- 2016-05-12 17:38:39
- ព័ត៌មាន
ទៅមើលសិប្បកម្មឡធ្យូងក្នុងស្រុកឱរ៉ាល់
- 2016-05-12 17:38:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅមើលសិប្បកម្មឡធ្យូងក្នុងស្រុកឱរ៉ាល់
ចន្លោះមិនឃើញ
បើទោះបីជាបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងតែរីកចំរើនទៅមុខ ហើយប្រជាជននៅទីក្រុងបានផ្លាស់ប្ដូរពីការប្រើ អុស ធ្យូង ទៅប្រើអគ្គិសនី និងហ្គាស ប៉ុន្តែប្រជាជនខ្មែរមួយចំនួននៅតែនិយមប្រើធ្យូងក្នុងការចម្អិនម្ហូបអាហារ ដោយពួកគាត់មានទំនុកថា អាចជួយឲ្យមានរសជាតិឆ្ងាញ់និងមានក្លិនឆ្ងុយជាងការប្រើហ្គាសនិងអគ្គិសនី។
ថ្ងៃនេះ Sabayនឹងនាំប្រិយមិត្តទៅជួបជាមួយអ្នកស្រី មៀច រ៉ុម អាយុ ៤៥ឆ្នាំ រស់នៅភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយអ្នកស្រីបានប្រកបរបរដុតឡធ្យូងនេះប្រហែល ២០ឆ្នាំមកហើយ។
អ្នកស្រី មៀច រ៉ុម បានរៀបរាប់ថា ដោយសារក្នុងគ្រួសាររបស់អ្នកស្រីគ្មានកម្លាំងមនុស្សគ្រប់គ្រាន់ដើម្បីទៅកាប់អុស ដូច្នេះអ្នកស្រីត្រូវទិញអុសពីគេ ដើម្បីយកមកធ្វើធ្យូង។ អ្នកស្រីបន្តទៀតថា រយៈពេលនៃការដុតអុសមួយឡអោយក្លាយទៅជាធ្យូង អ្នកស្រីត្រូវប្រើពេលពី ១២ទៅ១៥ថ្ងៃ ទើបអាចលក់អោយឈ្មួញបាន។
អ្នកស្រី មៀច រ៉ុម បន្ថែមទៀតថា របរដុតធ្យូងនេះអាចធ្វើបានគ្រប់រដូវ ប៉ុន្តែនៅរដូវវស្សាមានការលំបាកខ្លះ គឺពិបាកក្នុងការដឹកជញ្ជូនអុសបន្តិច៕
អត្ថបទ៖ ព្រំ ដែន