- 2016-04-27 16:41:03
- ព័ត៌មាន
អាកាសធាតុក្ដៅ និងប្រភពទឹករីងស្ងួត តែចម្ការអំពៅ នៅឃុំជាខ្លាំងនៅតែលូតលាស់បានល្អ
- 2016-04-27 16:41:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាកាសធាតុក្ដៅ និងប្រភពទឹករីងស្ងួត តែចម្ការអំពៅ នៅឃុំជាខ្លាំងនៅតែលូតលាស់បានល្អ
ចន្លោះមិនឃើញ
អាកាសធាតុក្ដៅបានគ្របដណ្ដប់លើប្រទេសកម្ពុជាចាប់តាំងពីអំឡុង ខែ មិនា រហូតមកដល់ពេលនេះហាក់មិនមានការថយចុះនៅឡើយ ដោយបណ្ដាបឹងបួរ មួយចំនួនកំពុងរីងស្ងួតផងដែរ។ ប៉ុន្ដែ កសិករមួយរូបចេះបត់បែនតាមកាលៈទេសៈ ដោយងាកចេញពីការធ្វើដំណាំស្រូវ មកដាំអំពៅវិញ ហើយទទួលបានលទ្ធផលល្អ។
លោក អេង ធា អាយុ ៤៤ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានឲ្យដឹងថាដោយអាកាសធាតុក្ដៅខ្លាំងបានធ្វើអោយប្រឡាយ ព្រែក ត្រពាំង បឹង មួយចំនួនបានរីងស្ងួតអស់មានតែប្រភពទឹកអណ្ដូងមួយគត់ដែលប្រជាជនក្នុងតំបន់នេះអាចប្រើប្រាស់បាន។
លោក អេង ធា បាននិយាយអោយដឹងពីមូលហេតុ ដែលលោកជ្រើសរើសការដាំអំពៅនេះថា -ទី១ ធាតុអាកាសក្ដៅខ្លាំង ប្រភពទឹកក្នុងតំបន់ត្រូវបានរីងស្ងួត ទឹកដែលមានមិនគ្រប់គ្រាន់សម្រាប់ដំណាំស្រូវទេ ទី២ ផលស្រូវនៅលើទីផ្សារមានតម្លៃទាប ឯដំណាំអំពៅកំពុងមានតម្លៃខ្ពស់។
លោក អេង ធា បានបន្ដថា អាកាសធាតុក្ដៅខ្លាំង និងគ្មានភ្លៀងធ្លាក់ទៀត លោកបានបុកអណ្ដូងចំនួន៣នៅក្នុងចម្ការ ដើម្បីទុកស្រោចស្រពដំណាំអំពៅរបស់លោក។ ដូច្នេះហើយទើបចម្ការអំពៅរបស់លោកនៅតែមានភាពស្រស់បំព្រង បើទោះជានៅក្បែរចម្ការអំពៅរបស់លោកស្ទើរតែគ្មានស្មៅមួយទងសោះ៕
អត្ថបទ៖ ព្រំដែន