៉ាត បាន​និយាយ​ថា ដំណាំ​ឪឡឹក​នេះ​ប្រើពេល​ត្រឹមតែ៤៥ថ្ងៃ​ទៅ ៦០ថ្ងៃ​ប៉ុណ្ណោះ និង​ជា​ដំណាំ​ដែល​ល្អ​បំផុត​សម្រាប់​រដូវប្រាំង តែ​វា​ក៏ត្រូវ​ការ​ទឹក​អោយបាន​គ្រប់គ្រាន់​ផងដែរ។

 

លោក​ វ៉ាយ សាវ៉ាត បាន​និយាយ​ថា ឪឡឹក​ដែល​ដាំដុះ​នៅ​ឃុំ​ព្រែកតាមាក់​ គឺ​សុទ្ធសឹងតែ​ជា​ឪឡឹក​ធម្មជាតិ និង មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង មិន​មាន​ជាតិ​គីមី​នោះ​ឡើយ៕

 

 

 
 

អត្ថបទ៖ ព្រំដែន រូបថត៖ ទូរសព្ទដៃ

មតិយោបល់